ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/06/2026 - 20:15

កា​ម៉ាវ បើក​ពិធី​តាំង​ពិព័​រណ៍ "ការ​រស់​ឡើង​វិញ​នៃ​តំ​បន់​ដី​ស្លាប់" 

នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មិថុ​នា បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​គី​មី​សាស្ត្រ​សហ​ការ​ជា​មួយ​អគ្គ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ៩ មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ និង​សមា​គម​អ្នក​រង​គ្រោះ​ជាតិ​ពុល​ពណ៌​លឿង​​ឌី​អុក​ស៊ីន​វៀត​ណាម ខេត្ត​កា​ម៉ាវ​បាន​ចាត់​តាំង​ពិធី​បើក​តាំង​ពិ​ព័រណ៍​ជា​មួយ​ប្រ​ធាន​បទ “ការ​រស់​ឡើង​វិញ​នៃ​តំ​បន់​ដី​ស្លាប់” នៅ​តំ​បន់​អនុ​ស្សាវ​រីយ៍​តន្រ្តី​ករ​កាវ​វ៉ាំង​ឡូវ​នៅ​សង្កាត់​បាក​លីវ។​ ឧត្តម​សេនីយ៍​ត្រី ត្រឿង​ថាញ់​ផុង​ - អនុ​ប្រ​ធាន​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ​៩ និង​លោក​វរ​សេនីយ៍​ឯក​ម៉ាយ​វ៉ាំង​ហ្វា- អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​នយោ​បាយ​យោធ​ភូមិ​ភាគ​៩ បាន​អញ្ជើញ​ចូល​រួម និង​កាត់​ខ្សែ​បូ​បើក​ពិធី​តាំង​ពិ​ព័រណ៍​នេះ។

                                                                                    

តំ​ណាង​ថ្នាក់​ដឹក​នាំ​កាត់​ខ្សែ​បូ​បើក​ពិធី​តាំង​ពិ​ព័រណ៍។

តាំង​ពិព័​រណ៍​នេះ​ត្រូវ​បាន​ចាត់​តាំង​ឡើង​ចំ​ឱ​កាស​ទិវា​បរិស្ថាន​ពិ​ភព​លោក និង​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៦៥ មហន្ត​រាយ​នៃ​ពណ៌​លឿង​វៀត​ណាម ដូច្នេះ​វា​មាន​អត្ថ​ន័យ​នយោ​បាយ​សង្គម​និង​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ រួម​ចំ​ណែក​ក្នុង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​អំ​ពី​ផល​វិបាក​នៃ​សង្គ្រាម​គី​មី ព្រម​ទាំង​លើក​តម្កើង​នូវ​រាល់​កា​រខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជម្នះ​ផល​វិបាក​ជាតិ​ពុល​ពណ៌​លឿង​/ឌី​អុក​ស៊ីន ការ​ការ​ពា​រប​រិស្ថាន​និង​ការ​ថែ​ទាំ​អ្នក​រង​គ្រោះ​ដោយ​សារ​ជាតិ​ពុល​ពណ៌​លឿង។

ថ្លែង​ការណ៍​ក្នុង​ពិធី​នេះ តំ​ណាង​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​គី​មី​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ដំ​ណាក់​កាល​ឆ្នាំ ១៩៦១ - ១៩៧១ កង​ទ័ព​អា​មេ​រិក​បាន​បាញ់​បាច​សារ​ធាតុ​គី​មី​ពុល​ជាង ៨០ លាន​លីត្រ​នៅ​លើ​ទឹក​ដី​វៀត​ណាម ក្នុង​នោះ​មាន​ជាង ៦១% ជា​ជាតិ​ពុល​ពណ៌​លឿង​ផ្ទុក​សារ​ធាតុ​ឌីអុក​ស៊ីន​ពុល​ខ្លាំង​បំ​ផុត។ ផល​វិបាក​ដែល​បន្សល់​ទុក​គឺ​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់​ចំ​ពោះ​មនុស្ស​ជាតិ បរិ​ស្ថាន​និង​ប្រ​ព័ន្ធ​ជីវ​សាស្រ្ត ជះ​ឥទ្ធិ​ពល​អូស​បន្លាយ​មក​ជា​ច្រើន​ជំ​នាន់។ ចំ​ពោះ​ខេត្ត​កា​ម៉ាវ​ដែល​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ដែល​រង​ឥទ្ធិ​ពល​យ៉ាង​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​គី​មី សារ​ធាតុ​ពុល​នេះ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រ​ព័ន្ធ​ជីវ​សាស្រ្ត​ព្រៃ​លិច​ទឹក​ ប្រ​ភព​ទឹក​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ រហូត​មក​ដល់​បច្ចុប្បន្ន​ គ្រួ​សារ​ជា​ច្រើន​នៅ​តែ​បន្ត​រង​ការ​ឈឺ​ចាប់​ដោយ​សារ​ជាតិ​ពុល​ពណ៌​លឿង ជា​មួយ​សាច់​ញាតិ​ដែល​មាន​ជំ​ងឺ​ និង​ពិការ​ភាព​ពី​កំ​ណើត ដោយ​សារ​ផល​វិបាក​នៃ​សារ​ធាតុ​គី​មី​ពុល​នេះ។

