15/06/2026 - 22:57

សង្កាត់​តឹង​អាង សកម្ម​ការ​ពារ​បរិ​ស្ថាន​ 

កា​រវិ​និច្ឆ័យ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព ទាម​ទារ​ឱ្យ​មាន​ការ​ដឹក​នាំ​ព្រមៗ​គ្នា រវាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អង្គ​ភាព​វិនិច្ឆ័យ​និង​ប្រ​ជា​ជន ផ្តើម​ពី​ការ​បែង​ចែក​ប្រ​ភព​កាក​សំ​ណល់ ការ​ដាក់​សំ​រាម​ត្រូវ​តាម​កន្លែង​កំ​ណត់ ការ​ប្រ​មូល ការ​ដឹក​ជញ្ជូន និង​ការ​វិនិច្ឆ័យ​។ល។ សង្កាត់​តឹង​អាង (ក្រុង​កឹង​ធើ) កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ការ​ងារ​ខាង​លើ ជា​ជំ​ហាន​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន។

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ចុះ​ពិ​និត្យ​ការ​ងារ​ប្តូរ​ទី​តាំង​បញ្ជូន​បន្ត​សំ​រាម នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី ថើយ​ញឹក​២។

ប្តេជ្ញា​ចិត្ត​អនុ​វត្ត​

រួម​ធ្វើ​ដំ​ណើរ​ជា​មួយ​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​របស់​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អំ​ពី​ស្ថាន​ភាព​ប្រ​មូល និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​នៅ​លើ​ភូមិ​សាស្ត្រ​សង្កាត់​តឹង​អាង នា​ថ្ងៃ​ដើម​ខែ​មិថុ​នា យើង​ខ្ញុំ​សង្កេត​ឃើញ​ថា ទេស​ភាព​មាន​ភាព​ស្រ​ឡះ​ស្រ​ឡាង គ្មាន​នៅ​សំ​រាម​សំ​ណល់ ឬ​ធុំ​ក្លិន​ស្អុយ​នៅ​តាម​ទី​តាំង​ប្រ​មូល​ផ្តុំ​សំ​រាម​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី ថើយ​ញឹក ២ និង​ផ្លូវ ៣០ មេ​សា- នៅ​ខាង​មុខ​មន្ទីរ​ពេទ្យ​ឱសថ​បុរាណ​កឹង​ធើ​នោះ​ឡើយ។ នេះ​គឺ​ដោយ​សារ​មាន​ការ​គាំ​ទ្រ​ពី​ផ្នែក​សមត្ថ​កិច្ច​របស់​ទី​ក្រុង សង្កាត់​តឹង​អាង​បាន​ប្តូរ​ទី​តាំង​ដាច់​ស្រ​ឡះ​បណ្តា​ទី​តាំង​បញ្ជូន​បន្ត និង​ទី​តាំង​ប្រ​មូល​ផ្តុំ​សំ​រាម។

លោក​ ហ្វិញ​ក្វឹក​ហៀ​ង អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល ១០ សង្កាត់​តឹង​អាង បាន​មាន​ប្រ​សាសន៍៖ “ទី​តាំង​ប្រ​មូល​ផ្តុំ និង​បញ្ជូន​បន្ត​សំ​រាម​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី ថើយ​ញឹក ២ មាន​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​សំ​រាម ធុំ​ក្លិន​ស្អុយ​ធ្វើ​ឱ្យ​ប្រ​ជា​ជន​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ ក្នុង​ប៉ុន្មាន​ខែ​ជិតៗ​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ដាច់​ខាត​ក្នុង​ការ​ប្តូរ​ទី​តាំង​ប្រ​មូល និង​បញ្ជូន​បន្ត​សំ​រាម​នេះ​ឱ្យ​ចេញ​ពី​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី ធ្វើ​ឱ្យ​មា​មីង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង”។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​តឹង​អាង សង្កាត់​មាន​ផ្ទៃ​ដី​ប្រ​មាណ ៨,០៦ គី​ឡូ​ម៉ែត្រ​កា​រ៉េ ដោយ​មាន ១៦.​៣៧៧ គ្រួ​សារ និង​មាន​ប្រ​ជា​ជន​ជាង ៨៥.​០០០ នាក់។ សង្កាត់​មាន​អា​ជីវ​កម្ម​ជាង ២.២០០ និង​គ្រួ​សារ​ពា​ណិជ្ជ​កម្ម​ជាង ៧.៥០០ គ្រួ​សារ; ប្រ​ព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រួម​មាន​ផ្លូវ​ធំ​ចំ​នួន ៤៨ ខ្សែ​និង​ផ្លូវ​លំ​ជាង​ ១០០ ខ្សែ។ បរិ​មាណ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព ជា​មធ្យម​ប្រ​មាណ ៨០ តោន​/ថ្ងៃ។

ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មក​រា ដល់​ថ្ងៃ​ទី ៣១ ខែ​មី​នា ឆ្នាំ​២០២៦ ការ​ងារ​ប្រ​មូល​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​នៅ​លើ​ភូមិ​សាស្ត្រ អនុ​វត្ត​ដោយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សំ​ណង់​ដោ​យ្វី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត ក្រុម​ហ៊ុន​មិន​ទាន់​ធា​នា​វិនិច្ឆ័យ​ក្លិន​ស្អុយ​ឱ្យ​បាន​ដាច់​ស្រ​ឡះ​នៅ​ទី​លាន​ចាក់​សំ​រាម​បណ្តោះ​អា​សន្ន​ឡើយ ហើយ​តែង​តែ​ដឹក​ជញ្ជូន​សំ​រាម​ពី​ភូមិ​ភាគ​ផ្សេងៗ​ចូល​មក​ក្នុង​ទី​លាន​សំ​រាម​បណ្តោះ​អា​សន្ន​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី ថើយ​ញឹក ២ បង្ក​ឱ្យ​មាន​កា​រក​កស្ទះ​សំ​រាម មិន​ធា​នា​អនា​ម័យ​បរិ​ស្ថា​ន និង​ប៉ះ​ពាល់​ដល់​សោ​ភ័ណ​ភាព​ទី​ក្រុង​។

នៅ​ថ្ងៃ​ទី ១ ខែ​មេ​សា ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សំ​ណង់ ដោ​យ្វី បាន​ចេញ​លិ​ខិត​ជូន​ដំ​ណឹង​ផ្អាក​ការ​ប្រ​មូល​សំ​រាម ទើប​កា​រិយា​ល័យ​សេដ្ឋ​កិច្ច ហេ​ដ្ឋារចនា​សម្ព័ន្ធ និង​នគ​រូប​នីយ​កម្ម​សង្កាត់​បាន​បញ្ចប់​កិច្ច​សន្យា។ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេ​សា​រហូត​មក​ទល់​បច្ចុប្បន្ន សង្កាត់​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ការ​ប្រ​មូល និង​ដឹក​ជញ្ជូន​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​នៅ​លើ​ភូមិ​សាស្រ្ត ដើម្បី​ធា​នា​ស្ថិរ​ភាព​ក្នុង​ការ​ប្រ​មូល​សំ​រាម។

លោក​ ង្វៀន​ថាយ​បាវ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​តឹង​អាង បាន​មាន​ប្រ​សាសន៍៖ “ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​គាំ​ទ្រ​ពី​បណ្តា​មន្ទីរ គណៈ ផ្នែក​នា​នា​របស់​ទី​ក្រុង​ចំ​ពោះ​ការ​ងារ​គ្រប់​គ្រង​នគ​រូប​នីយ​កម្ម អនា​ម័យ​បរិ​ស្ថាន សង្កាត់​បាន​ប្តូរ​ទាំង​អស់​នូវ​ទី​តាំង​ប្រ​មូល​សំ​រាម​នៅ​ខាង​មុខ​មន្ទីរ​ពេទ្យ​ឱសថ​បុរាណ ទី​តាំង​បញ្ជូន​បន្ត សំ​រាម​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី ថើយ​ញឹក ២ រក្សា​ទុក​តែ​ទី​តាំង​ប្រ​មូល​សំ​រាម​តាម​ផែន​ការ​ដែល​បាន​អនុ​ម័ត​ប៉ុណ្ណោះ។ ទង្វើ​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រ​ជា​ជន។ គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​ក៏​បាន​ចង្អុល​ការ​យ៉ាង​ដិត​ដល់​លើ​ការ​ងារ​ធា​នា​អនា​ម័យ​បរិ​ស្ថាន​; បណ្តា​អង្គ​ការ​ន​យោ​បាយ​-សង្គម​របស់​សង្កាត់​ក៏​បាន​ស្រុះ​ស្រួល​គាំ​ទ្រ ម៉្លោះ​ហើយ​ការ​ងារ​អនា​ម័យ​បរិ​ស្ថាន​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។ រាល់​ការ​ប្រតិ​កម្ម​របស់​ប្រ​ជា​ជន​អំ​ពី​បរិ​ស្ថាន និង​ការ​ប្រ​មូល​សំ​រាម បាន​ការិ​យា​ល័យ​ជំ​នាញ​ទទួល​និង​ដោះ​ស្រាយ​បាន​ទាន់​ពេល”។

ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​លំ​បាក​

ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេ​សា ក្រុម​ហ៊ុន​ភាគ​ហ៊ុន​នគ​រូប​នីយ​កម្ម​កឹ​ង​ធើ ទទួល​រ៉ាប់​រង​ប្រ​មូល​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​នៅ​លើ​ភូមិ​សាស្ត្រ​សង្កាត់​តឹង​អាង។ ថ្វី​ដ្បិត​តែ​ដូច្នោះ ប៉ុន្តែ​អង្គ​ភាព​ប្រ​មូល​សំ​រាម​មិន​ទាន់​ស្គាល់​ខ្សែ​ផ្លូវ និង​ផ្លូវ​លំ​នា​នា ម៉្លោះ​ហើយ​ការ​ងារ​ប្រ​មូល​សំ​រាម​នៅ​មាន​ការ​ចន្លោះ​ទី​តាំង​មួយ​ចំ​នួន។ ក្រុម​ហ៊ុន​បាន​សហ​ការ​ជា​មួយ​តំ​បន់​នា​នា ការិ​យា​ល័យ​សេដ្ឋ​កិច្ច ហេ​ដ្ឋា​រចនា​សម្ព័ន្ធ និង​នគ​រូប​នីយ​កម្ម​សង្កាត់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​ឱ្យ​បាន​ដាច់​ស្រ​ឡះ។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​តឹង​អាង បច្ចុប្បន្ន ភូមិ​ភាគ​កំ​ពុង​ជួប​ការ​លំ​បាក​ក្នុង​កា​រទូ​ទាត់​ថវិកា​សម្រាប់​បរិ​មាណ​ការ​ងារ​ដែល​បាន​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ៩ ខែ​មី​នា​មក​ទល់​ពេល​នេះ ហើយ​មិន​ទាន់​បាន​ប្រ​គល់​ទុន​បន្ថែម​សម្រាប់​ការ​ងារ​ប្រ​មូល និង​ដឹក​ជញ្ជូន​កាក​សំ​ណល់​រឹង​សម្រាប់​ខែ​ដែល​នៅ​សល់​ក្នុង​ឆ្នាំ ២០២៦ នៅ​ឡើយ ព្រម​ទាំង​មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​វិធាន​ការ​រៀប​ចំ​ទុន​សម្រាប់​ឆ្នាំ ២០២៧ និង ២០២៨ ម៉្លោះ​ហើយ​មិន​មាន​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​រៀប​ចំ​គម្រោង​ថវិកា​ដេញ​ថ្លៃ​ការ​ប្រ​មូល ដឹក​ជញ្ជូន និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​សម្រាប់​រយៈ​ពេល ៣ ឆ្នាំ តាម​គោល​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង។

