ជាកម្មាភិបាលសមាគមនារី មាន១៦ឆ្នាំផ្សាភ្ជាប់ក្នុងស្ថាប័នរដ្ឋ បងម៉ាយយី្វហាញ់ វិលមកបង្កើតអាជីព ជាមួយការប្តេជ្ញាដាស់ភ្ងោកសក្តានុពលរបស់ដើមទៀបបន្លាហាក់ដូចជា “ភ្លេចទៅហើយ” នៅក្រោមម្លប់ដើមដូង។ បងហាញ់បង្កើតក្រុមហ៊ុនចំកាត់សមាជិក១មិញចូវត្រាវិញ(សង្កាត់ត្រាវិញ ខេត្តវិញឡុង) ដើម្បីអភិវឧ្ឍបណ្តាផលិតផល OCOP ពីទៀបបន្លា រួមចំណែកបង្កការរកស៊ីចិញ្ចឹមជីវិតឱ្យនារីខ្មែរ សព្វថ្ងៃផលិតផលបាននិហរ័ណទៅប្រទេសអូស្រ្តាលី។

បងម៉ាយយ្វីហាញ់ឧទ្ទេសនាមផលិតផលនៅសន្និបាតចងសម្ព័ន្ធតំបន់ព្រំដែនវៀតណាម-កម្ពុជា-ឡាវ កាលពីដើមខែមិថុនា ឆ្នាំ២០២៦។
មុននេះបងហាញ់បំពេញការងារនៅសមាគមសហព័ន្ធនារីស្រុកយុងរៀង ខេត្តគៀងយ៉ាង(ចាស់) បច្ចុប្បន្នជាខេត្តអាងយ៉ាង ឯប្តីបងបំពេញការងារនៅត្រាវិញ(បច្ចុប្បន្នជាខេត្តវិញឡុង)។ ក្រោយពេលមហាអាសន្នជំងឺកូវីដ១៩ ប្រការដែលបងហាញ់រំពឹងគឺគ្រួសារមូលមីជួបជុំ។ ដូច្នេះឆ្នាំ២០២៤ បងឈប់ការងារដើម្បីវិលមកត្រាវិញជាមួយប្តី។ ខែឧសភា ឆ្នាំ២០២៤ បងហាញ់បានបង្កើតមូលដ្ឋានតែមិញចូវ ជំនាញផលិតតែទៀបបន្លា។
ខណៈពេលដំបូងមូលដ្ឋានសំខាន់ផលិតឈ្នួលផលិតផលតែទៀបបន្លាឱ្យបណ្តាអង្គភាពធំៗនៅហាណូយនិងទីក្រុងហូជីមិញ។ ថ្វីត្បិតដូច្នេះតម្លៃផលិតការឈ្នួលទាប ក្នុងពេលនោះដៃគូលក់នៅទីផ្សាដោយតម្លៃខ្ពស់ដោយមានពាណិជ្ជសញ្ញា បានជំរុញបងហាញ់បង្វែរមកកសាងនិងអភិវឧ្ឍពាណិជ្ជសញ្ញាដោយឡែក។ បណ្តាការអន់ថយពេលដោះដូរនៅទម្រង់ជួញប្រែឯកជន សំខាន់គឺរបាំងពីវិក្ក័យប័ត្រ VAT បណ្តាលឱ្យដៃគូធំៗមិនសហការ ទើបបងហាញ់បង្វែរមកបង្កើតក្រុមហ៊ុនចំកាត់សមាជិក១មិញចូវត្រាវិញ នៅខែធ្នូ ឆ្នាំ២០២៥។
បងម៉ាយយី្វហាញ់នាយកក្រុមហ៊ុនចំកាត់សមាជិក១មិញចូវត្រាវិញឱ្យដឹង៖ ក្រោយពីបង្វែររួច ក្រុមហ៊ុនម្ចាស់ការសុក្រឹតមូលដ្ឋានសម្ភារៈ គោរពតាមបណ្តាស្តង់ដារពីគុណភាព អនុវត្តគ្រប់គ្រាន់របបធានារាប់រងសង្គមដល់ពលករ។ តាមនោះ រួមចំណែកបើកទូលាយការជិតដិតអតិថិជនធំៗចូលរួមបណ្តាកញ្ចប់ម៉ៅការផ្គត់ផ្គង់ផលិតផលធ្វើអំណោយនៃបណ្តាស្ថាប័ន អង្គភាពបណ្តាសាលារៀនលើភូមិឋាន។
បងហាញ់តែងយកចិត្តទុកដាក់វិនិយោគលើវត្ថុធាតុដើមបម្រើការផលិត។ នៅតំបន់ដីត្រាវិញចាស់ ប្រជាជនតែងដាំឆ្លាស់ទៀបបន្លានៅក្រោមម្លប់ដើមដូង មិនសូវចំណាយកម្លាំងថែទាំ ឬប្រមូលផលលក់ផ្លែ។ ហេតុនោះ បងចលនាកសិករថែទាំ បើកទូលាយផ្ទៃដីដាំ ក្រុមហ៊ុនធានាច្រកចេញ។ បច្ចុប្បន្នតំបន់វត្ថុធាតុដើមចងសម្ព័ន្ធឡើងដល់១៥ហិកតា មធ្យមរាល់ខែក្រុមហ៊ុនប្រមូលទិញប្រហែល៧តោនផ្លែ។
