(CTO) នៅថ្ងៃទី ១៦ ខែកក្កដា គណៈកម្មាធិការបក្សកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ ខែដើមឆ្នាំ ២០២៦ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ២០២៦។

ប្រចាំការនៃគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំស្ថាប័ន និងអ្នកតំណាងទាំងឡាយអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។
ក្នុងរយៈពេល ៦ ខែកន្លង គណៈកម្មាធិការបក្សបានប្រមូលផ្តុំដឹកនាំ និងចង្អុលការបង្កើនការងារនយោបាយ សតិអារម្មណ៍ ប្រជាចលនាផ្សារភ្ជាប់ជាមួយនឹងភារកិច្ចនយោបាយរបស់ស្ថាប័ន; បញ្ជ្រាបនិងផ្សព្វផ្សាយបានទាន់ពេលនូវរាល់គោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដល់បក្ខជន បុគ្គលិកនិងកម្មករនិយោជិត; គណៈកម្មាធិការបក្សបន្តដឹកនាំ រៀបចំ និងពង្រឹងប្រព័ន្ធរចនាសម្ព័ន្ធចាត់តាំងរបស់ស្ថាប័នឱ្យសមស្របជាមួយនឹងតម្រូវការអភិវឌ្ឍន៍ថ្មី; អនុវត្តដំណើរការត្រួតពិនិត្យ និងបំពេញបន្ថែមរៀបចំផែនការកម្មាភិបាលគ្រប់គ្រង; ក្រៅពីនោះ ក៏បានចង្អុលការ ប្រមូលមតិយោបល់ចំពោះមហាជនឆ្នើមចំនួន ៣៩ រូប ដើម្បីបញ្ចូលជាសមាជិកបក្ស និងបញ្ជូនមហាជនឆ្នើមចំនួន ៧ រូបចូលរួមវគ្គបំប៉នការយល់ដឹងអំពីបក្ស។

លោក យ៉ឿងហូ វ៉ូវ សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្ស នាយករងកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ របាយការណ៍នៅក្នុងកិច្ចប្រជុំ ។

លោក ង្វៀងវ៉ាំងត្រេវ អនុលេខាគណៈកម្មាធិការបក្ស នាយករងប្រចាំការនៃកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ ថ្លែងមតិដឹកនាំការពិភាក្សានៅក្នុងកិច្ចប្រជុំ។
គណៈកម្មាធិការបក្សបានដឹកនាំ និងចង្អុលការ បើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាច្រើនលើគ្រប់ប្រភេទសារព័ត៌មាន និងបណ្តាញឌីជីថល ទៅតាមទិសដៅផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងទីក្រុង; ក្នុងនោះ ចង្អុលការអនុវត្តការផ្សាយផ្ទាល់ និងថតផ្សាយវិទ្យុ-ទូរទស្សន៍ប្រមាណ ៦០ លើក; ផ្សាយលើទូរទស្សន៍ ៣០.៤៧០ ព័ត៌មាន និង ៦.៣៩៤ អត្ថបទ និងលើរលកធាតុអាកាសវិទ្យុ ១៤.៦០០ ព័ត៌មាន និង ៣.៦៥០ អត្ថបទ; កាសែតបោះពុម្ពចុះផ្សាយបាន ៤.៨៨៧ ព័ត៌មាន និង ២.៨៩៦ អត្ថបទ; កាសែតអេឡិចត្រូនិច ចុះផ្សាយបាន ៧.២៤០ ព័ត៌មាន និង ៣.៦២០ អត្ថបទ។ចុះផ្សាយលើគេហទំព័រព័ត៌មានអេឡិចត្រូនិច និងបណ្តាញសង្គមបានប្រមាណ ៣៧.៣០០ ព័ត៌មាន និងអត្ថបទ រួមទាំងខ្សែភាពយន្តឯកសារ និងបទពិពណ៌នាផ្សេងៗទៀត...
គណៈកម្មាធិការបក្សចង្អុលការអនុវត្តល្អនូវព្រឹត្តិការណ៍ធំៗ ដូចជា៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស; ការបោះឆ្នោតតំណាងរដ្ឋសភាអាណត្តិកាលទី XVI និងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១; ការផ្សព្វផ្សាយធ្វើឱ្យជាក់ស្តែងនិងនាំយកសេចក្តីសម្រេចចិត្តនានាចូលទៅក្នុងជីវភាព ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តរដ្ឋអំណាចភូមិភាគ ២ ថ្នាក់...។ ទន្ទឹមនឹងនេះ គណៈកម្មាធិការបក្សបានចាត់តាំងអ្នកយកព័ត៌មាន និងការីនិពន្ធ ឱ្យចូលរួមយ៉ាងសកម្មក្នុងពានរង្វាន់សារព័ត៌មាននានាដែលបានបំផុស ដោយទទួលបានពានរង្វាន់ចំនួន ៥ នៅក្នុងមហោស្រពវិទ្យុទូទាំងប្រទេសលើកទី XVII។ ថែមទាំងចង្អុលការអនុវត្តល្អ ការងារចាត់តាំង រចនាសម្ព័ន្ធអង្គការចាត់តាំង; ការងារប្រឡងប្រណាំង និងសរសើរជូនរង្វាន់; ហិរញ្ញវត្ថុ; សេវាកម្មបោះពុម្ពផ្សាយ-ផ្សាយពាណិជ្ជកម្ម; បច្ចេកទេស; ការគ្រប់គ្រង និងអភិវឌ្ឍន៍បណ្តាញឌីជីថល រួមទាំងការងារអង្គការមហាជនទៀតផង។

