30/01/2026 - 06:15

៣ ដំ​ណាក់​កាល​បង់​ពន្ធ​សំ​ខាន់​ៗ គប្បី​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជៀស​វាង​ការ​ពិន័យ​ 

ដើម​ឆ្នាំ​២០២៦ អ្នក​បង់​ពន្ធ​អា​ជីវ​កម្ម​និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​ដំ​ណាក់​កាល​នៃ​ការ​ប្រ​កាស​ពន្ធ​ ការ​បង់​ពន្ធ​និង​កា​រទូ​ទាត់​បញ្ជី​ពន្ធ​ប្រ​ចាំ​ឆ្នាំ​ ២០២៥ ដើម្បី​ជៀស​វាង​ការ​យឺត​យ៉ាវ​ បង្ក​ឱ្យ​មាន​ការ​ពិន័យ​ជា​ប្រាក់​និង​ហានិភ័យ​ផ្លូវ​ច្បាប់​ផ្សេង​ៗ។

 ​ ស្ថា​ប័នពន្ធ​ដារ​ស្នើ​ឱ្យ​អ្នក​បង់​ពន្ធ​អា​ជីវ​កម្ម​ និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ ម្ចាស់​ការ​ត្រួត​ពិនិត្យ​ ដាក់​ពាក្យ​ប្រ​កាស​ពន្ធ​និង​ទូ​ទាត់​បញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ពេល​កំ​ណត់​។

ដើម​ឆ្នាំ​ ២០២៦ ជា​ពេល​ដែល​ត្រូវ​ដាក់​ពាក្យ​ប្រ​កាស​ពន្ធ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​គ្រា​គណ​នា​ពន្ធ​ចុង​ឆ្នាំ​ ២០២៥ និង​កា​រទូ​ទាត់​បញ្ជី​ពន្ធ​ប្រ​ចាំ​ឆ្នាំ​ ប្រ​សិន​បើ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ អ្នក​បង់​ពន្ធ​ អា​ជីវ​កម្ម​និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ងាយ​នឹង​បង្ក​ឱ្យ​មាន​ការ​យឺត​ បំពាន​ផ្នែក​រដ្ឋ​បាល​ និង​ត្រូវ​ចំ​ណាយ​បន្ថែម​ប្រាក់​ពិន័យ​ដែល​មិន​គួរ​មាន​។

ដើម្បី​ជួយ​ដល់​អ្នក​បង់​ពន្ធ​ អា​ជីវ​កម្ម​និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ ម្ចាស់​ការ​អនុ​វត្ត​កាតព្វ​កិច្ច​ពន្ធ​តាម​ច្បាប់​កំ​ណត់​ ស្ថា​ប័ន​ពន្ធ​ដារ​ទើប​ចេញ​នូវ​សេច​ក្ដី​រំលឹក​នា​នា​ ដើម្បី​ជួយ​ឱ្យ​មុខ​សញ្ញា​ទាំង​នេះ​ក្តាប់​បាន​ទាន់​ពេល​នូវ​រាល់​ដំ​ណាក់​កាល​នៃ​ការ​ប្រ​កាស​ពន្ធ​និង​ការ​បង់​ពន្ធ​សំ​ខាន់ៗ។

ការ​ត្រួត​ពិនិត្យ​ និង​ចង​ចាំ​ដំ​ណាក់​កាល​ដាក់​ពាក្យ​ប្រ​កាស​ពន្ធ​តាម​ខែ​ តាម​ត្រី​មាស​ និង​ពេល​កំ​ណត់​ទូ​ទាត់​បញ្ជី​ពន្ធ​ប្រ​ចាំ​ឆ្នាំ​ ២០២៥ នឹង​ជួយ​ឱ្យ​អ្នក​បង់​ពន្ធ​ម្ចាស់​កា​រលើ​ផែន​ការ​ហិរញ្ញ​វត្ថុ​ អនុ​វត្ត​បាន​ត្រឹម​ត្រូវ​តាម​សេចក្ដី​កំ​ណត់​ និង​បន្ថយ​ហា​និភ័យ​ផ្លូវ​ច្បាប់​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត។

ជាក់​ស្តែង​ យោង​តាម​សេចក្ដី​កំ​ណត់​ជា​ធរ​មាន​ កាតព្វ​កិច្ច​ប្រ​កាស​ពន្ធ​និង​បង់​ពន្ធ​សម្រាប់​គ្រា​គណ​នា​ពន្ធ​ឆ្នាំ​ ២០២៥ ត្រូវ​បាន​ផ្ដោត​សំ​ខាន់​ក្នុង​ត្រី​មាស​ទី​១។ មាន​៣ដំ​ណាក់​កាល​ គប្បី​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ឯក​សារ​ប្រ​កាស​ពន្ធ​នីមួយៗ។

