(អ.ឡ) - អនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម (សេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW) គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ ទើបបានដាក់ចេញនូវកម្មវិធីដើម្បីជំរុញការអនុវត្ត។

ឆុតសម្តែងសិល្បៈនៅក្នុងមហោស្រពតន្ត្រីនិងចម្រៀងប្រជាប្រិយណាមបូ នៅទីក្រុងកឹងធើ ឆ្នាំ ២០២៦។
កម្មវិធីបានបញ្ជាក់ច្បាស់៖ ទីក្រុងកឹងធើ គឺជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង មានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ជាពិសេសលើផ្នែកសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខរបស់តំបន់និងទូទាំងប្រទេស។ បក្ខភាគទីក្រុងបានផ្តោតការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលការណ៍របស់បក្សនិងរដ្ឋស្តីពីការអភិវឌ្ឍវប្បធម៌ ព្រមទាំងផ្តោតលើការកសាងបរិស្ថានវប្បធម៌ដ៏ល្អបរិសុទ្ធ ទន្ទឹមនឹងការលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពវប្បធម៌ និងសិល្បៈ។ ការងារអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ការអភិវឌ្ឍផលិតផលវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈ មានជំហានរីកចម្រើនយ៉ាងសម្បូរបែប និងចម្រុះ។ ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” បានកៀរគរប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនចូលរួម។ ការងារកសាងមនុស្សកឹងធើឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ក៏បានយកចិត្តទុកដាក់អនុវត្តផងដែរ។

ការឧទ្ទេសនាមពីបេតិកភណ្ឌវប្បធម៌កឹងធើ តាមរយៈកម្មវិធី " សម្រស់និទាឃរដូវតំបន់ចម្ការ"។
កម្មវិធីបានកំណត់៖ ឈានចូលដំណាក់កាលថ្មី ក្នុងលំហអភិវឌ្ឍន៍ថ្មី វប្បធម៌កឹងធើ បានកំណត់សម្គាល់នៅលើមូលដ្ឋាននៃការរួមបញ្ចូលនូវតម្លៃវប្បធម៌តំបន់ព្រែកទន្លេមេគង្គ វប្បធម៌តំបន់ចម្ការ វប្បធម៌ទីក្រុងមជ្ឈមណ្ឌល វប្បធម៌សមុទ្រ វប្បធម៌ពាណិជ្ជកម្ម និងវប្បធម៌របស់ជនរួមជាតិកិញ ខ្មែរ ហ្វា ព្រមទាំងបណ្តាជនជាតិដទៃទៀតនៅក្នុងតំបន់។ ទីក្រុងបានលើកកម្ពស់តម្លៃវប្បធម៌ ដើម្បីឆ្លើយតបទៅនឹងទិសដៅកសាងកឹងធើឱ្យក្លាយជា "ទីក្រុងអេកូឡូស៊ី ស៊ីវិល័យ ទំនើប និងពោរពេញដោយអត្តសញ្ញាណវប្បធម៌តំបន់ព្រែកទន្លេ" ជាជំហានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរវប្បធម៌នៃតំបន់ទន្លេគឺវឡុង សំដៅឆ្ពោះទៅរកទីក្រុងគួរឱ្យរស់នៅរបស់វៀតណាម។

ការអភិរក្សវប្បធម៌នៅក្នុងសាលារៀន។
បណ្តាទិសដៅជាក់លាក់
ចំពោះទិសដៅរួម៖
