ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/06/2026 - 22:57

ជំ​រុញ​ការ​ចង​សម្ព័ន្ធ បើក​ឱ​កាស​អា​ជីវ​កម្ម​ដោយ​ចីរ​ភាព សម្រាប់​តំ​បន់​ភាគ​ខាង​កើត​តី​ណាម​បូ​និង​ទូ​ទាំង​ប្រ​ទេស​ 

(CTO) -​ នា​ថ្ងៃ​ទី ២៥ ខែ​មិថុ​នា សម្ព័ន្ធ​សមា​គម​អា​ជីវ​ការិនី​វៀត​ណាម សហ​ការ​ជា​មួយ​សម្ព័ន្ធ​សមា​គម​អា​ជីវ​ការិនី​ក្រុង​កឹង​ធើ ចាត់​តាំង​សិក្ខា​សា​លា​ជា​មួយ​ប្រ​ធាន​បទ​ “ជំ​រុញ​ការ​ចង​សម្ព័ន្ធ​តំ​បន់ - ពង្រីក​ការ​ចង​សម្ព័ន្អា​ជីវ​កម្ម តម្រង់​ទិស​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព សម្រាប់​តំ​បន់​ភាគ​ខាង​កើត​តីណាម​បូ និង​ទូ​ទាំង​ប្រ​ទេស”។

ទិដ្ឋភាព​ទាំង​មូល​នៃ​ព្រឹត្តិ​ការណ៍។

សកម្ម​ភាព​នេះ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ព្រឹត្តិ​ការណ៍ “ចង​សម្ព័ន្ធ​ពា​ណិជ្ជ​កម្ម - សម្ព័ន្ធ​សមា​គម​អា​ជីវ​ការិនី​មូល​ជុំ - ផ្សព្វ​ផ្សាយ​តម្លៃ​ដោយ​ចីរ​ភាព”។ បើ​តាម​អ្នក​ជំ​នាញ​ការ​ឱ្យ​ដឹង៖ តំ​បន់​ភាគ​ខាង​កើត​តីណាម​បូ គឺ​ជា​ភូមិ​ភាគ​យុទ្ធ​សាស្ត្រ​ទាំង​ពីរ​ដើរ​តួ​នា​ទី​ជា​ឃ្លាំង​កសិ​ផល​និង​ជល​ផល​ធំ​បំ​ផុត​ក្នុង​ទូ​ទាំង​ប្រ​ទេស​។ ដើម្បី​បំ​ប្លែង​សក្តា​នុពល​ធម្ម​ជាតិ​នេះ​ឱ្យ​ទៅ​ជា​តម្លៃ​សេដ្ឋ​កិច្ច​លើស​ខ្ពស់ តំ​បន់​ដាច់​ខាត​ត្រូវ​តែ​ដោះ​ស្រាយ​នូវ​បញ្ហា​គន្លឹះ​ពីរ​គឺ៖ ជំ​រុញ​ដំណើរ​ការ​ពាណិជ្ជ​កម្ម​ពង្រីក​ទី​ផ្សារ និង​ធ្វើ​ឱ្យ​ប្រសើរ​បំ​ផុត​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឡូ​ជី​ស្ទីក។

អ្នក​តំ​ណាង​ទាំង​ឡាយ​នៅ​វគ្គ​ទី​មួយ​ពិភាក្សា​អំ​ពី​យន្ត​ការ​ឧបត្ថម្ភ​ពី​ក្រ​សួង​ឧស្សាហ​ពាណិជ្ជ​កម្ម ដើម្បី​ជួយ​ដល់​អា​ជីវ​កម្ម​ដែល​មាន​នា​រី​ជា​ម្ចាស់ ម្ចាស់​ការ​ក្តោ​បក្តាប់​ទី​ផ្សារ។

អា​ជីវ​កម្ម​ដាក់​សំណួរ​ដល់​តំ​ណាង​នា​យក​ដ្ឋាន​ជំ​រុញ​ដំណើរ​ការ​ពាណិជ្ជ​កម្ម។

សិក្ខា​សា​លា រួម​មាន ២ វគ្គ​៖ វគ្គ​ទី​មួយ​តំ​ណាង​នា​យក​ដ្ឋាន​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​នៃ​ក្រ​សួង​ឧស្សាហ​ពា​ណិជ្ជ​កម្ម ចែក​រំលែក​ព័ត៌​មាន​អំ​ពី​កម្ម​វិធី​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​ជាតិ ដំ​ណាក់​កាល ២០២៦ - ២០២៧ និង​យន្ត​ការ​ឧបត្ថម្ភ​ពី​ក្រ​សួង​ឧស្សាហ​ពាណិជ្ជ​កម្ម ដើម្បី​ជួយ​ដល់​អា​ជីវ​កម្ម​ដែល​មាន​នា​រី​ជា​ម្ចាស់ ម្ចាស់​ការ​ក្តោ​បក្តាប់​ទី​ផ្សារ​ក្នុង​ស្រុក និង​មាន​ភាព​ជឿ​ជាក់​ឈាន​ទៅ “សមុទ្រ​ធំ”។ វគ្គ​ទី​ពីរ គឺ​ផ្តោត​ទៅ​លើ​ការ​បើក​ច្រក “សរសៃ​ឈាម​” ឡូ​ជី​ស្ទី​កត​ភ្ជាប់​តំ​បន់ និង​តម្រង់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​កសិ​ផល​និង​ផល​សមុទ្រ ៣ កម្រិត​ - ២ ប្រ​ព័ន្ធ...។ល។

សកម្ម​ភាព​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​អង្គ​ភាព​និង​អា​ជីវ​កម្ម។

អា​ជីវ​កម្ម​នា​នា​ផ្សព្វ​ផ្សាយ​និង​ឧទ្ទេស​នាម​ផលិត​ផល​នៅ​នា​ព្រឹត្តិ​ការណ៍។

នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សិក្ខា​សា​លា ក៏​មាន​ប្រព្រឹត្ត​ឡើង​នូវ​វគ្គ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​រវាង​អង្គ​ការ និង​អា​ជីវ​កម្ម​នា​នា ដែល​បង្ហាញ​ពី​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​នៃ​ព្រឹត្តិ​ការណ៍ “ចង​សម្ព័ន្ធ​ពាណិជ្ជ​កម្ម - សម្ព័ន្ធ​សមា​គម​អា​ជីវ​ការិនី​មូល​ជុំ - ផ្សព្វ​ផ្សាយ​តម្លៃ​ប្រ​កប​ដោយ​ចីរ​ភាព” ផង​ដែរ៕

មី​ថាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