ក្នុងប៉ុន្មានឆ្នាំកន្លង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ បានរីកសាយភាយយ៉ាងទូលំទូលាយក្នុងតំបន់ជនរួមជាតិខ្មែរ។ នៅឃុំមីហឿង ទីក្រុងកឹងធើ មានកម្មាភិបាលនិងបក្ខជនជាច្រើនបានក្លាយជាគំរូឆ្នើម អស់ពីចិត្តដើម្បីប្រជាជន រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពភូមិស្រុក។ គំរូលេចធ្លោក្នុងចំណោមនោះ មានលោក ស៊ើងហ្វាងភេន និងលោកឡឹមឃូ ពួកគាត់ជាលេខាសាខាបក្សភូមិតែងខិតខំយកអស់ពីកម្លាំងកាយចិត្តដើម្បីសហគមន៍។

លោកស៊ើងហ្វាងភេន លេខាសាខាបក្សភូមិដើមស្វាយ។
លោកស៊ើងហ្វាងភេន កើតឆ្នាំ ១៩៥៩ ជនជាតិខ្មែរ ជាលេខាសាខាបក្សភូមិដើមស្វាយ ឃុំមីហឿង ទីក្រុងកឹងធើ។ គ្រួសារគាត់មានកូន៣នាក់ និងមានគ្រួសារនៅដោយឡែក មានការងារធ្វើលំនឹង ជាច្រើនឆ្នាំបន្តបន្ទាប់ សម្រេចបានកិត្តិនាម ជា “គ្រួសារវប្បធម៌” ហើយបានក្លាយជាចំណុចលេចធ្លោក្នុងការចលនាកសាងជីវភាពវប្បធម៌ នៅមណ្ឌលអាសយជន។ ជាមួយនឹងអាយុបក្ស ២២ឆ្នាំនិងបម្រើការងារនៅភូមិជាង៣០ឆ្នាំ គាត់តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ គំរូឈានមុខរាល់ការចលនា។ ក្នុងការប្រជុំសាខាបក្ស លោកភេន តែងពង្រីកតួនាទីជាស្នូលនៃការសាមគ្គីភាព ដឹកនាំបក្ខជនឱ្យអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។
ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនិងជាសមាជិកគណៈកម្មការវត្តដៃតាសួសិ៍្ត លោក ភេន បានចូលរួមយ៉ាងសកម្មក្នុងការចលនាប្រជាជនឱ្យចូលរួមកសាងជនបទថ្មី។ ក្នុងរយៈពេលកន្លង គាត់តែងចុះទៅតាមផ្ទះពិនិត្យជាក់ស្តែងដល់គ្រួសារនីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយនិងក្រឹត្យច្បាប់ដល់ប្រជាជន។ ដោយមានប្រិយភាពរបស់ខ្លួន គាត់ចលនាសប្បុរសជនឱ្យជួយកសាងផ្ទះជូនគ្រួសារដែលមានជីវភាពលំបាកក្នុងភូមិ។ ពិសេស គាត់បានចលនាមាមីងក្នុងភូមិស្រុក រួមគ្នាដាំផ្កាតាមដងផ្លូវស្រុកលេខ ៨៩ ដោយមានប្រវែង ១.២០០ម៉ែត្រ និងបង្គោលភ្លើងដោយថាមពលពន្លឺព្រះអាទិត្យចំនួន៨៣ដើម មានតម្លៃសរុប២៤៩លានដុង រួមចំណែកធ្វើឱ្យផ្លូវក្នុងភូមិកាន់តែស្អាតនិងមានអគ្គិសនីបំភ្លឺ ព្រមទាំងធានានូវសន្តិសុខសណ្តាប់ធ្នាប់។ ជាមួយនឹងការរួមចំណែកយ៉ាងជាក់ស្តែងនេះ គាត់បានគណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការបក្សឃុំមីហឿង ស្ងើចសរសើរ និងជូនលិខិតសរសើរជាច្រើន។ លោក ហាងហៀង នៅភូមិដើមស្វាយ ឱ្យដឹង៖ “លោកភេន គឺជាបក្ខជនគំរូ រស់នៅមានការទទួលខុសត្រូវនិងតែងគិតគូរដល់ប្រជាជនជានិច្ច។ ការងារអ្វីដែលមានប្រយោជន៍ដល់ប្រជាជនគឺលោកធ្វើអស់ពីចិត្តពីថ្លើម”។

ស្ពានបានលោកឡឹមឃូ (ឈរកណ្តាល) លេខាសាខាបក្សភូមិដើមជ្រៃចលនាកសាង។
កើតឆ្នាំ១៩៥៩ ដូចគ្នា លោកឡឹមឃូ មានអាយុបក្ស២៧ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកគរុកោសល្យអក្សរសាស្ត្រនៅមហាវិទ្យាល័យកឹងធើ ក្នុងឆ្នាំ១៩៩៦ លោកបានមកបម្រើការងារនៅសាលាអនុមហាវិទ្យាល័យ សហគមន៍សុកត្រាំង។ ក្រោយពេលចូលនិវត្តន៍ ឆ្នាំ២០១៩ ដោយយល់ឃើញថា ខ្លួនមិនទាន់បានរួមចំណែកដល់ភូមិស្រុកច្រើន លោកក៏បានទទួលយកការចលនារបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគឃុំមីហឿង ដើម្បីទទួលតួនាទីជាលេខាសាខាបក្ស ភូមិដើមជ្រៃ ចាប់តាំងពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០។
