អាពាហហ៍ពិពាហ៍បែកបាក់ ប្រាក់ខែបន្តិចបន្តួច ខ្ញុំខំប្រឹងចិញ្ចឹមកូន២នាក់រៀនសូត្រ។ ផ្ទះចាស់ទ្រុឌទ្រោមលេចមុខលេចក្រោយពេលមេឃភ្លៀង។ បានរណៈសិរ្សមាតុភូមិសង្កាត់ពិនិត្យជូនផ្ទះមហាសាមគ្គីខ្ញុំអរណាស់។ មីងង្វៀងធីហាំងនី នៅមណ្ឌលភូហឹង សង្កាត់ហឹងភូ ក្តុកក្តួលចែករំលែកពីការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ភូមិភាគចំពោះគ្រួសារ នៅពិធីបើកការដ្ឋានសាងសង់ផ្ទះមហាសាម គ្គីកាលពីកណ្តាលខែមករាកន្លងហើយ។

ថ្នាក់ដឹកនាំសង្កាត់ហឹងភូ ជូនតារាងនិមិត្តរូបឧបត្ថម្ភថវិកាសាងសង់ផ្ទះមហាសាមគ្គីឱ្យគ្រួសារមីងង្វៀងធីហាំងនីនិងពូទ្រឿងវាំងរ៉ូ។
ក៏ដូចគ្រួសារមីងង្វៀងធីហាំងនី គ្រួសារពូទ្រឿងវាំងរ៉ូក៏ជួបការលំបាក។ ប្តីប្រពន្ធលែងគ្នា បងរ៉ូធ្វើជាងកំបោរនៅឆ្ងាយ កូនទាំង២ផ្ញើផ្ទះយាយតា ដើម្បីងាយក្នុងការរៀនសូត្រ។ ឃើញស្ថានភាពគ្រួសារមីងនីនិងគ្រួសារពូរ៉ូជួបលំបាកខាងលំនៅឋាន ឆ្នាំ២០២៦ គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់ហឹងភូពិនិត្យជូនផ្ទះមហាសាមគ្គីឱ្យមីងនីនិងពូរ៉ូ។ គ្រួសារនីមួយៗបានឧបត្ថម្ភ៦០លានដុង ដកពីមូលនិធិដើម្បីអ្នកក្រសង្កាត់ដើម្បីសង់ផ្ទះ។ នៅពិធីបើកការដ្ឋានសាងសង់ គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់បានជូនអំណោយដ៏មានអត្ថន័យជាច្រើនដល់គ្រួសារទាំង២។ នេះជាសំណង់សាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សនិងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន។
ជាមួយប្រភពធនធានចលនាក្នុងសង្គមនិងការឧបត្ថម្ភរបស់ថ្នាក់លើ ចាប់ពីឆ្នាំ២០២៥ដល់បច្ចុ ប្បន្ន គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់ហឹងភូកសាងនិងជួសជុលផ្ទះមហាសាមគ្គី១៦ខ្នង សរុបទឺកប្រាក់ជាង១ពាន់លានដុង។ នាឱកាសបុណ្យចូលឆ្នាំវៀតណាម២០២៥ រណៈសិរ្សមាតុភូមិនិងបណ្តាអង្គការសមាជិកចលនាអំណោយបានជាង ៨.១៩០ចំណែក សរុបតម្លៃ៣៦ពាន់លានដុង ឧបត្ថម្ភគ្រួសារក្រ គ្រួសារក្បែរក្រមានស្ថានភាពលំបាក។ ទន្ទឹមនោះសហការនឹងបណ្តាអង្គការសមាជិកចលនាអាហារូបករណ៍១៤៦ចំណែកគិតអានការងារជំរុញការសិក្សា ជំរុញបញ្ញា ដកថវិកាពីមូលនិធិដើម្បីអ្នកក្រឧបត្ថម្ភប្រកបរបររកទទួលទានជូន១៤គ្រួសារ សរុបទឹកប្រាក់៧០លានដុង។ ក្រៅពីនោះគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់ ក៏ចលនាបានទឹកប្រាក់ជាង២២៨ លានដុង ឧបត្ថម្ភជនរួមជាតិភាគខាងជើងរងឥទ្ធិពលខ្យល់ព្យុះលេខ១០។