ចំ​ពោះ​ឯក​សារ​ប្រ​កាស​ពន្ធ​តាម​ខែ​ រយៈ​ពេល​បង់​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​ ២០ ខែ​មក​រា​ អនុ​វត្ត​សម្រាប់​គ្រា​គណ​នា​ពន្ធ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៥ រួម​មាន​ប្រ​ភេទ​ពន្ធ​ ដូច​ជា៖ ពន្ធ​លើ​តម្លៃ​បន្ថែម​ ពន្ធ​លើ​ប្រាក់​ចំ​ណូល​បុគ្គល​ ពន្ធ​ធន​ធាន​ធម្ម​ជាតិ​។ល។

ចំ​ពោះ​ឯក​សារ​ប្រ​កាស​ពន្ធ​តាម​ត្រី​មាស​ រយៈ​ពេល​កំ​ណត់​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ អនុ​វត្ត​សម្រាប់​គ្រា​គណ​នា​ពន្ធ​ត្រី​មាស​ទី​ ៤ ឆ្នាំ​២០២៥ ជា​សំ​ខាន់​គឺ​ពន្ធ​លើ​តម្លៃ​បន្ថែម​ និង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​បុគ្គល។

ដោយ​ឡែក​ចំ​ពោះ​ឯក​សារ​ទូ​ទាត់​បញ្ជី​ពន្ធ​ប្រ​ចាំ​ឆ្នាំ​២០២៥ រួម​មាន​ពន្ធ​លើ​ប្រាក់​ចំ​ណូល​អា​ជីវ​កម្ម​ ពន្ធ​លើ​ប្រាក់​ចំ​ណូល​បុគ្គល​ និង​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ប្រ​ចាំ​ឆ្នាំ​ រយៈ​ពេល​បង់​ពន្ធ​ត្រូវ​បាន​កំ​ណត់​ច្បាស់​គឺ​ថ្ងៃ​ទី​ ៣១ ខែ​មី​នា។

ស្ថា​ប័ន​ពន្ធ​ដារ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ករណី​បង់​ពន្ធ​យឺត​ អ្នក​បង់​ពន្ធ​នឹង​ត្រូវ​ទទួល​រង​ការ​ប្រាក់​យឺត​យ៉ាវ​ក្នុង​អត្រា​០,០៣% ក្នុង​មួយ​ថ្ងៃ​ ដោយ​គណ​នា​លើ​ចំ​នួន​ប្រាក់​ពន្ធ​ដែល​បង់​យឺត។

ក្រៅ​ពី​នោះ​ ការ​ដាក់​ឯក​សារ​ប្រ​កាស​ពន្ធ​យឺត​ ក៏​អាច​នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​រដ្ឋ​បាល​ អា​ស្រ័យ​ទៅ​តាម​កម្រិត​នៃ​ការ​ល្មើស។ ជាក់​ស្តែង​ ការ​យឺត​យ៉ាវ​ចាប់​ពី ១-៣០ ថ្ងៃ​ អាច​នឹង​ត្រូវ​ការ​ព្រ​មាន​ ឬ​ពិន័យ​ពី​ ២-៥ លាន​ដុង​; យឺត​យ៉ាវ​ ចាប់​ពី​ ៣១-៩០ ថ្ងៃ​ ត្រូវ​ពិន័យ​ពី​ ៥-១៥ លាន​ដុង; ក្នុង​ករណី​យឺត​យ៉ាវ​លើស​ពី​ ៩០ ថ្ងៃ​ កម្រិត​ពិ​ន័យ​អាច​ឡើង​ដល់​១៥​-២៥ លាន​ដុង។

ស្ថា​ប័ន​ពន្ធ​ដារ​ស្នើ​ដល់​អ្នក​បង់​ពន្ធ​ អា​ជីវ​កម្ម​ និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ គប្បី​ម្ចាស់​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​សំ​ណុំ​ឯក​សារ​ សៀវ​ភៅ​បញ្ជី​គណ​នេយ្យ​; ដាក់​ពាក្យ​ប្រ​កាស​ពន្ធ​ និង​ទូ​ទាត់​បញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​កាល​កំ​ណត់​ ដើម្បី​ជៀស​វាង​ការ​បង្ក​ឱ្យ​មាន​ការ​ពិន័យ​ និង​ប្រាក់​បង់​យឺត៕

             ប្រ​ភព៖ dantri.com.vn - ថាច់​ធី​

ចែករំលែកអត្ថបទ