ទីក្រុងកឹងធើ បានកំណត់ជំរុញការវិនិយោគលើការកសាងវប្បធម៌របស់ទីក្រុង រួមចំណែកអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ; ឯកភាពក្នុងភាពចម្រុះ; មានលក្ខណៈពិសេសនៃជនជាតិ ប្រជាធិបតេយ្យ មនុស្សធម៌ វិទ្យាសាស្ត្រ និងទំនើប តាមទិសដៅរបស់ការិយាល័យនយោបាយ។
កសាងបរិស្ថានវប្បធម៌ដ៏ល្អបរិសុទ្ធ ចាប់ពីក្រុមគ្រួសារ សាលារៀន រហូតដល់សង្គម និងលំហឌីជីថល; អភិវឌ្ឍអក្សរសាស្ត្រ និងសិល្បៈឱ្យស័ក្តិសមនឹងនិន្នាការអភិវឌ្ឍន៍ទូទៅរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។
ជួសជុលនិងបង្កើនកម្រិតបណ្តាកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ និងរមណីដ្ឋានធម្មជាតិ ស្តារឡើងវិញ អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី និងសិល្បៈប្រពៃណី។
ជំរុញការអភិវឌ្ឍបណ្តាវិស័យឧស្សាហកម្មវប្បធម៌; បង្កើតប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពខាងឧស្សាហកម្មវប្បធម៌ និងសិល្បៈច្នៃប្រតិដ្ឋរបស់ទីក្រុង។
ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិអំពីវប្បធម៌ រួមចំណែកកសាង និងអភិវឌ្ឍទីក្រុងកឹងធើឱ្យក្លាយជាប៉ូលកំណើនមួយរបស់ជាតិ; ប្រកបដោយលក្ខណៈអេកូឡូស៊ី ស៊ីវិល័យ ទំនើប និងពោរពេញដោយអត្តសញ្ញាណតំបន់វាលរាបទន្លេគឺវឡុង។

កសាងមនុស្សកឹងធើឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងប្រកបដោយមនុស្សធម៌។ ក្នុងរូបថត៖ សាលាអនុវិទ្យាល័យ ត្រឹងហឹងដាវ (សង្កាត់និញកេវ) ចាត់តាំងឱ្យសិស្សានុសិស្សទៅទស្សនា និងសិក្សានៅវិហារស្តេចហ៊ុង នៅទីក្រុងកឹងធើ។
ចំពោះទិសដៅជាក់លាក់៖
* ភាគកម្រិតដល់ឆ្នាំ ២០៣០៖
- គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនទាំង១០០% ផ្តោតការដឹកនាំ ចង្អុលការអនុវត្តល្អនូវការកសាង និងអភិវឌ្ឍវប្បធម៌កឹងធើ; ចាត់តាំងសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) ជារៀងរាល់ឆ្នាំ; តាមរយៈនោះ បន្តអភិរក្សនិងពង្រីកវប្បធម៌វៀតណាម លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតម្លៃវប្បធម៌ជាតិ។
- សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ដល់ឆ្នាំ ២០៣០ សម្រេចយ៉ាងតិចបំផុត ០,៧៨។
- បង្កើតនិងរក្សាមូលនិធិវប្បធម៌ និងសិល្បៈរបស់ទីក្រុង។
- ធ្វើឱ្យសុក្រឹតប្រព័ន្ធស្ថាប័នវប្បធម៌របស់ទីក្រុង ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង១០០% មានស្ថាប័នវប្បធម៌ឆ្លើយតបនឹងតម្រូវការច្នៃប្រតិដ្ឋ និងការទទួលផលវប្បធម៌របស់ប្រជាជន និងយុទ្ធជន; មានស្ថាប័នវប្បធម៌មូលដ្ឋានជាង៩០% បន្តរក្សាសកម្មភាពជាប្រចាំនិងមានប្រសិទ្ធភាព។