បណ្តាអង្គការនយោបាយ-សង្គមសង្កាត់គ្រប់គ្រងល្អបណ្តាក្រុមហ៊ុនទុន ធនាគារគោលនយោបាយសង្គម ឧបត្ថម្ភសមាជិក សមាជិកាបុលទុនដើម្បីអភិវឧ្ឍផលិត តាំងពីនោះមានគ្រួសារជាច្រើនឈានឡើងធូរធារ។ មុននេះសេដ្ឋកិច្ចគ្រួសារបងង្វៀងហ្វៀងត្រាង សមាជិកានារីសង្កាត់ មានជីវភាពលំបាក។ បងត្រាងឱ្យដឹង៖ ខ្ញុំបានសមាគមសហព័ន្ធនារីឧបត្ថម្ភឱ្យបុលទុនកែប្រែចំការដើម្បីដាំខ្នុរថៃនិងបើកហាងលក់សារពើភ័ណនៅផ្ទះ។ ពេលនេះចំការខ្នុរក៏មានចំណូលប្រហែល៤០លានដុង/ឆ្នាំ សេដ្ឋកិច្ចគ្រួសារខ្ញុំស្ថេរភាពបណ្តើៗ។
ចំពោះមនុស្សចាស់ឯកោស្ថានភាពលំបាក រណៈសិរ្សមាតុភូមិនិងបណ្តាអង្គការនយោបាយសង្គមសង្កាត់ ចលនាឧបត្ថម្ភអង្ករ។ ឯបណ្តាករណីជំងឺឈឺស្កាត់ សង្កាត់និងមណ្ឌលចលនាឧបត្ថម្ភថវិកាពិនិត្យព្យាបាលជំងឺ។ មីងឡេហុងហ្វា អាយុ៧០ឆ្នាំ ជាគ្រួសារក្រលំបាក និយាយ៖ កាលនៅមានសុខភាព ខ្ញុំធ្វើការឈ្នួលនិងជួលដីធ្វើចំការ។ ជិតៗនេះសុខភាពមិនល្អចំណូលក៏មិនស្ថេរភាព។ រយៈពេលកន្លងបានកម្មាភិបាលសង្កាត់ចលនាសប្បុរសជនមកដល់ផ្ទះឧបត្ថម្ភខ្ញុំកម្រៃពិនិត្យព្យាបាលជំងឺ និងផ្តល់អំណោយទៀតផង។
តាមលោកដាំងវាំងចូវ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់ ដើមឆ្នាំ២០២៥ សង្កាត់មាន១៨គ្រួសារក្រ គ្រួសារក្បែរក្រចំនួន២០១គ្រួ។ ផ្តើម ពីបណ្តាដំណោះស្រាយឧបត្ថម្ភជាក់ស្តែង គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់ និងបណ្តាអង្គការសមាជិកបានជំនួយដល់៨គ្រួសារចាកផុតក្រនិង៦៩គ្រួសារចាកផុតក្បែរក្រ។ បច្ចុប្បន្នសង្កាត់នៅ១០គ្រួសារក្រនិងគ្រួសារក្បែរក្រ១៣៨គ្រួ។ គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមសង្កាត់បន្តពិគ្រោះយោបល់ជាមួយបណ្តាអង្គការសមាជិកចាត់ការងារជួយគាំពារ ឧបត្ថម្ភគ្រួសារក្រឈានឡើង តាមការសង់ផ្ទះ ឧបត្ថម្ភបុលទុន ឧទ្ទេសនាមការធ្វើ។ល។ ទន្ទឹមនោះកសាងលើកកម្ពស់បណ្តាទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាពទាក់ទាញសមាជិក សមាជិការប្រជាជនចូលរួម រួមចំណែកបង្កើនចំណូលលើកកម្ពស់កម្រិតរស់នៅ។
លោកដាំងវាំងចូវឱ្យដឹង៖ "ចំពោះមុខ នៅឱកាសបុណ្យចូលឆ្នាំវៀតណាម សង្កាត់បម្រុងដកថវិកាពីមូលនិធិដើម្បីអ្នកក្រឧបត្ថម្ភអំណោយប្រហែល៤០០ចំណែកក្នុងមួយចំណែកតម្លៃ៥០០ពាន់លានដុង ឧបត្ថម្ភអាហារូបករណ៍៥០ចំណែកជូនសិស្សក្រ ក្បែរក្រក្នុងមួយចំណែកតម្លៃ១លានដុង ជំនួយប្រកបមុខរបររកទទួលទានគ្រួសារក្រ ក្បែរក្រ១០ចំណែក ក្នុងមួយចំណែកតម្លៃពី៣៥លានដុង។ រណៈសិរ្សមាតុភូមិដឹកនាំចែកអំណោយបុណ្យចូលឆ្នាំវៀតណាម ក៏ដូចត្រួតពិនិត្យការជូនអំណោយចំមុខសញ្ញា ត្រូវការកំណត់"៕
ហាយធឺ-ចន្ថា