14/04/2026 - 05:57

សកម្ម​ភាព​ជា​ច្រើន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី 

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៤ - ១៥ និង​១៦ ខែ​មេ​សា ឆ្នាំ​២០២៦។ សំ​ដៅ​គិត​អាន​ដល់​ជន​រួម​ជាតិខ្មែរ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី រីក​រាយ​សប្បាយ សាម​គ្គី សុ​វត្ថិ​ភាព ទី​ក្រុង​កឹង​ធើ​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​ប្រ​កប​ដោយ​អត្ថ​ន័យ​ជាក់​ស្តែង។

សមមិត្ត​ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​ខ្មែរ​ខេត្ត​កា​ម៉ាវ។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​បទ​បញ្ជា​លេខ ១១​-CT/​TU ចុះ​ថ្ងៃ​ទី ២០ ខែ​មី​នា ឆ្នាំ ២០២៦ របស់​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ស្តី​ពី​ការ​ចាត់​តាំង​សកម្ម​ភាព​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ ២០២៦ លើ​ភូមិ​ឋាន​ទី​ក្រុង។ តាម​រយៈ​នោះ មន្ទីរ​ធ្វើ​សេ​នា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ ដោយ​មាន​អ្នក​តំ​ណាង​ចូល​រួម ៥០០ រូប សំ​ដៅ​ជួប​សំ​ណេះ​សំ​ណាល សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​ក្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ខ្មែរ; ទន្ទឹម​នឹង​នោះ កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ពី​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​កម្មា​ភិបាល យុទ្ធ​ជន អ្នក​មុខ​អ្នក​ការ​សាស​នា អង្គ​ការ​និង​បុគ្គល​គំរូ​ជា​ជន​ជាតិ​ខ្មែរ។ តាម​រយៈ​នោះ រឹត​បន្តឹង​ជាង​ទៀត​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ សាម​គ្គី​រួម​កម្លាំង​កសាង​ទី​ក្រុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អារ្យ​ធម៌ ទំ​នើប​និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព។

ព្រម​ជា​មួយ​នោះ កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​ពិ​ធី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​នៅ​វត្ត​ជ្រោយ​ទឹម​ចាស់ សំ​ដៅ​លើក​តម្កើង​និង​សាយ​ភាយ​តម្លៃ​វប្ប​ធម៌ និង​អត្ថ​ន័យ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ជីវ​ភាព​សា្មរតី​របស់​ជន​រួម​ជាតិ​ខ្មែរ; រាយ​ការណ៍​ពី​សមិទ្ធ​ផល​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​ទី​ក្រុង​និង​ក្តី​រំពឹង​របស់​ថ្នាក់​ដឹក​នាំ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ។ ទន្ទឹម​នឹង​នោះ ទី​ក្រុង​បាន​បង្កើត​ក្រុម​ប្រតិ​ភូ​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​បណ្តា​សម​មិត្ត ជា​អតីត​ក្រ​សួង គណៈ ផ្នែក​មជ្ឈិម​និង​ទី​ក្រុង គ្រួ​សារ​គោល​នយោ​បាយ កម្មា​ភិ​បាល​ចូល​និវត្តន៍ អ្នក​មុខ​អ្នក​ការ​សាស​នា អ្នក​មាន​ប្រិយ​ភាព​ជន​ជាតិ​ខ្មែរ និង​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ​មួយ​ចំ​នួន។

តាម​ប្រ​សាសន៍​លោក ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ដើម្បី​គិត​អាន​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សប្បាយ​រីក​រាយ សាម​គ្គី សុ​វត្ថិ​ភាព ខេត្ត​បាន​ចាត់​តាំង​ក្រុម​ប្រតិ​ភូ​ជា​ច្រើន​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​ជូន​អំ​ណោយ​នៅ​តាម​វត្ត​ខ្មែរ​នា​នា; ចាត់​តាំង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​វត្ត​ព្រែក​ជ្រៅ ដោយ​មាន​អ្នក​តំ​ណាង​ជិត​ ៥០០​ រូប។ ទន្ទឹម​នឹង​នោះ ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ សង្កាត់ បង្កើត​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និងជូន​អំ​ណោយ​នៅ​តាម​វត្ត​ខ្មែរ​នា​នា គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ប្រិយ​ភាព​គំរូ លើក​ទឹក​ចិត្ត​ទាន់​ពេល​វេលា ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​សប្បាយ​រីក​រាយ​ សាម​គ្គី។

ព្រះ​ឧបជ្ឈាយ៍​ហ៊ឺវ​ហិញ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​កា​ម៉ាវ ព្រះ​ចៅ​អធិ​ការ​វត្ត​ឃោ​សិតា​រាម មាន​ថេរ​ដី​កា៖ រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី វត្ត​តែង​បាន​ក្រុម​ប្រតិ​ភូ​ថ្នាក់​ដឹក​នាំ​ខេត្ត​កា​ម៉ាវ ​និង​ក្រុម​ប្រតិ​ភូ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ ប្រ​គេន​ជូន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ និង​ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ជា​និច្ច។ តាម​រយៈ​នោះ បង្ក​ជា​កម្លាំង​ចល​ករ​បន្ថែម​ដល់​ប្រ​ជា​ពុទ្ធ​បរិ​ស័ទ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាន់​តែ​សប្បាយ​រីក​រាយ​និង​សុខ​ដុម​រម​នា រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​រវាង​បណ្តា​ជន​ជាតិ រួម​កម្លាំង​កសាង​ភូមិ ស្រុក​កា​ម៉ាវ កាន់​តែ​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

     យ្វី​អាញ - លី​សៀ

ចែករំលែកអត្ថបទ