ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/01/2026 - 09:56

សហកា​រស្អិត​ល្មួត​​រវាង​​ការ​ធានា​ការ​ពារ​ប្រ​ទេ​ស​​ សន្តិ​សុខ​​និង​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​​ - សង្គម​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ 

នៅ​ទី​ក្រុង​​ហាណូយ​​ សមាជិក​ការិ​យាល័យ​​នយោ​បាយ​​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​​ភិបាល​​​ ផាមមិញ​ជិញ បាន​ដឹក​នាំ​​ក្នុង​កិច្ច​​ប្រ​ជុំ​​ស្តីពី​​ “ការ​ធានា​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​ បម្រើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​”។​

 ​​  នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​​ភិបាល​​​ បាន​ប្រ​គល់​ភារកិច្ច​​​ដល់​ក្រសួង​​ ផ្នែក​ និង​ភូមិ​ភាគ​​នានា​ អនុ​វត្ត​សម្រេច​​ក្រុម​ភារកិច្ច​​​ធំ​ៗ​​ទាំង​៧​  ជាស្នូល​ដ៏​សំ​ខាន់​​សម្រាប់​​ការ​គិត​គូរ​​ អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​​ វប្ប​ធម៌​ អប់រំ និង​សុខា​ភិបាល​​​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​។​

ឧត្តម​សេនីយ៍​ឯ​ក លឿង​តាម​ក្វាង​ សមាជិក​ការិ​យាល័យ​​នយោ​បាយ​​និង​រដ្ឋ​មន្រ្តី​ក្រសួង​​នគរ​​បាល​​ រួម​អធិ​បតី​​ក្នុង​កិច្ច​​ប្រ​ជុំ​​។​ កិច្ច​​ប្រ​ជុំ​​មាន​ការ​ចូល​រួម​​ពី​តំ​ណា​ង​ថ្នាក់​​ដឹក​នាំ​​ក្រសួង​​ គណៈ​ ផ្នែក​ ស្ថាប័ន​មជ្ឈិម​; ថ្នាក់​​ដឹក​នាំ​​ខេត្ត​ ក្រុង​នៅ​តំ​បន់​វាល​រាប​ទ​ន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​។​

តាម​របាយ​​ការ​ណ៍​​របស់​រដ្ឋ​មន្រ្តី​ក្រសួង​​នគរ​​បាល​​ លឿង​តាម​ក្វាង​ រយៈ​​ពេល​កន្លង​ រាល់​គោល​​ការ​ណ៍​​របស់​បក្ស​ គោល​​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ស្តីពី​​ការ​​ធានា​សន្តិ​សុខ​​ ការ​បង្ការ​ប្រ​យុទ្ធ​​ប្រ​ឆាំង​ និង​ការ​ទប់ស្កាត់​​សកម្ម​​ភាព​​បំ​ផ្លិច​បំ​ផ្លាញ​ សំ​ដៅ​បង្ក​អសន្តិ​សុខ​​ សណ្តាប់​ធ្នាប់​របស់​អា​នុភាព​​អមិត្ត​ ប្រ​តិកិរិយា​ និង​ក្រុម​ឧក្រិដ្ឋ​កម្ម​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ ត្រូវ​បាន​បញ្ជ្រាប​​ផ្សព្វ​ផ្សា​យ​និង​អនុ​វត្ត​មាន​​ប្រ​សិ​ទ្ធ​ភាព​។​ ឆ្លង​តាម​រយៈ​​​នោះ​ បង្ក​លក្ខណៈ​​ បរិស្ថាន​​សន្តិ​សុខ​​ សុវត្ថិ​ភាព​​ បម្រើ​យ៉ាង​សកម្ម​​ភារកិច្ច​​​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​ និង​លើ​​កកម្ពស់​គុណ​ភាព​​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​។​

ទោះ​បី​ជាដូច្នោះ​ក៏​ដោយ​ ចំ​ពោះ​​ស្មារ​តី​​គ្មាន​ភាព​ម្ចាស់​​ការ​បណ្ដែត​បណ្ដោយ​ ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ រដ្ឋា​​ភិបាល​​​បាន​ចាត់​តាំង​​កិច្ច​​ប្រ​ជុំ​​នេះ​ សំ​ដៅ​ធ្វើ​ឱ្យ​ឯ​កភាព​ការ​យល់​​ឃើញ​ ដាក់​ចេញ​គោល​​ដៅ​ ភារកិច្ច​​និង​វិធាន​ការ​​ផ្សេង​ៗ​​ ដើម្បី​បន្ត​អនុ​វត្ត​មាន​​ប្រ​សិ​ទ្ធ​ភាព​នូវ​ទស្សនៈ​​គោល​​មាគ៌ា​ គោល​​ការ​ណ៍​​របស់​បក្ស​ គោល​​នយោ​បាយ​​ ច្បាប់​របស់​រដ្ឋ​ ស្តីពី​​ការ​ធានា​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​ ដើម្បី​បម្រើ​ការ​អភិ​វឌ្ឍ​ឆាប់​រហ័ស​និង​ចីរភាព​​សម្រាប់​​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​។​

