ព្រឹកថ្ងៃទី ២២ ខែមិថុនា នៅសាលានយោបាយទីក្រុងកឹងធើ គណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បើកពិធីប្រឡងអ្នករបាយការណ៍ អ្នកឃោសនាពូកែ ឆ្នាំ ២០២៦។

លោក ត្រឹងវ៉ាំងហ្វៀង (ឈរទី៥ខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; លោក ង្វៀងង៉ុកតឹម (ឈរទី៦ខាងស្តាំ) សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង ជូនផ្កាគណៈមេប្រយោគប្រចាំពិធីប្រឡង។
ចូលរួមពិធីមានលោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ លោក ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង លោកស្រី វ៉ធីមីត្រាង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; ថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែកនិងភូមិភាគ រួមជាមួយកងជួរអ្នករបាយការណ៍ អ្នកឃោសនាយ៉ាងច្រើនកុះកររបស់ទីក្រុង។
ពិធីប្រឡងនេះមានប្រធានបទ “ឃោសនាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៥ - ២០៣០”។ ចូលរួមពិធីប្រឡងមានបេក្ខជនចំនួន ១១៣ នាក់ មកពី ១០៩ គណៈកម្មាធិការបក្សក្រោមឱវាទនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ។ បេក្ខជនត្រូវឆ្លងកាត់ ២ ផ្នែកប្រឡង៖ ធ្វើបទបង្ហាញតាមរយៈប្រធានបទ និងចាប់ឆ្នោតឆ្លើយសំណួររបស់គណៈចាត់តាំង។

លោក ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង ថ្លែងបើកពិធីប្រឡង។
ថ្លែងក្នុងពិធីប្រឡង លោក ង្វៀងង៉ុកតឹម សង្កត់ធ្ងន់៖ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស និងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៥ - ២០៣០ គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ បានផ្តុំកម្លាំងដឹកនាំ ចង្អុលការរៀនសូត្រ បញ្ជ្រាប ឃោសនានិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ព្រមៗគ្នា និងមានបែបបទ។ រូបភាពឃោសនាជាច្រើនបានផ្លាស់ថ្មីឱ្យសមស្របទៅនឹងមុខសញ្ញានីមួយៗ។ ការរៀនសូត្រ និងស្រាវជ្រាវសេចក្តីសម្រេចចិត្ត ជាជំហានបានក្លាយជាទម្លាប់ រួមចំណែកផ្តល់ការឯកភាពខ្ពស់អំពីស្មារតីភ្ញាក់រលឹក និងសកម្មភាពក្នុងចំណោមកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់វណ្ណៈ។ ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាឌីជីថល តម្រូវការសម្រាប់កងជួរអ្នករបាយការណ៍ អ្នកឃោសនា គឺមិនត្រឹមតែក្តាប់ច្បាស់នូវគោលការណ៍របស់បក្សប៉ុណ្ណោះទេ ថែមទាំងត្រូវផ្លាស់ប្តូរផ្នត់គំនិត លើកកម្ពស់ជំនាញឃោសនា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ម្ចាស់ការក្តាប់ច្បាស់ពីស្ថានភាពសតិអារម្មណ៍ កំណត់ទិសដៅសាធារណៈមតិ និងសកម្មចូលរួមតស៊ូប្រឆាំងនឹងព័ត៌មានមិនពិត ដើម្បីការពារមូលដ្ឋានគ្រឹះរបស់បក្ស។

គណៈមេប្រយោគឱ្យពិន្ទុ

បេក្ខជនមកពីអង្គភាពឃុំថាញ់ក្វើយ ជាមួយបទបង្ហាញតាមរយៈប្រធានបទ។
ពិធីប្រឡងអ្នករបាយការណ៍ អ្នកឃោសនាពូកែថ្នាក់ទីក្រុង ឆ្នាំ២០២៦ សំដៅបន្តលើកកម្ពស់គុណភាពការងារឃោសនាផ្ទាល់មាត់ បង្កលក្ខណៈដើម្បីអ្នករបាយការណ៍ អ្នកឃោសនាដោះដូរគ្នា រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ ហ្វឹកហាត់ជំនាញនិងវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ពិធីប្រឡងក៏បានរួមចំណែកក្នុងការស្វែងរកទម្រង់ល្អៗ វិធីសាស្ត្រច្នៃប្រតិដ្ឋ និងបុគ្គលឆ្នើម ដើម្បីបន្តបំប៉ន កសាងកងជួរអ្នករបាយការណ៍ អ្នកឃោសនាពីមួយថ្ងៃទៅមួយថ្ងៃឆ្លើយតបបានល្អទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
ឌាំងហ្វិញ - លីសៀ