លោក ហ្វិញហ្វាងមេន សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស នាយកកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ ថ្លែងមតិចង្អុលការនិងបូកសរុបកិច្ចប្រជុំ។
ថ្លែងបូកសរុបបិទកិច្ចប្រជុំ លោក ហ្វិញហ្វាងមេន សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស នាយកកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ បានចង្អុលការ៖ ក្នុងរយៈពេល ៦ ខែចុងឆ្នាំ គណៈកម្មាធិការបក្ស និងសាខាបក្ស បន្តចង្អុលការឱ្យបក្ខជនចូលរួមរៀនសូត្រពេញលេញ និងម៉ត់ចត់នូវសេចក្តីសម្រេចចិត្តនានារបស់បក្ស។ បង្កើនការអប់រំនយោបាយ និងសតិអារម្មណ៍ដល់កម្មាភិបាល បក្ខជន និងបុគ្គលិក ដើម្បីបង្កការឯកភាពក្នុងការអនុវត្តការងារគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំលើការងារអភិវឌ្ឍន៍បក្ខជនថ្មីឱ្យសម្រេចបានតាមផែនការក្នុងឆ្នាំ; អនុវត្តល្អការវាយតម្លៃគុណភាពប្រចាំត្រីមាស និងចុងឆ្នាំ; ពង្រឹងរចនាសម្ព័ន្ធចាត់តាំងស្ថាប័នឱ្យសមស្របនឹងតម្រូវការអភិវឌ្ឍន៍ថ្មី; យកចិត្តទុកដាក់លើការងារត្រួតពិនិត្យ ឃ្លាំមើល ដើម្បីបង្ការទប់ស្កាត់ការបំពានតាំងពីដំបូង និងពីចម្ងាយ។
លោក ហ្វិញហ្វាងមេន បានសង្កត់ធ្ងន់៖ ត្រូវបន្តពង្រីកតួនាទីជាស្ថាប័នសារព័ត៌មានស្នូលរបស់ទីក្រុងក្នុងការងារផ្សព្វផ្សាយព័ត៌មាន បង្កការឯកភាពក្នុងសង្គម មុនដំបូងបង្អស់គឺត្រូវក្តាប់ជាប់នូវរាល់សេចក្តីសម្រេចចិត្ត យុទ្ធសាស្ត្ររបស់មជ្ឈិម និងគណៈកម្មាធិការបក្សទីក្រុង។ ជំរុញការកសាងទម្រង់ការិយាល័យនិពន្ធប្រមូលផ្តុំ ពហុព័ត៌មាន ពហុវេទិកា និងអនុវត្តការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពរបស់ស្ថាប័ន; ព្រមទាំងយកចិត្តទុកដាក់លើកកម្ពស់គុណភាពផលិតផលសារព័ត៌មាន។ បន្តដឹកនាំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ដំណោះស្រាយដើម្បីអភិវឌ្ឍប្រភពចំណូល ទាញយកផលប្រយោជន៍ពីស្ថាប័នសារព័ត៌មានពហុព័ត៌មាន; ជំរុញការយកចិត្តទុកដាក់គិតគូជីវភាព សម្ភារៈ និងស្មារតីរបស់បុគ្គលិក កម្មករនិយោជិត; កសាងបរិយាកាសការងារប្រកបដោយសាមគ្គីភាព ប្រជាធិបតេយ្យ និងអាជីព...

លោក ហ្វិញហ្វាងមេន សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគកម្មាធិការបក្ស នាយកកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ ប្រគល់សេចក្តីសម្រេចស្តីពីការចាត់តាំងសមមិត្តចំនួន ២ រូប ឱ្យចូលរួមក្នុងគណៈប្រតិបត្តិការបក្ខភាគកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ។
នៅក្នុងកិច្ចប្រជុំនេះ លោក ថាយហ្វាងហិន នាយករងកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ និងលោក ឡេថេហ្វី នាយករងកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ ទទួលសេចក្តីសម្រេចពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុង ចាត់តាំងឱ្យចូលរួមក្នុងគណៈប្រតិបត្តិការបក្ខភាគកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ៕
អាញ់យុង - វ៉ាន់តឹន