ក្នុង​នោះ​ ក៏​បាន​ផ្តោត​លើ​​ភារកិច្ច​​​និង​វិធាន​ការ​​ប្រ​កប​ដោយ​លក្ខណៈ​​ “លោត​ផ្លោះ​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពិបាក​​ស្មុគ​ស្មាញ​និង​ “ចំ​ណុច​រាំង​ស្ទះ​​” វិធាន​ការ​​នេះ​សំ​ដៅ​ប្រ​មូល​​ផ្ដុំ​​ប្រ​ភព​​ធន​ធាន​​ ដើម្បី​គោល​​ដៅ​ភារកិច្ច​​​និង​វិធាន​ការ​​ផ្សេង​ៗ​​ ដើម្បី​បន្ត​អនុ​វត្ត​មាន​​ប្រ​សិ​ទ្ធ​ភាព​នូវ​ទស្សនៈ​​ គោល​​មាគ៌ា​ គោល​​ការ​ណ៍​​របស់​បក្ស​ គោល​​នយោ​បាយ​​ ច្បាប់​របស់​រដ្ឋ​ ស្តីពី​​ការ​​ធា​នា​​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​ ដើម្បី​បម្រើ​ការ​អភិ​វឌ្ឍ​ឆាប់​រហ័ស​និង​ចីរភាព​​សម្រាប់​​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​។​

ក្នុង​នោះ​ ក៏​បាន​ផ្តោត​លើ​​ភារកិច្ច​​​និង​វិធាន​ការ​​ប្រ​កប​ដោយ​លក្ខណៈ​​ “លោត​ផ្លោះ​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពិបាក​​ស្មុគ​ស្មាញ​និង​ “ចំ​ណុច​រាំង​ស្ទះ​​” វិធាន​ការ​​នេះ​សំ​ដៅ​ប្រ​មូល​​ផ្ដុំ​​ប្រ​ភព​​ធនធាន​​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​ និង​ធានា​សន្តិ​សុខ​​ សណ្ដាប់​ធ្នាប់​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ និង​តំ​បន់​ជិត​ខាង​​ មិន​ទុក​ឱ្យ​កើត​មាន​ករ​ណី​ស្មុគ​ស្មាញ​ “ចំ​ណុច​ក្តៅ​​” អំ​​ពី​​សន្តិ​សុខ​​ សណ្ដាប់​ធ្នាប់​។​

នៅ​ក្នុង​កិច្ច​​ប្រ​ជុំ​​នេះ​ អ្នក​តំ​ណា​ង​ទាំង​ឡាយ​បាន​វាយ​តម្លៃ​​សង្ខេប​លើ​​ស្ថាន​ភាព​​ការ​ងារ​​ធានា​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​; លទ្ធ​ផល​ដែល​​សម្រេច​​បាន​; ភាព​ខ្វះ​ចន្លោះ​​  បញ្ហា​លំ​បាក​ មូល​ហេតុ​​​និង​ហានិ​ភ័យ​​ ឬ​កត្តា​ដែល​​បង្ក​ប់​អា​ចនាំ​ឱ្យ​បាត់​បង់​​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​ និង​នាំ​យក​​នូវ​ទស្សនៈ​​ ចង្អុល​ការ​​ គោល​​ដៅ​ ភារកិច្ច​​​និង​វិធាន​ការ​​ផ្សេង​ៗ​​ ដើម្បី​ធានា​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​បម្រើ​ដល់​ការ​​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​ក្នុង​ពេល​ខាង​មុខ​​​។​

អ្នក​តំ​ណា​ង​ទាំង​ឡាយ​ចូល​រួម​​កិច្ច​​ប្រ​ជុំ​​ បាន​ឯ​កភាព​លើ​​ទស្សនៈ​​ ការ​យល់​​ដឹង​និង​សកម្ម​​ភាព​​ ដើម្បី​អនុ​វត្ត​មាន​​ប្រ​សិ​ទ្ធ​ភាព​លើ​​គោល​​ដៅ​ ភារកិច្ច​​ និង​វិធាន​ការ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​ និង​ធានាសន្តិ​សុខ​​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​នៅ​ពេល​ខាង​មុខ​​​។​

