ក្នុងបរិយាកាសដ៏ពុះពោរដែលទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពបញ្ចេញកម្លាំងប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៤ របស់បក្ស នៅថ្ងៃទី៦ ខែមករា នាវាប៉ូលិសសមុទ្រលេខ ៩០០៣ នៃកងនាវាចរណ៍ លេខ ៤០១ ចំណុះអគ្គមេបញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់ំ ៤ ចេញពីកំពង់ផែធ្វើដំណើរអនុវត្តភារកិច្ចល្បាត ត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ប៊ិញ ង៉ ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ត្រី ដាវបាវៀត មេបញ្ជាការប៉ូលិសសមុទ្រតំបន់ ៤ ផ្សព្វផ្សាយបញ្ជ្រាប ប្រគល់ភារកិច្ច និងលើកទឹកចិត្តកម្មាភិបាល យុទ្ធជននៃនាវាប៉ូលិសសមុទ្រលេខ ៩០០៣។
កំណត់ច្បាស់តម្រូវការ ភារកិច្ចក្នុងដំណាក់កាលប្រព្រឹត្តឡើងនូវមហាសន្និបាតបក្ស ក្នុងឱកាសមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំវៀតណាម ប៊ិញ ង៉ ឆ្នាំ២០២៦ កម្មាភិបាល យុទ្ធជននៃនាវាប៉ូលិសសមុទ្រលេខ ៩០០៣ បានម្ចាស់ការអនុវត្តល្អការងារត្រៀមបម្រុងលើគ្រប់វិស័យ។ ការងារអប់រំនយោបាយ ឧត្តមគតិ បានផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់ ជួយឱ្យកម្មាភិបាល យុទ្ធជនស្ងប់អារម្មណ៍បំពេញការងារ កំណត់ច្បាស់នូវតួនាទី ត្រៀមទទួលនិងសម្រេចភារកិច្ចដែលប្រគល់ជូនបានល្អប្រសើរ។
ទន្ទឹមនឹងនោះ អង្គភាពតែងចាត់តាំងត្រួតពិនិត្យ ថែរក្សាបរិក្ខារបច្ចេកទេស និងមធ្យោបាយជាប្រចាំ; ធានាផ្គត់ផ្គង់សម្ភារៈភស្តុភារគ្រប់គ្រាន់ រួមចំណែកលើកកម្ពស់សមត្ថភាពត្រៀមប្រយុទ្ធ និងអនុវត្តភារកិច្ចរយៈពេលច្រើនថ្ងៃនៅលើលំហសមុទ្រ។
មុនពេលនាវាដកយុថ្កា ក្រុមការងារនៃអគ្គមេបញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់ ៤ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ដាវបាវៀត មេបញ្ជាការតំបន់ បានចុះនាវាត្រួតពិនិត្យការត្រៀមបម្រុងដោយផ្ទាល់និងជួបសំណេះសំណាល លើកទឹកចិត្តកម្មាភិបាល យុទ្ធជន។ សមមិត្តមេបញ្ជាការតំបន់បានកត់សម្គាល់ និងស្ងើចសរសើរចំពោះស្មារតីទទួលខុសត្រូវ និងឆន្ទៈប្តេជ្ញាចិត្តខ្ពស់នៃទូទាំងកម្មាភិបាល យុទ្ធជននាវាប៉ូលិសសមុទ្រលេខ ៩០០៣; ទន្ទឹមនឹងនោះ សំណូមពរគណៈកម្មាធិការបក្ស បញ្ជានាវាបន្តបញ្ជ្រាបនូវបទបញ្ជារបស់គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ រក្សាម៉ឺងម៉ាត់ការល្បាតត្រៀមប្រយុទ្ធ គ្រប់គ្រងហ្មត់ចត់ស្ថានភាពវិន័យ ក្រឹត្យក្រម ធានាសុវត្ថិភាពដាច់ខាតអំពីមនុស្ស អាវុធបំពាក់ និងមធ្យោបាយក្នុងដំណើរការអនុវត្តភារកិច្ច។
ឧត្តមសេនីយ៍ត្រី ដាវបាវៀត បានផ្ញើនូវវាចាប្រសិទ្ធពរដ៏ល្អប្រសើរដល់កម្មាភិបាល យុទ្ធជន ទូទាំងនាវា; សង្ឃឹមថា សមូហភាពនាវាប៉ូលិសសមុទ្រលេខ ៩០០៣ ពង្រីកប្រវេណីសាមគ្គី ជម្នះលំបាក លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ម្ចាស់ការវិនិច្ឆ័យឱ្យបានល្អស្ថានការណ៍នៅលើលំហសមុទ្រ សម្រេចភារកិច្ចដែលប្រគល់ជូនបានល្អប្រសើរ រួមចំណែករក្សាលំនឹងសន្តិសុខអធិបតេយ្យ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅតំបន់សមុទ្រដែលចាត់ឱ្យគ្រប់គ្រង; រក្សាភាពសុខសាន្តនៅលើលំហសមុទ្រក្នុងដំណាក់កាលប្រព្រឹត្តឡើងនូវមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ និងក្នុងឱកាសទូទាំងប្រជាជនអំណរនិទាឃរដូវ អំណរបុណ្យចូលឆ្នាំវៀតណាម ប៊ិញ ង៉ ឆ្នាំ២០២៦។
ឃើញច្បាស់ពីកិត្តិយសនិងការទទួលខុសត្រូវរបស់ខ្លួន កម្មាភិបាល យុទ្ធជននៃនាវាប៉ូលិសសមុទ្រលេខ ៩០០៣ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ តែងរក្សាខ្ជាប់ជំហរនយោបាយ ស្មារតីទទួលខុសត្រូវ ច្បាមសមុទ្រ ច្បាមភារកិច្ច ត្រៀមទទួលនិងសម្រេចរាល់ភារកិច្ចដោយជោគជ័យ រួមចំណែករក្សាលំនឹងភាពសុខសាន្តនៅតំបន់សមុទ្រដែលបានប្រគល់៕
យោង៖ V.T/Bao Tin tuc va Dan toc - ប្រែសម្រួល៖ វិមាន