ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/05/2026 - 20:53

កា​ម៉ាវ បើក​ការ​ដ្ឋាន​សាង​សង់​វិមាន​រំលឹក​វីរ​ជន​ពលី​និង​ផ្តើម សាង​សង់​ផ្ទះ​ចំ​នួន ១.០០០ ខ្នង ជូន​គ្រួ​សារ​មាន​ដែល​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​ 

នៅ​ថ្ងៃ​ទី ២៨ ខែ​ឧស​ភា ខេត្ត​កា​ម៉ាវ​បាន​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​វិមាន​រំលឹក​វីរ​ជន​ពលី​និង​អ្នក​មាន​ស្នា​ដៃ​របស់​ខេត្ត; ផ្តើម​សាង​សង់​ផ្ទះ​ចំ​នួន ១.០០០ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត​កា​ម៉ាវ ចុច​ប៊ូ​តុង​បើក​ការ​ដ្ឋាន​សាង​សង់​វិមាន​រំលឹក​វីរ​ជន​ពលី និង​អ្នក​មាន​ស្នា​ដៃ​របស់​ខេត្ត; សាង​សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ដែល​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន។

ថ្លែង​យោ​បល់​ក្នុង​ពិ​ធី លោក​ឡឺ​ក្វាង​ង៉ើយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ ខេត្ត​កា​ម៉ាវ គឺ​ជា​តំ​បន់​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ​ភូមិ និង​ជា “អា​សយ​ដ្ឋាន​ក្រ​ហម” ក្នុង​ប្រ​វត្តិ​សាស្ត្រ​តស៊ូ​បដិ​វត្តន៍។ ទី​នេះ​បាន​ឆ្លង​កាត់​សម័យ​សង្គ្រាម​ដ៏​សា​ហាវ​ជា​ច្រើន​ឆ្នាំ ដោយ​មាន​កូន​ចៅ​ឆ្នើម​ជា​ច្រើន​ជំ​នាន់​មក​ពី​ភូមិ​ភាគ​នា​នា​នៃ​មាតុ​ភូមិ​មក​ទី​នេះ​ប្រ​យុទ្ធ បំ​ពេញ​ការ​ងារ ពល​កម្ម លះ​បង់​និង​ពលី​ជីវិត​លើ​ទឹក​ដី​នេះ។ សន្តិ​ភាព ការ​អភិ​វឌ្ឍ​របស់​ខេត្ត​កា​ម៉ាវ​នា​ពេល​បច្ចុប្បន្ន គឺ​បាន​ប្តូរ​ដោយ​សាច់​ឈាម ការ​លះ​បង់​របស់​វីរ​ជន​ពលី​និង​អ្នក​មាន​ស្នា​ដៃ​ជា​ច្រើន​ជំ​នាន់។ ដើម្បី​ចា​រឹក​ទុក​ប្រ​ពៃ​ណី​ប្រ​វត្តិ​សាស្ត្រ​ដ៏​អង់​អាច​ក្លា​ហាន​របស់​ជន​ជាតិ​និង​រំលឹក​ដល់​បុព្វ​បុរស វីរ​ជន​ពលី​និង​អ្នក​មាន​ស្នា​ដៃ ខេត្ត​សម្រេច​វិនិ​យោគ​សាង​សង់​វិមាន​រំ​លឹក​វីរ​ជន​ពលី​និង​អ្នក​មាន​ស្នា​ដៃ​ខេត្ត​កា​ម៉ាវ។

សំណង់​បាន​សាង​សង់​លើ​ផ្ទៃ​ដី ២,៧ ហិក​តា នៅ​តំបន់​កោះ​អាង​ស្វៀង រួម​មាន​សំ​ណង់​ជា​ច្រើន​ដូច​ជា៖ វិមាន​រំ​លឹក​; ផ្ទាំង​សិ​លា​ចា​រិក​ចារ​ឈ្មោះ​បុគ្គល​ប្រ​មាណ ៤០.០០០ នាក់ អា​គារ​ប្រ​ពៃ​ណី អា​គារ​ទទួល​ភ្ញៀវ; ស្ដូប​និ​មិត្ត​សញ្ញា; ស្រះ​ទេស​ភាព​; សិ​លា​ចា​រិក​ បង្គោល​ទង់ សួន​ផ្កា​ដើម​ឈើ​បៃ​តង… ដោយ​មាន​ទុន​វិនិ​យោគ​សរុប​ប្រ​មាណ ៣៤២ ពាន់​លាន​ដុង។

ក្នុង​ពិធី​នេះ​ដែរ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​បន្ត​ចល​នា​ប្រ​ភព​ធន​ធាន​នា​នា ដើម្បី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​ចំ​នួន ១.០០០ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិ​ឋាន​ខេត្ត។ តាម​រយៈ​នោះ រួម​ចំ​ណែក​កែ​លម្អ​លក្ខណៈ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ជូន​ប្រ​ជា​ជន រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព លំ​នឹង​សង្គម​និង​បង្ក​លក្ខណៈ​ឱ្យ​ប្រ​ជា​ជន​មាន​លំ​នៅ​ឋាន​សុ​វត្ថិ​ភាព ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច៕

យ៉ី​អា​ញ់-ទី​ទុយ​

ចែករំលែកអត្ថបទ