សរុប​សេច​ក្ដី​នៃ​កិច្ច​​ប្រ​ជុំ​​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​​ភិបាល​​ ផាមមិញ​ជិញ បាន​បញ្ជា​ក់​ថា​ តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​និង​តំ​បន់​ជិត​ខាង​​ គឺ​ជា​ភូមិ​ឋាន​មាន​តួនាទី​​​យុទ្ធ​​សាស្ត្រ​ដ៏​សំ​ខាន់​​អំ​​ពី​​នយោ​បាយ​​សេដ្ឋ​កិច្ច​​-សង្គម​ ការ​ពារ​ប្រ​ទេ​ស​ សន្តិ​សុខ​​ បរិស្ថាន​​ អេកូឡូ​ស៊ី​​ កិច្ច​​ការ​បរទេ​ស​ គឺ​ជា​ “ទ្វារ​ចូល​” ខាង​ត្បូង​នៃ​ប្រ​ទេ​ស​ផ្សា​រភ្ជាប់​ជាមួយ​​នឹង​បុព្វ​ហេតុ​​​ កសាង​​ និង​ការ​ពារ​អធិ​បតេយ្យ​ បូរណ​ភាព​ទឹក​ដី​​របស់​ប្រ​ទេ​ស​ជាតិ​។​

បក្ស​ រដ្ឋ​ តែ​​ងផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ធំ​ធេង​ មាន​គោល​​ការ​ណ៍​​សេច​ក្តី​​សម្រេច​​ បទ​បញ្ជា​ សេច​ក្ដី​សន្និ​ដ្ឋាន​​​ជាច្រើន​សម្រាប់​​ការ​អភិ​វឌ្ឍ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ ជាពិសេស​​៖ សេច​ក្តី​​សម្រេច​​លេខ​ ១​៣​-NQ/TW ចុះ​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​​​២​០​២​២​ របស់​ការិ​យាល័យ​​នយោ​បាយ​​ ស្តីពី​​ទិស​ដៅ​នៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​ និង​ធានា​ការ​ការ​ពារ​ប្រ​ទេ​ស - សន្តិ​សុខ​​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ដល់​ ឆ្នាំ​​​២​០​៣​០​ និង​ទស្សន​វិស័យ​ដល់​ឆ្នាំ​​​ ២​០​៤​៥​; សេច​ក្តី​​សម្រេច​​លេខ​ ៧​៨​/NQ-CP ចុះ​ថ្ងៃ​ទី​១​៨​ ខែ​មិថុនា​ ឆ្នាំ​​​ ២​០​២​២​ របស់​រដ្ឋា​​ភិបាល​​​ ស្តីពី​​ការ​​ប្រ​កាស​​កម្ម​វិធី​​​សកម្ម​​ភាព​​របស់​រដ្ឋា​​ភិបាល​​​ ដើម្បី​អនុ​វត្ត​សេច​ក្តី​​សម្រេច​​លេខ​ ១​៣​-NQ/TW …។​

ទន្ទឹម​ជាមួយ​​នឹង​លទ្ធ​ផល​ដែល​​បាន​សម្រេច​​ជាសាវ​ន្ត ការ​អនុ​វត្ត​នយោ​បាយ​​ជន​ជាតិ​​ សាសនា​ អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​​-សង្គម​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ នៅ​មាន​ចំ​ណុច​ខ្វះ​ខាត​​ ភាព​ខ្វះ​ចន្លោះ​​មួយ​ចំ​នួន​​។​ ស្ថាន​ភាព​​សន្តិ​សុខ​​ សណ្ដាប់​ធ្នាប់​ តំ​បន់​ដែល​​មាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​វាល​រាប​​ទន្លេ​គឺ​វឡុង​នៅ​តែ​​បង្ក​ប់​បញ្ហា​ស្មុគ​ស្មាញ​ជាច្រើន​។​