សាខាបក្សភូមិដើមជ្រៃមានបក្ខជនចំនួន ៣០ រូប។ ជាមួយស្មារតីទទួលខុសត្រូវនិងជាគំរូ លោកឡឹមឃូ បង្កបានការឯកភាពគ្នាយ៉ាងឆាប់រហ័សក្នុងសាខាបក្សនិងក្នុងប្រជាជន។ រយៈពេលត្រឹមតែពីរអាណត្តិ លោកបានចលនាដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវជនបទចំនួន ៧២ដើម ពិសេសគឺចលនាសាងសង់ស្ពានបេតុងមួយដែលមានតម្លៃជាង៦០០លានដុង ទទឹង៣,៥ម៉ែត្រនិងប្រវែង៥២ម៉ែត្រ ដើម្បីបម្រើតម្រូវការធ្វើដំណើរទៅមក និងការដោះដូរទំនិញរបស់ប្រជាជន។
មិនត្រឹមតែសកម្មក្នុងការងារបក្សប៉ុណ្ណោះទេ លោកឡឹមឃូ នៅទាំងចូលរួមបង្រៀនថ្នាក់ពុទ្ធិកបឋមសិក្សានៅតាមវត្តខ្មែរនានា ដូចជា វត្តសិរីសុខុមសង្គមមានជ័យស្រឡូង សង្កាត់មីស្វៀងនិងវត្តបទុមរង្សីទំនប់ ឃុំអាងនិញ រួមចំណែកក្នុងការថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។ បងស្រីលីធីទូង៉ា ប្រធានគណៈប្រជាជនភូមិដើមស្វាយ ឱ្យដឹង៖ “ការងារដែលលោកឡឹមឃូ ធ្វើគឺមានភាពម៉ត់ចត់និងយកចិត្តទុកដាក់ណាស់។ នៅពេលថ្នាក់លើចង្អុលការគាត់តែងសម្រេចបានទាន់ពេល។ រាល់ពេលដែលគាត់មានប្រសាសន៍ក្នុងការប្រជុំសាខាបក្ស បក្ខជនទាំងអស់តែងឯកភាពនិងគាំទ្រ“។
ឃុំមីហឿង បានបង្កើតឡើងលើមូលដ្ឋានរួមបញ្ចូលនៃឃុំចំនួនបីគឺមីហឿង ធ្វឹងហ៊ឹងនិងភូមី ដែលជាភូមិភាគមានជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រាជិត៥៧% ជាឃុំលំបាកពិសេសរបស់ទីក្រុងកឹងធើ។ ក្នុងរយៈពេលកន្លង កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិខ្មែរ បានអនុវត្តត្រឹមត្រូវ តាមតួនាទីនិងការទទួលខុសត្រូវ ជាគំរូក្នុងការកសាងគ្រួសារវប្បធម៌និងអនុវត្តល្អនូវគោលការណ៍របស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។ ពួកគាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពស្រុកភូមិ តាមរយៈការស្ម័គ្រចិត្ត ទទួលខុសត្រូវនិងប្រិយភាពរបស់ខ្លួន ដែលជាសក្ខីភាពរស់រវើកសម្រាប់តួនាទីជាស្នូលនៃអង្គការបក្សនៅមូលដ្ឋាន ជាពិសេសគឺនៅតំបន់ជនជាតិភាគតិច។
លោកង្វៀងវ៉ាំងអ៊ុក អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំមីហឿង ឱ្យដឹង៖ “កន្លងហើយ បក្ខភាគឃុំតែងពង្រីកតួនាទីបក្ខជនជាជនជាតិខ្មែរ ធ្វើជាស្ពានតភ្ជាប់ដើម្បីផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយនិងក្រឹត្យច្បាប់របស់រដ្ឋ ក្នុងជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំការចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច រក្សានូវអត្តសញ្ញាណវប្បធម៌ជនជាតិ អនុវត្តកម្មវិធីកសាងជនបទថ្មី ធានាសុខុមាលភាពសង្គម និងបន្ថយភាពក្រីក្រដោយចីរភាព។ ក្នុងពេលខាងមុខ បក្ខភាគឃុំនឹងបន្តពង្រឹងនិងកែសម្រួលសាខាបក្សក្រោមឱវាទ ពង្រីកកងជួរបក្ខជនជាជនជាតិខ្មែរ លើកកម្ពស់គុណភាពនៃការប្រជុំសាខាបក្សនិងសកម្មភាពរបស់អង្គការមហាជន ពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងសហគមន៍ ដើម្បីកសាងជនបទថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គម ធានាការការពារប្រទេស សន្តិសុខជាជំហានៗលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន”៕
ហ្វាងយីវ-ដាលីន