01/01/2026 - 08:46

កា​ម៉ាវប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU 

ក្នុង​បរិការណ៍​ទូ​ទាំង​ប្រ​ទេស​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​ណ៌ដោះ​ “កាត​លឿង​” របស់​គណៈ​កម្មា​ធិ​ការ​អឺរ៉ុប​ (EC) ខេត្ត​កា​ម៉ាវ បាន​អនុ​វត្ត​នូវ​វិធាន​ការ​ព្រម​ៗគ្នា​  តាំង​ពី​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ គ្រប់​គ្រង​និង​ត្រួត​ពិនិត្យ​កប៉ាល់​នេសាទ​ រហូត​ដល់​អនុ​វត្ត​ប្រ​ព័ន្ធ​តាម​ដាន​ប្រ​ភព​អេឡិច​ត្រូ​និក។ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​នេសាទ​អំ​ពី​ការ​ប្រ​ឆាំង​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​និង​មិន​ត្រូវ​តាម​សេ​ចក្តីកំ​ណត់​ (IUU) ដើម្បី​កសា​ងរ​បរ​ទាញ​យក​ផល​សមុទ្រ​ដោយ​ចីរភាព​។

កង​កម្លាំង​សមត្ថ​កិច្ច​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​អ្នក​នេសាទ​នៅ​លើ​កប៉ាល់​។

បន្ទា​ប់ពី​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ ប្រ​កាស​ឱ្យ​ប្រើ​សេ​ចក្តីសម្រេច​លេខ​ ២៣១០/QĐ-TTg ស្តីពី​ខែ​ចំណុច​ខ្ពស់​នៃ​ការ​ប្រ​ឆាំង​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ០១៥២/KH-UBND អនុ​វត្ត​តាម​គោល​ការណ៍​ “៦ ច្បាស់​” គឺ​៖ ច្បាស់​បុគ្គល​ ច្បាស់​ភារ​កិច្ច​ ច្បាស់​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​ ដំណើរ​ការ​ច្បាស់​ប្រ​សិទ្ធ​ភាព​ និង​ច្បាស់​សន្ទុះ​ ល្បឿន​។ ខេត្ត​បង្កើន​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តាម​ច្រក​សមុទ្រ​ធំ​ៗ ដូច​ជា​៖ ស៊ុងដុក ហ្គាញ់ហាវ​ កៃ​ដូយវ៉ា​ម និង​រ៉ា​ច់ហ្គុក​។ ទន្ទឹម​នឹង​នោះ​ ដំ​ឡើង​ផ្ទាំង​ប៉ាណូ បដា​ និង​ចែក​ខិត្ត​ប័ណ្ណ​ច្បាប់​ ជួយ​ឱ្យ​ម្ចាស់​កប៉ាល់​នេសាទ​ អ្នក​នេសាទ​ទាញ​យក​ផល​លើ​លំ​ហស​មុទ្រ​កាន់​តែ​ច្បាស់​អំ​ពី​សេ​ចក្តីកំ​ណត់​នៃ​ច្បាប់​ ឈាន​ដល់​កា​រដោះ​ស្រាយ​ និង​ព្រមាន​កាត​លឿង​ចំ​ពោះ​វិស័យ​ទាញ​យក​ផល​សមុទ្រ​វៀតណាម​។ អា​ស្រ័យ​ហេ​តុ​នោះ​  កប៉ាល់​នេសាទ​របស់​ខេត្ត​ជាង​ ៤.៤០០ គ្រឿង​ បាន​អនុ​វត្ត​គ្រប់​សព្វ​តាម​អភិ​ក្រម​លើ​ប្រ​ព័ន្ធ​តាម​ដាន​ប្រ​ភព​ជល​ផល​អេឡិច​ត្រូ​និក (eCDT)។  ឆ្លង​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​ប្រ​ចាំ​ថ្ងៃ​ រវាង​កំ​ពង់​ផែ​នេសាទ​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ មិន​ប្រ​ទះ​ឃើញ​ករណី​កប៉ាល់​មិន​ចូល​កំ​ពង់​ផែ​លើក​ដាក់​ទំនិញ​តាម​សេ​ចក្តីកំ​ណត់​។

