ដំណាក់កាល ២០២៨-២០៣០ ខិតខំ ១០០% ស្ថាប័នរដ្ឋផ្តល់ទិន្នន័យបើកត្រូវតាមស្តង់ដារ។ រូបថត៖ បុគ្គលិកនៃមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលឃុំកូវឡាវយុង ទទួលនិងដោះស្រាយសំណុំបែបបទតាមប្រព័ន្ធអនឡាញ។

ឧបនាយករដ្ឋមន្រ្តី ង្វៀងជីយុង បានចុះហត្ថលេខាលើសេចក្តីសម្រេច លេខ២៦២៩/QĐ-TTg ស្តីពីការផ្តល់សច្ចាប័នលើកម្មវិធីអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
គោលដៅនៃកម្មវិធី សំដៅផ្គត់ផ្គង់សេវាឌីជីថលឆ្លាតវៃ; បង្កើនការគ្រប់គ្រង ចង្អុលការប្រតិបត្តិការឆ្លាតវៃនិងសុវត្ថិភាពផ្អែកលើទិន្នន័យ។ ឆ្លងតាមរយៈនោះ ដំណាក់កាល ២០២៥ - ២០២៧៖ ខិតខំសម្រេច ១០០% ព័ត៌មាន ក្រដាសស្នាម និងឯកសារក្នុងបែបបទរដ្ឋ បាលដែលពាក់ព័ន្ធដល់សកម្មភាពផលិត អាជីវកម្មផ្តល់ជូនដល់ស្ថាប័នរដ្ឋបាល តែមួយលើកប៉ុណ្ណោះ; ៩៥% ប្រជាជន អាជីវកម្មវាយតម្លៃពេញចិត្តនៅពេលប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញ។
ដំណាក់កាល២០២៨-២០៣០ ៖ មាន៩៩% ប្រជាជននិងអាជីវកម្មវាយតម្លៃពេញចិត្តនៅពេលប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញ; មាន៥០% សេវារដ្ឋសំខាន់ចាំបាច់បានផ្សព្វផ្សាយក្នុងកម្រិតម្ចាស់ការបាន AI ជំនួយការ “ធ្វើកំណែទម្រង់”; មាន១០០% ស្ថាប័នរដ្ឋផ្តល់ទិន្នន័យបើកត្រូវតាមស្តង់ដារ; ១០០% សំណុំឯកសារ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលដោយឌីជីថល។ កម្មវិធីក៏បានដាក់ចេញនូវគោលដៅ ដោយដាក់បញ្ចូលវៀតណាមស្ថិតក្នុងចំណោម ៤ ប្រទេសនាំមុខនៃស័ម្ពន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ថិតក្នុងចំណោម ៦០ ប្រទេសនាំមុខ ពិភពលោកនៅឆ្នាំ២០២៨ តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ; ស្ថិតក្នុងចំណោម ៣ ប្រទេសនាំមុខនៃស័ម្ពនសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ថិតក្នុងចំណោម ៥០ ប្រទេសនាំមុខពិភពលោកនៅឆ្នាំ ២០៣០ តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ អំពីការរៀបចំណាត់ថ្នាក់អភិវឌ្ឍ រដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល៕
ក្វឹកថាយ- លីសៀ