14/08/2026 - 06:07

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ជួ​យស​ង្គ្រោះ​អ្នក​នេសាទ​ ៥នាក់​ និង​កប៉ាល់​ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​ 

នៅ​ថ្ងៃ​ទី​១៣ ខែ​សី​ហា​ កង​នា​វា​ការ​ពារ​ព្រំ​ដែន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​ប្រ​ជា​នេសាទ​ ធ្វើ​ការ​ជួ​យស​ង្គ្រោះ​បាន​ជោគ​ជ័យ​នូវ​កប៉ាល់​នេសាទ​លេខ​ AG ៩៦២២០ TS ព្រម​ទាំង​ ៥នាក់​ ដែល​ជួប​គ្រោះ​ថ្នាក់​នៅ​លើស​មុទ្រ​ ដោយ​បាន​នាំ​យក​ទូក​ និង​អ្នក​រង​គ្រោះ​ចូល​មក​ច្រាំង​ដោយ​សុវត្ថិ​ភាព​។ 

គ្រូ​ពេទ្យ​យោ​ធា​របស់​អង្គ​ភាព​ បាន​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​ជួប​គ្រោះ​។

មុន​នោះ​ នៅ​វេលា​ម៉ោង​ ៥ល្ងាច​ ថ្ងៃ​ទី​១២ ខែ​សី​ហា​ កង​នា​វា​ការ​ពារ​ព្រំ​ដែន​ ទទួល​បាន​ព័ត៌​មាន​រាយ​ការណ៍​របស់​ លោក​ង្វៀង​វ៉ាំង​ដាក់​  កើត​ឆ្នាំ​ ១៩៨៥ ស្រុក​កំ​ណើត​នៅ​ភូមិ​អៀង​ឃ្វី​ ឃុំ​តី​អៀង​ ខេត្ត​អាង​យ៉ាង​  ជា​ម្ចាស់​កប៉ាល់​លេខ​ AG ៩៦២២០ TS (កប៉ាល់​ភ័ស្តុ​ភារ​) បាន​ជូន​ដំណឹង​ពី​កប៉ាល់​ជួប​គ្រោះ​ថ្នាក់​ពេល​ចេញ​ដំ​ណើរ​ទៅ​កាន់​កំ​ពង់​ផែ​សមុទ្រ​ត្រឹង​ដេ។ តាម​ព័ត៌​មាន​ដំ​បូង​ កប៉ាល់​លេខ​ AG ៩៦២២០ TS បាន​ជួប​គ្រោះ​ថ្នាក់​នៅ​និយាម​ការ​ ០៩°១៧’០០”N - ១០៦°២១’០០”E ចម្ងាយ​ពី​កំ​ពង់​ផែ​ត្រឹង​ដេ  ប្រ​មា​ណ​ ១៨ គាវុធ​។ ដោយ​សារ​ឥទ្ធិ​ពល​នៃ​រលក​ធំ​ ខ្យល់​ខ្លាំង​ និង​ទឹក​សមុទ្រ​នាថ​ទាប​ បណ្តា​លឱ្យ​ទូក​ជាប់​នឹង​ទួល​ខ្សាច់​ រហូត​ដល់​ទឹក​ចូល​។ នៅ​ពេល​កើត​ហេ​តុ​លើ​ កប៉ាលមាន​មនុស្ស​ចំ​នួន​ ៥នាក់​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ កង​នា​វា​ការ​ពារ​ព្រំ​ដែន​ បាន​ចាត់​ឱ្យ​កប៉ាល់​លេខ​ BP ១៨-១២-០១ ដែល​កំ​ពុង​សកម្ម​ភាព​នៅ​ជិត​តំ​បន់​នោះ​ឱ្យ​ទៅ​ជួយ​ភ្លាម​។  តែ​ដោយ​សា​រអា​កាស​ធា​តុ​ប្រែ​ប្រួល​អាក្រក់​ ទឹក​សមុទ្រ​ស្រក​ទាប​ និង​តំ​បន់​ជុំ​វិញ​មាន​ទួល​ខ្សាច់​ច្រើន​ កប៉ាល់​មិន​អាច​ចូល​ទៅ​ជិត​នឹង​កប៉ាលដែល​រង​គ្រោះ​ដោយ​ផ្ទាល់​បាន​ឡើយ​។ ចំ​ពោះ​ស្ថាន​ការណ៍​នេះ​ កង​នា​វា​ការ​ពារ​ព្រំ​ដែន​ បាន​សហ​ការ​ជា​មួយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ជូន​ដំណឹង​ និង​កៀរ​គរ​កប៉ាល់​នេសាទ​របស់​ប្រ​ជា​ជន​ដែល​កំ​ពុង​នេសាទ​នៅ​ជិត​តំ​បន់​នោះ​ ឱ្យ​មក​ជួ​យស​ង្គ្រោះ​។

នៅ​ម៉ោង​ ៦ព្រឹក​ ថ្ងៃ​ទី​១៣ ខែ​សី​ហា​ កប៉ាល់​ឈ្មោះ​ ធៀងផាក់  លេខ​ BT ៩៦៩៧៩ TS អា​យ័្រយ​ លោក​ ត្រឹង​ថា​ញ់ហ៊ុង  ស្រុក​កំ​ណើត​នៅ​ឃុំ​ម៉កាយ​  ខេត្ត​វិញ​ឡុង​  ជា​ម្ចាស់​កប៉ាល់​ បាន​ចូល​ទៅ​ជិត​កប៉ាល់​ AG ៩៦២២០ TS។ កប៉ាល់​ធៀងផាត់​ រួម​ជា​មួយ​កប៉ាល់​ BP ១៨-១២-០១ បាន​អូស​សណ្តោង​កប៉ាល់​រង​គ្រោះ​ចូល​មក​ច្រាំង​។ នៅ​វេលា​ម៉ោង​ ១១និង​៥៥នា​ទី​ ថ្ងៃ​ដដែល​ កប៉ាល់​ AG ៩៦២២០ TS ត្រូវ​បាន​អូស​សណ្តោង​មក​ដល់​កំ​ពង់​ផែ​កង​នា​វា​ការ​ពារ​ព្រំ​ដែន​ដោយ​សុវត្ថិ​ភាព​។ គ្រូ​ពេទ្យ​យោ​ធា​របស់​អង្គ​ភាព​បាន​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​ជួប​គ្រោះ​ទាំង​ ៥នាក់​។ បច្ចុប្បន្ន​ សុខ​ភាព​របស់​អ្នក​ទាំង​៥​ បាន​ស្រួល​ឡើង​វិញ​ ហើយ​កប៉ាល់​បាន​សុវត្ថិ​ភាព​។ កង​នា​វា​ការ​ពារ​ព្រំ​ដែន​ កំ​ពុង​បន្ត​អនុ​វត្ត​បែប​បទ​ចាំ​បាច់​នា​នា​ ដើម្បី​ប្រ​គល់​មនុស្ស​ និង​កប៉ាល់​ទៅ​តាម​បទ​ប្បញ្ញត្តិ​៕

យ្វី​អាញ​ -ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