នៅពេលទីផ្សាតែទៀបបន្លាប្រជែងយ៉ាងខ្លាំងក្លា មិញចូវត្រាវិញជ្រើសផ្លូវដើរដោយខ្លួនឯង។ ជំនួសឱ្យការផលិតឧស្សាហកម្ម១០០% បងហាញ់អនុវត្តគ្រឿងម៉ាស៊ីនគួបផ្សំជាមួយវិធីលីងតែដោយដៃ មិនសម្ងួតដោយម៉ាស៊ីន សំដៅរក្សាក្លិនពិដោររបស់តែ។ ទន្ទឹមនិងនោះផលិតផលសំខាន់គឺតែទៀបបន្លាសម្រេចស្តង់ដារ OCOP ឆ្នាំ២០២៤ ក្រុមហ៊ុននៅទាំងអភិវឧ្ឍផលិតផលត្រណាប់ទៀបបន្លាសម្រេចOCOP ឆ្នាំ២០២៥។
បងហាញ់ចែករំលែក៖ “ផលិតផលត្រណាប់ទៀបបន្លាដំបូងគ្រាន់តែជាអំណោយជូនអតិថិជនដាក់ទិញ សំដៅដោះស្រាយប្រភពផ្លែទៀបទុំដើម ក្រោយពីប្រមូលទិញពីកសិករ។ ផ្តើមពីការលើកទឹកចិត្ត ប្រតិកម្មសកម្មពីអតិថិជន ខ្ញុំមានក្តីជំនឿធ្វើការវេចខ្ចប់និងដាក់លក់វិញ។ ដល់ឆ្នាំ២០២៥ ខ្ញុំអភិវឧ្ឍបន្ថែមផលិតផលត្រណាប់ទៀបបន្លា អំបិល ម្ទេស នេះក៏ជាផលិតផលនាំមកចំណូលខ្ពស់ឱ្យក្រុមហ៊ុន”។
លក្ខណៈសំខាន់គឺបណ្តាគ្រួសារប្រជាជនចងសម្ព័ន្ធដាំទៀបបន្លាផ្គត់ផ្គង់ឱ្យបងហាញ់សំខាន់គឺមាមីងជនជាតិខ្មែរ រោងចក្រផលិតរួមចំណែកដោះស្រាយការធ្វើឱ្យពលករជានារីជនជាតិខ្មែរ។ ជាមួយបងហាញ់ រាល់ផលិតផលធ្វើបានមិនត្រឹមតែគុណភាព ប្រិយភាពពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន នៅទាំងការវេញបញ្ចូលវប្បធម៌កិញ-ខ្មែរ-ហ្វា ជារឿងអំពីការសាមគ្គី ផ្សាភ្ជាប់រវាងបណ្តាជនជាតិបងប្អូននៅភូមិភាគ។
ឆ្នាំ២០២៥ អាស្រ័យក្រុមប្រឹក្សាផ្តល់ពិគ្រោះ ឧបត្ថម្ភបង្កើតអាជីពភាគខាងត្បូងឧទ្ទេសនាម ផលិតផលតែទៀបបន្លាថង់ចម្រោះរបស់ក្រុមហ៊ុនបានដៃគូចែកចាយអន្តរជាតិជម្រើស។ បច្ចុប្បន្នផលិតផលនេះ បាននីហរ័ណទៅទីផ្សាអូស្រ្តាលី ជាមួយកិច្ចសន្យាផ្តាច់មុខអូសបន្លាយ៣ឆ្នាំ(មធ្យមពី១-២លិខិតដាក់ពាក្យទិញក្នុងមួយខែ រាល់លិខិតដាក់ពាក្យទិញឡើងដល់១.០០០ប្រអប់។
បងហាញ់ឱ្យដឹងបន្ថែម៖“បណ្តាផលិតផលរបស់ក្រុមហ៊ុនសំខាន់គឺប្រើប្រាស់ក្នុងប្រទេស។ ក្នុងនោះបរិមាណលក់តាមបណ្តាញសង្គម offline សព្វថ្ងៃស្រូបជាង៨០%និងកំពុងប្រមូលផ្តុំទាញយកបន្ថែមលើបណ្តាញ online។ រយៈពេលខាងមុខ ខ្ញុំសង្ឃឹមអភិវឧ្ឍបន្ថែមនៅបណ្តាទីផ្សាថ្មីដូចកម្ពុជា ឡាវនិងចិន”៕
មិញហ្វៀង- ចន្ថា