រយៈពេលកន្លង គណៈកម្មាធិការបក្សខេត្តកាម៉ាវ តែងយកចិត្តទុកដាក់ ចង្អុលការអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល (សេចក្តីសម្រេចចិត្តលេខ ៥៧)។ មានទម្រង់និងរបៀបធ្វើល្អៗជាច្រើន ដើម្បីសេចក្តីសម្រេចចូលទៅក្នុងជីវភាពប្រជាជន។

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចើមបង្គាជើង-ស តាមបែបអតិប្រពលវប្បកម្មរបស់កសិករកាម៉ាវ។
តួយ៉ាងដូច ទម្រង់ចិញ្ចឹមបង្គាជើង-ស តាមបែបអតិប្រពលវប្បកម្មវិលជុំតិចផ្លាស់ទឹក សុវត្ថិភាពជីវសាស្ត្រ (RASIMTA) របស់ពូង៉ោវុាំងឡាយ នៅភូមិកៃនឿក ឃុំភូតឹង បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើផ្ទៃដី៨ហិកតា គាត់មានស្រះចិញ្ចឹមចំនួន ៩ និងអនុវត្តបច្ចេកវិទ្យាវិលជុំ ស្រះចិញ្ចឹមនីមួយៗសម្រេចបានលទ្ធផលល្អ មានស្រះចំនួន ៣ បានប្រមូលផលបង្គាចំនួន ១១ តោន។ បច្ចុប្បន្ន នៅមាន ៦ ស្រះទៀត ដែលគាត់កំពុងចិញ្ចឹមបង្គាខ្នាតធំ សង្ឃឹមថា បានផលលើសលុបជាមិនខាន។ ពូឡាយ ឱ្យដឹង៖ “ទម្រង់បានបំប្រួញខ្លីរយៈពេលចិញ្ចឹម មិនសូវបង់ខាត ប្រាក់ចំណាយភ្លើង ចំណីនិងឈ្នួលកម្មករ; មិនបង្ហូរទឹកកខ្វក់ដល់បរិស្ថាន និងមិនប៉ះពាល់ដល់អ្នកចិញ្ចឹមផ្សេងទៀត។ កាលពីមុននេះ ខ្ញុំចិញ្ចឹមរយៈពេល ៩០ ថ្ងៃ បង្គាជាង ៣០ កូនទម្ងន់ក្នុងមួយគីឡូក្រាម ឥឡូវចិញ្ចឹម ៩៥ ថ្ងៃ ទម្ងន់ពី ២១- ២៣ កូនក្នុងមួយគីឡូក្រាម”។
ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាជើង-ស តាមបែបអតិប្រពលវប្បកម្មវិលជុំ គឺបន្ថយប្រាក់ចំណាយ ការពារបរិស្ថាននិងសម្រេចស្តង់ដារអន្តរជាតិផង។ ផ្តើមពី ១០០ ហិកតាដំបូង មកទល់ពេលនេះ ខេត្តកាម៉ាវ បានបើកទូលាយបន្ថែមឡើងដល់ ១.៥០០ ហិកតា ដើម្បីធ្វើឱ្យជាក់ស្តែងនូវភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផ្សារភ្ជាប់នឹងភាពជាក់ស្តែងនៃសកម្មភាពផលិតរបស់ប្រជាជន។ ទម្រង់បានអនុវត្តទូលំទូលាយ នោះគឺការអភិវឌ្ឍចិញ្ចឹមបង្គាអតិប្រពលវប្បកម្មនៅកាម៉ាវ ប្រកបដោយចីរភាពនិងនិរន្តរភាព។ នេះក៏ងាយស្រួលនឹងប្តូរមកតាមបែបបច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើការរកប្រភពផលិតផល ដែលសម្រេចស្តង់ដារឆ្លើយតបនឹងតម្រូវការនាំចេញផង។
ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរឌីជីថលបានគណៈកម្មាធិការបក្សខេត្តកាម៉ាវ យកចិត្តទុកដាក់ចង្អុលការ សំដៅធ្វើឱ្យសាយភាយស្មារតីផ្លាស់ប្តូរឌីជីថលដល់ប្រជាជន។ តួយ៉ាងនៅសង្កាត់ហ្វាថាញ់ បានផ្សព្វផ្សាយទម្រង់ Mini App ហ្វាថាញ់ លើកម្មវិធី Zalo បានជួយឱ្យមាមីងអាចនឹងក្តាប់ច្បាស់នូវគោលការណ៍ គោលនយោបាយ ក៏ដូចជាផ្ញើសារបញ្ចេញយោបល់ដោយផ្ទាល់ដល់រដ្ឋអំណាច។ ខណៈពេលទទួលមតិយោបល់ពីប្រជាជន តាមរយៈប្រព័ន្ធ សង្កាត់បានចាត់កម្មាភិបាល ឆ្លើយតប ណែនាំច្បាស់លាស់លើបញ្ហានីមួយៗ ផ្តើមពីនោះ ផ្តល់ភាពជិតស្និទ្ធទាន់ពេល និងតម្លាភាព។ លោកត្រឹងវ៉ាំងទ្រុង លេខាគណៈកម្មាធិការបក្សឃុំហ្វាថាញ់ ឱ្យដឹង៖ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ យើងខ្ញុំកំណត់ច្បាស់ការផ្លាស់ប្តូរឌីជីថល គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលលោតផ្លោះ ដើម្បីកសាងស្ថាបនារដ្ឋអំណាច ជួយប្រជាជនកៀកជិតព័ត៌មាននិងសេវារដ្ឋល្អបំផុត។ តម្រង់ទិសយូរអង្វែងយកមនុស្សធ្វើជាមជ្ឈមណ្ឌលក្នុងការផ្លាស់ប្តូរឌីជីថល គំនិតច្នៃប្រតិដ្ឋនីមួយៗ និងការអនុវត្តតែងឆ្ពោះទៅបម្រើប្រជាជនបានល្អប្រសើរ៕
យ្វីអាញ - លីសៀ