15/01/2026 - 06:37

ខិត​ខំ​ប្រឹង​ប្រែង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ 

រយៈ​ពេល​កន្លង​ ប្រ​ព័ន្ធ​សុខាភិបាល​មូល​ដ្ឋាន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើបន្ត​ផ្លាស់​ថ្មី​ សំ​ដៅ​លើកកម្ពស់​គុណ​ភាព​ពិនិត្យ​និង​ព្យាបាល​ជំងឺ​។ ដោយ​កា​រវិ​និយោគ​មូល​ដ្ឋាន​សម្ភារៈ​ ឧប​ករណ៍​ពេទ្យ​ទំនើប​ៗ និង​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ដំ​ណាក់​សុខាភិបាល​ កំ​ពុង​ឆ្លើយ​តប​បាន​ល្អ​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​ខ្ពស់​។

កម្មា​ភិបាល​ដំ​ណាក់​សុខាភិបាល​ឃុំ​តឹង​ថា​ញ់កំ​ពុង​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​។

នៅឃុំ​តឹង​ថា​ញ់ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ ដំ​ណាក់​សុខាភិបាល​ឃុំ​បាន​ប្រ​មូល​ផ្តុំផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ចាប់​ពី​កា​រវិ​និយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​រហូត​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម​។ បច្ចុប្បន្ន​ ដំ​ណាក់​សុខាភិបាល​មាន​ម៉ាស៊ីន​គ្រប់​គ្រាន់​ឆ្លើយ​តប​តម្រូវ​ការ​ផ្នែក​ជំនាញ​ ដូច​ ម៉ាស៊ីន​ឆ្លុះ​អេកូ ម៉ាស៊ីន​ស្ទង់​បេះ​ដូង​ ម៉ាស៊ីន​វិភាគ​ជីវ​គី​មី​។ល។ ព្រម​ជា​មួយ​នោះ​ ការ​ងារ​បណ្តុះ​បណ្តា​ល បំប៉ន​មុខ​ជំនាញ​ជូន​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​តែង​បាន​យក​ចិត្ត​ទុក​ដាក់​។ “ផ្តើ​មពី​កា​រខិត​ខំ​នេះ​ បាន​នាំ​មក​លទ្ធ​ផល​ជា​វិជ្ជមាន​។ រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​២០២៥ ដំ​ណាក់​សុខាភិបាល​បាន​ធ្វើ​ការ​ពិនិត្យ​ ព្យាបាល​ជំងឺ​ជូន​ប្រ​ជា​ជន​ ១០.០០០​លើក​​នាក់​ អត្រា​កុមារ​ផឹក​វី​តា​មីន​ A សម្​៩៩%រេច​ជាង” វេជ្ជ​បណ្ឌិត​លី​ធី​ចូវ ប្រ​ធាន​ដំ​ណាក់​សុខាភិបាល​ឃុំ​តឹង​ថា​ញ់ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ចំណែក​ដំ​ណាក់​សុខាភិបាល​ឃុំ​ភឿងប៊ិញ បាន​ចាត់​ទុក​ជា​ចំណុច​លេច​ធ្លោ​ក្នុង​ការ​ងារ​បម្រុង​ និង​ថែ​ទាំ​សុខ​ភាព​។ បន្ទប់​មុខ​ងារ​នៅ​ទី​នេះ​ មិន​ត្រឹម​តែ​បម្រើ​ការ​ងារ​ពិនិត្យ​ព្យាបាល​ជំងឺ​ធម្ម​តា​ ថែម​ទាំង​ជួយ​ដល់​ប្រ​ជា​ជន​ ពិសេស​គឺ​គ្រួ​សារ​ដែល​ជួប​ការ​លំបាក​ ខ្វះ​លក្ខ​ណៈសម្បត្តិ​ទៅ​ពិនិត្យ​និង​ព្យបាល​ជំងឺ​នៅ​មន្ទីរ​រពេទ្យ​ថ្នាក់​លើ​។ ពូ​តាំង​វុាំងឡើយ​ នៅ​ភូមិ​ប៊ិញហ្វា​ ឃុំ​ភឿងប៊ិញ ឱ្យ​ដឹង​៖ “ឧប​ករណ៍​ពេទ្យ​បាន​វិនិយោគ​ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​បំផុត​គឺ​អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​អស់​ពី​ចិត្ត​និង​ម៉ត់​ចត់​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​របស់​គ្រូ​ពេទ្យ​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ក៏​ដូច​ជា​រូប​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ពេល​មក​ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​”។

តាម​វេជ្ជ​បណ្ឌិត​ង្វៀង​ហុង​ទឺយ ប្រ​ធាន​ដំ​ណាក់​សុខាភិបាល​ឃុំ​ភឿងប៊ិញ អនុ​វត្ត​សេ​ចក្តីសម្រេច​ របស់​ក្រ​សួង​សុខាភិបាល​ ស្តីពី​ផ្លាស់​ថ្មី​អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​ ឆ្ពោះ​ទៅ​រក​ការ​ពេញ​ចិត្ត​របស់​ អ្នក​ជំងឺ​ ដំ​ណាក់​សុខាភិបាល​ពង្រឹង​ការ​ទទួល​ដោះ​ស្រាយ​រាល់​មតិ​យោបល់​ដែល​លើក​ឡើង​អំ​ពី​គុណ​ភាព​ក្នុង​ការ​ពិនិត្យ​ ព្យាបាល​ជំងឺ​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​កែ​សម្រួល​របៀប​ធ្វើ​ការ​ អា​កប្ប​កិរិយា​បម្រើ​ការ​ងារ​របស់​កម្មា​ភិបាល​ពេទ្យ​។ អា​ស្រ័យ​ហេ​តុ​នោះ​ អា​កប្ប​កិរិយា​បម្រើ​អ្នក​ជំងឺ​ របស់​កម្មា​ភិបាល​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ត្រូវ​បាន​លើក​កម្ពស់​ ដូច្នេះ​ ប្រ​ជា​ជន​មាន​ទំនុក​ចិត្ត​និង​វាយ​តម្លៃ​ខ្ពស់​។ មធ្យម​ក្នុង​មួយ​ឆ្នាំ​ដំ​ណាក់​សុខាភិបាល​បាន​ពិនិត្យ​និង​ព្យបាល​ជំងឺ​ជូន​ប្រ​ជា​ជន​ជិត​ ១១.០០០ លើក​នាក់​។

ជា​មួយ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ឃើញ​ថា​ដំ​ណាក់​សុខ​ភិបាល​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​បង្ហាញ​ពី​តួ​នា​ទី​របស់​ខ្លួន​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រ​ជា​ជន​។ ការ​ស្រុះ​ចិត្ត​គំនិត​នៃ​កង​ ជួរ​គ្រូ​ពេទ្យ​ ការ​ជំនួយ​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ និង​ការ​ឧបត្ថម្ភ​របស់​សហ​គម​ន៍ ផ្នែក​សុខាភិបាល​ ទី​ក្រុង​កឹង​ធើនឹង​បន្ត​សម្រេច​បាន​សមិទ្ធ​ផល​ល្អ​ជាង​ទៀត​ក្នុង​ពេល​ខាង​មុខ​៕

                                   ថា​ញ់វ៉ាង​-ដា​លី​ន

ចែករំលែកអត្ថបទ