អ្នក​នេសាទ​ ប៊ូយវុាំងយុង នៅ​ឃុំ​ដឹក​ម៉ូយ ឱ្យ​ដឹង​៖ “ដោយ​សារ​បាន​កម្មា​ភិបាល​មក​ផ្សព្វ​ផ្សាយ​នៅ​លើ​កប៉ាល់​ ទើប​យើង​ខ្ញុំ​យល់​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​ពេល​ចេញ​ទៅ​លំ​ហស​មុទ្រ​។ ខ្ញុំ​តែង​ក្រើន​រំលឹក​បង​ប្អូន​ ដាច់​ខាត​មិន​ឆ្លង​ដែន​ មិន​ទាញ​យក​ផល​ខុស​ច្បាប់​នៅ​តំបន់​សមុទ្រ​បរ​ទេស​ ដើម្បី​ព្រួត​ ដៃ​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​ដោះ​កាត​លឿង​”។

មក​ទល់​ពេល​នេះ​ កប៉ាល់​នេសាទ​នៅ​ខេត្ត​កា​ម៉ាវទាំង​អស់​ បាន​សម្រេច​ការ​ចុះ​ឈ្មោះ​ ត្រួត​ពិនិត្យ​លក្ខ​ណៈបច្ចេកទេស​ និង​បំពេញ​ទិន្នន័យ​; កប៉ាល់​ដែល​មាន​ប្រ​វែង​ ១៥ ម៉ែ​ត្រ​ឡើង​ទៅ​ បាន​ដំ​ឡើង​ VMS ទាំង​អស់​កប៉ាល់​ដែល​មិន​គ្រប់​លក្ខ​ណៈមិន​ឱ្យ​ចេញ​ទៅ​សមុទ្រ​ជា​ដាច់​ខាត​; បញ្ជី​កប៉ាល់​ដែល​មាន​ហានិភ័យ​ខ្ពស់​ បាន​បិទ​ប្រ​កាស​ជា​សាធារណៈ​នៅ​សហ​គម៍ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​;  សេចក្ដី​សម្រេច​ពិន័យ​ទាំង​អស់​បាន​​​បញ្ចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​ eCDT។

លោក​ ផាមវុាំងមើុយ នា​យក​រង​មន្ទីរ​កសិកម្ម​ និង​បរិស្ថាន​ខេត្ត​កា​ម៉ាវ អំ​ណះអំ​ណាង​៖ “ខេត្ត​ ប្តេជ្ញាត្រួត​ពិនិត្យ​ វិនិច្ឆ័យករណី​ផ្តា​ច់ឧប​ករណ៍​ ប្រ​ព័ន្ធ​ VMS ឬ​ឆ្លង​ដែន​សមុទ្រ​។ ការ​គោរព​តាម​សេ​ចក្តីកំ​ណត់​ IUU មិន​ត្រឹម​តែ​បម្រើ​ការ​នាំ​ចេញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធានា​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៃ​រប​រស​មុទ្រ​ទៀត​ផង​។ នៅ​ពេល​ខាង​មុខ​ កង​កម្លាំង​ត្រួត​ពិនិត្យ​នេសាទ​ ការ​ពារ​ព្រំ​ដែន​ និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​នឹង​បន្ត​សហ​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ ក្បែរ​ឆ្នេរ​សមុទ្រ​ និង​លំ​ហស​មុទ្រ​; គ្រប់​គ្រង​តឹង​រ៉ឹង​ស្ថាន​ភាព​ផ្តា​ច់ប្រ​ព័ន្ធ​ VMS វិនិច្ឆ័យម៉ឺង​ម៉ាត់​កប៉ាល់​ដែល​ឆ្លង​ដែន​សមុទ្រ​បរ​ទេស​ និង​ត្រួត​ពិនិត្យ​បរិមាណ​ផល​ដែល​ឆ្លង​កំ​ពង់​ផែ​ ទី​តាំង​ប្រ​មូល​ទិញ​ និង​រោង​ចក្រ​កែ​ច្នៃ​៕

                            យ្វី​អាញ​-ត្រុង​ងៀ-វិមាន​

ចែករំលែកអត្ថបទ