តំ​ណាង​ចូល​ទស្សនា​ការ​តាំង​ពិ​ព័រណ៍​រូប​ភាព ឯក​សារ​និង​វត្ថុ​តាង។

តាំង​ពិ​ព័រណ៍​លើក​នេះ បាន​ឧទ្ទេស​នាម​ខ្លឹម​សារ​ប្រ​ធាន​បទ​ចំ​នួន ៤៥ ជា​មួយ​នឹង​រូប​ភាព ឯក​សារ និង​វត្ថុ​តាង​ដ៏​មាន​តម្លៃ​ជា​ច្រើន ឆ្លុះ​បញ្ចាំង​ពី​មហន្ត​រាយ​ជាតិ​ពុល​គី​មី​ពណ៌​លឿង ដំ​ណើរ​ការ​ដោះ​ស្រាយ​ផល​វិបាក​នៃ​សង្គ្រាម​គី​មី សកម្ម​ភាព​ជំនួយ​អ្នក​រង​គ្រោះ​ដោយ​ជាតិ​ពុល​គី​មី​ពណ៌​លឿង និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​អ្នក​រង​គ្រោះ។ ពិ​សេស ពិធី​តាំង​ពិព័​រណ៍​នេះ​បាន​ផ្តល់​ខ្លឹម​សារ​ជា​ច្រើន​ដើម្បី​ឧទ្ទេស​នាម​ពី​លទ្ធ​ផល​របស់​យោធ​ភូមិ​ភាគ​ទី ៩ និង​ខេត្ត​កា​ម៉ាវ ក្នុង​កា​រងា​រដោះ​ស្រាយ​ផល​វិបាក​នៃ​គ្រាប់​មីន​ជាតិ​ពុល​គី​មី​ដែល​នៅ​សេស​សល់​ក្រោយ​ពី​សង្គ្រាម ការ​ការ​ពា​រប​រិស្ថាន និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។

ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​គី​មី​សាស្ត្រ បាន​ម្ចាស់​ការ​ក្នុង​ការ​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​តំ​បន់​រង​ការ​បំ​ពុល​សារ​ធាតុ​ឌី​អុក​ស៊ីន​ជា​ច្រើន​កន្លែង​ក្នុង​ទូ​ទាំង​ប្រ​ទេស រួម​ចំ​ណែក​ក្នុង​ការ​ស្តា​រប​រិស្ថាន​ឡើង​វិញ​នៅ​តាម​ចំ​ណុច​ក្តៅ​ក្រោយ​ពី​សម័យ​សង្គ្រាម។ ទន្ទឹម​នឹង​នោះ ក៏​មាន​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ជំ​នួយ ថែ​ទាំ​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​សម្រាប់​អ្នក​រង​គ្រោះ​ដោយ​សារ​ជាតិ​ពុល​គី​មី​ពណ៌​លឿង​ផង​ដែរ។ តាម​រយៈ​ការ​តាំង​ពិ​ព័រណ៍​នេះ គណៈ​ចាត់​តាំង​មាន​បំ​ណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហ​គមន៍​អំ​ពី​ផល​វិបាក​នៃ​សង្គ្រាម​គី​មី សាយ​ភាយ​ប្រ​ពៃ​ណី "ផឹក​ទឹក​នឹក​ដល់​ប្រ​ភព" និង​បំ​ផុស​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​សង្គម​ទាំង​មូល​ក្នុង​ការ​រួម​ដៃ​គ្នា​ជំ​នួយ​អ្នក​រង​គ្រោះ​ដោយ​សារ​ជាតិ​ពុល​គី​មី​ពណ៌​លឿង​និង​កសាង​បរិស្ថាន​រស់​នៅ​បៃ​តង ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​ជំ​នាន់​ក្រោយៗ។

ក្នុង​ឱ​កាស​នេះ​ គណៈ​ចាត់​តាំង​ការ​តាំង​ពិ​ព័រណ៍ បាន​សហ​ការ​ជូន​អំ​ណោយ​ចំ​នួន​ ៥០ ចំ​ណែក​ដល់​អ្នក​រង​គ្រោះ និង​គ្រួ​សារ​អ្នក​រង​គ្រោះ​ដោយ​សារ​ជាតិ​ពុល​គី​មី​ពណ៌​លឿង នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​កា​ម៉ាវ។ ការ​តាំង​ពិ​ព័រណ៍​នេះ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី ០៥ ខែ​កក្ក​ដា ឆ្នាំ​២០២៦៕

យ្វី​អាញ់-ដា​លីន​

ចែករំលែកអត្ថបទ