ទន្ទឹម​នឹង​នោះ សង្កាត់​ក៏​ជួប​ការ​លំបាក​អា​ស្រ័យ​ដោយ​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​ក្នុង​កា​របែង​ចែក​សំ​រាម និង​ការ​ការ​ពា​រប​រិស្ថាន​នៅ​មាន​កម្រិត នៅ​មាន​ស្ថាន​ភាព​ចោល​សំ​រាម​មិន​ត្រឹម​ត្រូវ​តាម​កន្លែង​កំ​ណត់។ ការ​ងារ​បែង​ចែក​កាក​សំ​ណល់​រឹង​នៅ​នឹង​ប្រ​ភព​មិន​ទាន់​បាន​អនុ​វត្ត​ព្រមៗ​គ្នា​និង​ប្រ​សិទ្ធ​ភាព។ ប្រ​ភព​ថវិកា​សម្រាប់​ការ​ងារ​ការ​ពា​រប​រិស្ថាន​នៅ​មាន​កម្រិត​ទាប; ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រ​មូល និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​មិន​ទាន់​បាន​វិនិ​យោគ​ព្រមៗ​គ្នា; នៅ​លើ​ភូមិ​សាស្ត្រ​សង្កាត់​មិន​ទាន់​មាន​ទី​តាំង​ប្រ​មូល ឬ​ទី​តាំង​បញ្ជូន​បន្ត​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព​ស្រប​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ទំ​នើប​នៅ​ឡើយ; ប្រ​ភព​ធន​ធាន​មនុស្ស​គ្រប់​គ្រង​បរិ​ស្ថាន​នៅ​ស្តួច​ស្តើង មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍន៍​របស់​ទី​ក្រុង...

លោក​ង្វៀង​ថាយ​បាវ បាន​ស្នើ​ឱ្យ​ទី​ក្រុង​ឆាប់​អនុ​វត្ត​គោល​ន​យោ​បាយ​អនុ​គ្រោះ ឧបត្ថម្ភ​លើក​ទឹក​ចិត្ត និង​កៀរ​គរ​រាល់​ប្រ​ភព​ធន​ធាន​ដើម្បី​វិនិ​យោគ​ព្រមៗ​គ្នា​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ប្រ​មូល ដឹក​ជញ្ជូន និង​វិនិ​ច្ឆ័យ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព; លើក​ទឹក​ចិត្ត​ធ្វើ​សង្គ​មូប​នីយ​កម្ម​លើ​ការ​ប្រ​មូល ដឹក​ជញ្ជូន និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​នៅ​ភូមិ​ភាគ​; ឆាប់​ប្រ​កាស​ឱ្យ​ប្រើ កម្រិត​តម្លៃ​ឯក​តា​អំ​ពី​ការ​ប្រ​មូល​សំ​រាម និង​អនា​ម័យ​នគ​រូប​នីយ​កម្ម​; បែង​ចែក​ទុន​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រ​មូល​សំ​រាម​ឆ្នាំ ២០២៦ និង​មាន​កិច្ច​ព្រម​ព្រៀង​លើ​វិធាន​ការ​ទុន​សម្រាប់​ឆ្នាំ​ ២០២៧, ២០២៨ ដើម្បី​ឱ្យ​ភូមិ​ភាគ​រៀប​ចំ​គម្រោង​ថវិកា និង​ដេញ​ថ្លៃ​ការ​ប្រ​មូល​សំ​រាម​សម្រាប់​រយៈ​ពេល ៣ ឆ្នាំ​ខាង​មុខ​តាម​បទ​ប្បញ្ញត្តិ។

ថ្មី​ៗនេះ នៅ​ក្នុង​កិច្ច​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ការ​ងារ​ប្រ​មូល ដឹក​ជញ្ជូន និង​វិនិច្ឆ័យ​កាក​សំ​ណល់​រឹង​ប្រ​ជុំ​ជីវ​ភាព នៅ​សង្កាត់​តឹង​អាង លោក ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ក្នុង​ការ​ធានា​អនា​ម័យ​បរិ​ស្ថាន និង​ការ​ប្តូរ​ទី​តាំង​បញ្ជូន​បន្ត​សំ​រាម ដែល​បង្ក​ការ​មិន​ពេញ​ចិត្ត​ក្នុង​ប្រ​ជា​ជន។ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ បាន​សំណូម​ពរ​ឱ្យ​បណ្តា​មន្ទីរ ផ្នែក​សមត្ថ​កិច្ច កត់​សម្គាល់​នូវ​សំ​ណើរ​របស់​សង្កាត់ ដើម្បី​ឆាប់​ធ្វើ​ជា​សេ​នា​ធិ​ការ​ជូន​ទី​ក្រុង​ដោះ​ស្រាយ សំ​ដៅ​ពង្រីក​ប្រ​សិទ្ធ​ភាព​នៃ​ការ​ងារ​ការ​ពារ​បរិស្ថាន​របស់​ភូមិ​ភាគ៕

ហាវ៉ាំង - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