- ជាជំហានៗកសាងនិងអនុវត្តព្រមគ្នាៗនូវភាគកមម្រិតវាយតម្លៃកម្រិតនៃការទទួលផលវប្បធម៌របស់ប្រជាជជន; ខិតខំឱ្យអត្រាប្រជាជនចូលរួម និងទទួលផលពីសកម្មភាពវប្បធម៌ សិល្បៈ សេវាកម្មវប្បធម៌សាធារណៈ និងវប្បធម៌ឌីជីថលកើនឡើងជារៀងរាល់ឆ្នាំ; ធ្វើការអង្កេត និងវាយតម្លៃកម្រិតនៃការពេញចិត្តរបស់ប្រជាជនចំពោះស្ថាប័ន និងសេវាកម្មវប្បធម៌មូលដ្ឋាន។
- ខិតខំសម្រេចការធ្វើឌីជីថលនីយកម្ម ១០០% នៃបណ្តាបេតិកភណ្ឌវប្បធម៌ដែលបានរៀបចំណាត់ថ្នាក់នៅលើភូមិឋានទីក្រុង; មានបេតិកភណ្ឌវប្បធម៌ ៧០% បានធ្វើស្ថិតិ។
- គ្រឹះស្ថានអប់រំទាំង១០០% នៅលើភូមិឋានបានចាត់តាំំងសកម្មភាពឃោសនា និងអប់រំដល់សិស្សានុសិស្ស និងនិស្សិតអំពីការកសាង និងអភិវឌ្ឍវប្បធម៌ និងមនុស្សកឹងធើ។ ធានាឱ្យសិស្ស និស្សិតក្នុងប្រព័ន្ធអប់រំជាតិបានកៀកជិត និងចូលរួមប្រកបដោយប្រសិទ្ធភាព និងជាប្រចាំនូវបណ្ដាសកម្មភាពវប្បធម៌ សិល្បៈ និងការអប់រំបេតិកភណ្ឌវប្បធម៌។
- ធានាធនធានឱ្យសមស្របសម្រាប់ការអភិវឌ្ឍវប្បធម៌របស់ទីក្រុង; ផ្តល់់ផ្ទេរយ៉ាងហោចណាស់ ២% នៃការចំណាយថវិការដ្ឋសរុបជារៀងរាល់ឆ្នាំសម្រាប់វិស័យវប្បធម៌ និងកើនឡើងជាលំដាប់តាមតម្រូវការជាក់ស្តែង។
- អភិវឌ្ឍបណ្តាវិស័យឧស្សាហកម្មវប្បធម៌ រួមចំណែកយ៉ាងហោចណាស់ ៧% នៃផលិតផលសរុបក្នុងទីក្រុង (GRDP); ខិតខំបង្កើតឱ្យបានយ៉ាងហោចណាស់ ៣ ម៉ាកសញ្ញាដែលមានលក្ខណៈពិសេសពីវប្បធម៌ និងឧស្សាហកម្មវប្បធម៌ដែលមានប្រៀបខ្លាំងរបស់ភូមិភាគ; បង្កើតឱ្យបានយ៉ាងហោចណាស់ ១ ម៉ាកសញ្ញាវប្បធម៌កម្រិតជាតិនិងចាប់ពី ២ ម៉ាកសញ្ញាវប្បធម៌កម្រិតតំបន់វាលលរាបទន្លេគគឺវវឡុង ផ្សារភ្ជាប់នឹងលក្ខណៈពិសេសនៃវប្បធម៌តំបន់ព្រែកទន្លេ វប្បធម៌តំបន់ចម្ការ និងវប្បធម៌ពហុជនជាតិ។
- មានគ្រួសារ ៩៥% បានផ្តល់ព័ត៌មាន និងចំណេះដឹងអំពីវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងភូមិភាគ; ឃុំតំបន់ជនជាតិភាគតិច ៩០% បានទទួលផល និងចូលរួមបណ្តាសកម្មភាពវប្បធម៌; មាន គ្រួសារប្រជាជនជាង ៨៥% បានទទួលស្គាល់ជាគ្រួសារវប្បធម៌ជារៀងរាល់ឆ្នាំ។
- ឃុំ សង្កាត់ទាំំង១០០% អនុវត្តបានល្អនូវចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌" កសាងបណ្តាកិតិ្តនាមវប្បធម៌; ជាពិសេសគឺការកសាងនិងទទួលស្គាល់កិត្តិនាម "ឃុំ សង្កាត់ សម្រេចបទដ្ឋានអភិវឌ្ឍន៍វប្បធម៌គ្រប់ជ្រុងជ្រោយ"។
- អនុវត្តប្រកបប្រសិទ្ធភាពក្រមសន្ទស្សន៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW លើភូមិឋានទីក្រុង
