គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបបានចែងផែនការលេខ ៣៤០/KH- UBND ស្តីពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ដំណាក់កាល ២០២៦-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ នៅទីក្រុងកឹងធើ។

MobiFone កឹងធើផ្តល់សេវាឌីជីថល និងទូរគមនាគមន៍ជូនប្រជាជន។
តាមរយៈនោះ ដំណាក់កាល ២០២៦-២០៣០ ទីក្រុងបង្កើតនិងអភិវឌ្ឍប្រព័ន្ធជីវស្ថានឧស្សាហ កម្មបច្ចេកវិទ្យាឌីជីថល អាជីវកម្មបង្កើតថ្មីប្រកបដោយការច្នៃប្រតិដ្ឋ អាជីវកម្មខ្នាតតូចនិងមធ្យមដែលអនុវត្តបច្ចេកវិទ្យាឌីជីថល និងអាជីវកម្មផ្គត់ផ្គង់ផលិតផល សេវាកម្ម “Make in Viet Nam”។ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ទីក្រុងនឹងមានអាជីវកម្មបច្ចេកវិទ្យាឌីជីថលប្រមាណ ១០០ បង្កើត បានអាជីវកម្មបច្ចេកវិទ្យាឌីជីថលចម្បងរបស់ទីក្រុង ពី ៣ - ៥ ដែលមានសមត្ថភាពផ្គត់ផ្គង់ដំណោះស្រាយ ផលិតផល និងសេវាកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់ទីក្រុងនិងតំបន់ខិតខំអនុវត្តយ៉ាងតិច មានសកម្មភាពមួយផ្តល់អាជ្ញាប័ណ្ណ និងអនុវត្តសាកល្បង ដោយមានការត្រួតពិនិត្យផលិតផល និងសេវាកម្មអនុវត្តបច្ចេកវិទ្យាឌីជីថល។
ដើម្បីសម្រេចបានទិសដៅខាងលើ ទីក្រុងប្រមូលផ្តុំលើភារកិច្ចនិងដំណោះស្រាយ៖ កែលម្អប្រព័ន្ធគ្រប់គ្រងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល អភិវឌ្ឍផលិតផល សេវាកម្មបច្ចេកវិទ្យាឌីជីថល និងការច្នៃប្រតិដ្ឋ អភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាឌីជីថល អភិវឌ្ឍប្រភពធនធានមនុស្សផ្នែកឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ជំរុញការវិនិយោគ អភិវឌ្ឍទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់...៕
មីថាញ់-ដាលីន