ការ​អនុ​វត្ត​គោល​​ការ​ណ៍​​ គោល​​នយោ​បាយ​​និង​ច្បាប់​របស់​បក្ស​ និង​រដ្ឋ​ ចំ​ពោះ​​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ លើ​​វិស័យ​សេដ្ឋ​កិច្ច​​ វប្ប​ធម៌​ និង​សង្គម​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​​;  ខ្លឹម​សារ​មួយ​ចំ​នួន​​មិន​ទាន់​​ឆ្លើ​យ​តប​តាម​តម្រូវ​ការ​ដែល​​បាន​កំ​ណត់​; ប្រ​សិ​ទ្ធ​ភាព​នៃ​ដំណើរ​ការ​របស់​ប្រ​ព័ន្ធ​​នយោ​បាយ​​នៅ​កន្លែង​ខ្លះ​​ ជាពិសេស​​គឺ​ថ្នាក់​​មូល​ដ្ឋាន​​​នៅ​តែ​​មាន​គម្លាត​បើ​ប្រៀប​​ធៀប​នឹង​តម្រូវ​ការ​ភារកិច្ច​​​;  ជីវភាព​​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​កន្លែង​មួយ​ចំ​នួន​​នៅ​មាន​ការ​លំ​​បាក​;  ការ​សហកា​រក្នុង​ការ​ងារ​​ធានា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ មាន​ពេល​ខ្លះ​​ ការ​ងារ​​ខ្លះ​​មិន​ទាន់​មាន​ភាព​រឹង​មាំ​ មិន​ទាន់​​រលូន​។​

នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​​ភិបាល​​​ បាន​បញ្ជា​ក់​ថា​ បើ​ចង់​ដោះ​ស្រាយ​​បញ្ហា​និង​កង្វះ​ខាត​​ដែល​​នៅ​សេស​សល់​ឱ្យ​អស់​ទាំង​ស្រុង​ ត្រូវ​មាន​ភារកិច្ច​​​និង​ដំណោះ​​ស្រាយ​ជាក់​លាក់ ដើម្បី​បង្កើត​​ជាមូល​ដ្ឋាន​​​គ្រឹះ​សម្រាប់​​ការ​អភិ​វឌ្ឍ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​ សមស្រប​​ទៅ​នឹង​សក្តានុភាព​និង​ឧត្តម​ភាព​របស់​តំ​បន់​ ក៏​ដូច​ជា​ការ​រក្សា​​បាន​នូវ​អត្ត​សញ្ញា​​ណវប្ប​ធម៌​ លើ​​កកម្ពស់​ជីវភាព​​សម្ភារៈ​​និង​ស្មារ​តី​​របស់​ប្រ​ជា​ជន​ និង​រួម​ចំ​ណែក​ធានា​រឹង​មាំ​សន្តិ​សុខ​​ ការ​ពារប្រ​ទេ​ស​លើ​​ភូមិ​ឋាន​ភាគ​និរតី​​នៃ​មាតុ​​ភូមិ​។​

នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​​ភិបាល​​​ បាន​សំ​ណូម​ពរ​ដល់​ក្រសួង​​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​​ កំ​ណត់​ច្បាស់​ការ​ធានា​សន្តិ​សុខ​​ សណ្ដាប់​ធ្នាប់​ ជាភារកិច្ច​​​នយោ​បាយ​ដ៏​សំ​ខាន់​​ មាន​លក្ខណៈ​​បន្ទាន់​​ ចាំ​បាច់​​ជាប្រ​ចាំ​​និង​យូរ​អង្វែង​​​ ស្ថិត​ក្រោម​​ការ​ដឹក​នាំ​​របស់​បក្ស​ដោយ​ផ្ទាល់​ ដាច់​ខាត​​ និង​គ្រប់​ជ្រុង​ជ្រោយ​របស់​បក្ស​ ការ​គ្រប់​គ្រង​​ដំណើរ​ការ​របស់​រដ្ឋ​ចលនា​ ប្រ​ភព​​កម្លាំង​​សរុប​របស់​ទូទាំង​​ប្រ​ព័ន្ធ​​នយោ​បាយ​​ ចាប់​ពី​​មជ្ឈិម​ដល់​មូល​ដ្ឋាន​​​ និង​កម្លាំង​​រួបរួម​​របស់​ប្រ​ជា​ជន​ ក្នុង​នោះ​ ថ្នាក់​​ដឹក​នាំ​​គណៈ​កម្មា​​ធិ​ការ​បក្ស​ រដ្ឋ​អំ​​ណា​ច​មូល​ដ្ឋាន​​​ ត្រូវ​ទទួល​​ខុស​ត្រូវ​ជាចម្បង​ គ្រប់​ផ្នែក​មុន​គេបង្អស់​​។​

នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​​ភិបាល​​​ បាន​សំ​ណូម​ពរ​ ដល់​ក្រសួង​​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​​ ផ្ដុំ​​កម្លាំង​​អនុ​វត្ត​ក្រុម​ភារកិច្ច​​​សំ​ខាន់​​ៗ​ទាំង​៥​ ដែល​​មាន​តួនាទី​​គន្លឹះ​និង​រលូន​។​ ក្នុង​នោះ​ ត្រូវ​ធានា​ឱ្យ​មាន​ការ​​សហកា​រស្អិត​ល្មួត​​រវាង​​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​ និង​ការ​ធានា​ការ​ការ​ពារ​ប្រ​ទេ​ស​  សន្តិ​សុខ​​ និង​អនុ​វត្ត​ចាប់​ពី​​ថ្នាក់​​មូល​ដ្ឋាន​​​ តាម​ទិស​ស្លោ​ក “បួន​នៅ​ហ្នឹង​កន្លែង​” ស្ថិត​ក្រោម​​ការ​ដឹក​នាំ​​ឯ​កភាព​របស់​អ្នក​ដឹក​នាំ​​គណៈ​កម្មា​​ធិ​ការ​បក្ស​ រដ្ឋ​អំ​​ណា​ច​មូល​ដ្ឋាន​​​ ព្រម​ទាំង​​ការ​សហកា​រដោយ​រលូន​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​​​។​

នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​​ភិបាល​​​ បាន​សង្កត់​​ធ្ងន់​ ក្រសួង​​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​​ ត្រូវ​ផ្តោត​សំ​ខាន់​​ លើ​​ការ​​អនុ​វត្ត​គោល​​នយោ​បាយ​​ជន​ជាតិ​​ សាសនា​; អនុ​វត្ត​នូវ​កម្ម​វិធី​​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​ វប្ប​ធម៌​ សង្គម​; បង្ក​ការ​ងារ​​ធ្វើ​; ដំណោះ​​ស្រាយ​បញ្ហា​វ័ណ្ឌទំ​នាស់​ បញ្ហា​កង្វល់​; ជំ​រុញ​​ឱ្យ​មាន​លក្ខណៈ​​វិជ្ជមាន​​ ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន​របស់​ជន​រួម​ជាតិ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​ កិច្ច​​-សង្គម​ ការ​អភិ​រក្ស​​និង​ពង្រីក​នូវ​តម្លៃ​​ដ៏​ថ្លៃ​​ថ្នូរ​នៃ​វប្ប​ធម៌​ ជំ​នឿ​ប្រ​ពៃណី​; លើ​​កកម្ពស់​ជីវភាព​​សម្ភារៈ​​និង​ស្មារ​តី​​របស់​ជន​រួម​ជាតិ​ទាំង​អស់​​នៅ​ក្នុង​តំ​បន់​ បង្ក​ជាមូល​ដ្ឋាន​​​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ការ​ពារ​សង្គម​; លុប​បំ​បាត់​​​នូវ​កត្តា​ផ្សេង​ៗ​​ដែល​​អា​នុភាព​​អមិត្ត​ ប្រ​តិកិរិយា​ អា​ចឆ្លៀត​ឱកាស​​ប្រើ​ប្រាស់​។​

ចំ​ពោះ​​មុខ​​ ក្នុង​ឆ្នាំ​​​២​០​២​៦​ នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​​ភិបាល​​ បាន​ប្រ​គល់​ឱ្យ​ក្រសួង​​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​​ អនុ​វត្ត​សម្រេច​​ក្រុម​ភារកិច្ច​​​ធំ​ៗ​​ទាំង​៧​ ដែល​​មាន​សារៈ​​សំ​ខាន់​​ និង​ជាចំ​ណុច​ចម្បង​ចំ​ពោះ​​ការ​គិត​គូរ​​ អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​​ វប្ប​ធម៌​ អប់​រំ សុខា​ភិបាល​​ នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺ​វឡុង​។​ ចំ​ណាំ​ថា​ ក្នុង​ដំណើរ​ការ​អនុ​វត្ត​ ប្រ​សិ​នបើ​​មាន​បញ្ហា​លំ​បាក​ ឬ​ឧបសគ្គ​ណា​មួយ​​ត្រូវ​រាយ​ការ​ណ៍​​ជូន​ នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​​ភិបាល​​​ ដើម្បី​ចង្អុល​ការ​​ដោះ​ស្រាយ​​និង​ដំណើរ​ការ​បាន​រលូន​៕

              ផាមទី​ប (TTXVN) - ពេជ្រ​​ សឿន​

ចែករំលែកអត្ថបទ