* ចក្ខុវិស័យដល់ឆ្នាំ ២០៤៥៖
ដល់ឆ្នាំ ២០៤៥ ជាសាវន្តសម្រេចបាននូវរាល់ភារកិច្ចស្តីពីការអភិវឌ្ឍវប្បធម៌កឹងធើ តាមទិសដៅអភិវឌ្ឍវប្បធម៌របស់បក្ខភាគទីក្រុង; វប្បធម៌នៃទីក្រុងកឹងធើ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងទីក្រុងកឹងធើ ឱ្យក្លាយជាទីក្រុងអេកូឡូស៊ី ស៊ីវិល័យ និងទំនើប ខិតខំស្ថិតក្នុងក្រុមទីក្រុងអភិវឌ្ឍន៍បង្គួររបស់អាស៊ី និងក្លាយជាទីក្រុងគួរឱ្យរស់នៅរបស់វៀតណាម។
ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅកោះកោងសើង (សង្កាត់ប៊ិញធ្វី)។
ក្រុមភារកិច្ច និងដំណោះស្រាយអនុវត្តទាំង ៨
- ទីមួយ ដាក់ចេញ ស្រាវជ្រាវ និងធ្វើការជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW; ឃោសនាផ្លាស់ប្តូរយ៉ាងខ្លាំងក្លាគំនិត មានការឯកភាពខ្ពស់អំពីការយល់ដឹងនិងសកម្មភាព សំដៅអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យថ្មី។
- ទីពីរ ផ្តោតលើការធ្វើឱ្យសុក្រឹតស្ថាប័នដើម្បីបង្កការលោតផ្លោះជាយុទ្ធសាស្ត្រ បើកលំហូរប្រភពធនធានអភិវឌ្ឍវប្បធម៌។
- ទីបី យកចិត្តទុកដាក់កសាងមនុស្សកឹងធើឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ កសាងបរិស្ថានវប្បធម៌ប្រកបដោយមនុស្សធម៌និងស៊ីវិល័យ។
- ទីបួន ផ្លាស់ថ្មីវិធីសាស្ត្រគ្រប់គ្រងវប្បធម៌តាមទិសដៅស្ថាបនា និងបម្រើ; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃបប្រតិដ្ឋ និងផ្លាស់់ប្តូរឌីជីថល ដើម្បីបង្កកម្លាំងចលករលោតផ្លោះសម្រាប់ការអភិវឌ្ឍវប្បធម៌។
- ទីប្រាំ កសាងប្រព័ន្ធអេកូឡូស៊ីវប្បធម៌ ជំរុញការច្នៃប្រតិដ្ឋ ដែលក្នុងនោះអាជីវកកម្មជាកម្លាំងចលករ ប្រជាជនជាអង្គសំំខាន់ និងជាស្នូល កំណត់សម្គាល់និងមានការប្រព្រឹត្តសមស្របជាមួយធនធានវប្បធម៌។
- ទីប្រាំមួយ ជំរុញការអភិវឌ្ឍបណ្តាវិស័យឧស្សាហកម្មវប្បធម៌ ទីផ្សារវប្បធម៌ កំណត់ទីតាំងផលិតផលវប្បធម៌ម៉ាកសញ្ញាជាតិ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍វប្បធម៌។
- ទីប្រាំពីរ កៀរគរ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់គុណភាពធនធានមនុស្សផ្នែកវប្បធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការនៃយុគសម័យថ្មី។
- ទីប្រាំបី ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិអំពីវប្បធម៌ ពង្រីកតម្លៃវប្បធម៌វៀតណាម ទទួលយកខ្លឹមសារវប្បធម៌របស់មនុស្សជាតិ កសាងកម្លាំងទន់របស់ទីក្រុង រួមចំណែកបង្កើនកម្លាំងទន់របស់ជាតិ៕
យ្វីខោយ -សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
