ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/12/2025 - 21:12

លោក​ទ្រឿង​កាញ់​តៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ

ផ្សព្វ​ផ្សាយ​ប្តូរ​ផ្តាច់​ ព្រមៗ​គ្នា​បណ្តា​វិធាន​ការ​ ដើម្បី​កំ​ណើន​សេដ្ឋ​កិច្ច​ ឆ្នាំ​២០២៦​សម្រេច​ពី​ ១០​-១០,៥% ឡើង​ទៅ​ 

ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បាន​ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តាច់​ព្រម​ៗគ្នា​បណ្តា​វិធាន​ការ​កំ​ណើន​សេដ្ឋ​កិច្ច​តាម​ទិស​៦​ច្បាស់​ (ច្បាស់​មនុស្ស​ ច្បាស់​ការ​ងារ​ ច្បាស់​ពេល​វេលា​ ច្បាស់​ភារ​កិច្ច​ ច្បាស់​ផលិត​ផល​ ច្បាស់​សមត្ថ​កិច្ច) ប្រ​មូល​ផ្តុំ​រំ​សាយ​ទុន​វិនិ​យោគ​រដ្ឋ​ ជម្រុញ​ល្បឿន​បណ្តា​សំ​ណង់​គមនា​គមន៍​សំ​ខាន់ៗ។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​លោក​ទ្រឿង​កាញ់​តៀង​ថ្លែង​ការណ៍​បក​ស្រាយ​ក្នុង​កិច្ច​ប្រ​ជុំ។

ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ លោក​ទ្រឿង​កាញ់​តៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ពី​កិច្ច​ចង្អុល​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ របាយ​ការណ៍​បក​ស្រាយ​ ទទួល​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​បញ្ជាក់​ កិច្ច​ប្រ​ជុំ​ពេញ​អង្គ​និង​កិច្ច​ប្រ​ជុំ​ក្រុម​ចំ​ពោះ​របាយ​ការណ៍​នា​នា​ ព្រាង​សេចក្តី​សម្រេច​ចិត្ត​សម្រាប់​លើក​ជូន​សម័យ​ប្រ​ជុំ​លើក​ទី​៧​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង។ កា​សែត​និង​វិទ្យុ​ ទូរទស្សន៍​កឹង​ធើ​កត់​ត្រា​នៃ​ខ្លឹម​សារ​មួយ​ចំ​នួន​នៃ​សេចក្តី​ថ្លែង​ការណ៍​នេះ។

តាម​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៥ សេដ្ឋ​កិច្ច​-សង្គម​ទី​ក្រុង​អភិ​វឌ្ឍ​លំ​នឹង​និង​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សកម្ម។ ការ​ងារ​ទាក់​ទាញ​វិនិ​យោគ​សម្រេច​លទ្ធ​ផល​ល្អ​ប្រ​សើរ​ ចំ​នួន​អា​ជីវ​កម្ម​បង្កើត​ថ្មី​និង​វិល​មក​សកម្ម​ភាព​ឡើង​វិញ​កើន​ជាង​២០% ទាក់​ទាញ​គម្រោង​វិនិយោគ​ក្រៅ​ប្រ​ទេស​ចំ​នួន​២១។ វិស័យ​វប្ប​ធម៌​-សង្គម​តែង​បាន​យក​ចិត្ត​ទុក​ដាក់​សុខុ​មាល​ភាព​សង្គម​អនុ​វត្ត​បាន​ទាន់​ពេល​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​តែង​បាន​កើន​ឡើង។ ពិ​សេស​ទី​ក្រុង​កឹង​ធើ​សម្រេច​លើស​ល្បឿន​នៃ​កម្ម​វិធី​បំបាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម។ ទី​ក្រុង​កឹង​ធើ​សម្រេច​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បណ្តា​ស្ថា​ប័ន​ជំ​នាញ​ចំណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ រៀប​ចំ​ចាត់​តាំង​ឡើង​វិញ​អង្គ​ភាព​រដ្ឋ​បាល​គ្រប់​ថ្នាក់​និង​កសាង​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់​ មិន​ឱ្យ​បង្អាក់​បណ្តា​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ សន្តិ​សុខ​នយោ​បាយ​-សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​ឋាន​តែង​បាន​រក្សា​រឹង​មាំ​ លំ​នឹង​ការ​ងារ​ការ​ពារ​ប្រ​ទេស​ យោ​ធា​នៅ​ភូមិ​ភាគ​ធានា​បាន​ល្អ​តាម​សំ​ណូម​ពរ​ភារ​កិច្ច​។ល។

តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ស្តាប់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន
​ទី​ក្រុង​លោក​ទ្រឿង​កាញ់​តៀង​ថ្លែង​ការណ៍​បក​ស្រាយ។

ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​ ទី​ក្រុង​នៅ​ជួប​ការ​លំ​បាក​មួយ​ចំ​នួន។ មាន​៦​ក្រុម​បរិ​មាណ​ភាគ​មិន​ទាន់​សម្រេច​តាម​ផែន​ការ​នៃ​សេចក្តី​សម្រេច​ចិត្ត​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ដាក់​ចេញ​ អនុ​វត្ត​រដ្ឋ​អំ​ណាច​២​ថ្នាក់​ជំ​ហាន​ដំ​បូង​នៅ​ស្មុគ​ស្មាញ​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​មាន​ភាព​ទ្រុឌ​ទ្រោម​មិន​ទាន់​ជួសជុល​បាន​ទាន់​ពេល​ ការ​ងារ​ផ្លាស់​ប្តូរឌីជី​ថល​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​យឺត​ល្បឿន​បើ​ប្រៀប​នឹង​សំ​ណូម​ពរ​ដាក់​ចេញ​។ល។

ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តាច់ ព្រម​ៗគ្នា​បណ្តា​វិធាន​ការ​កំ​ណើន​សេដ្ឋ​កិច្ច​តាម​ទិស​៦​ច្បាស់​ (ច្បាស់​មនុស្ស​ ច្បាស់​ការ​ងារ​ ច្បាស់​ពេល​វេលា​ ច្បាស់​ភារ​កិច្ច​ ច្បាស់​ផលិត​ផល​ ច្បាស់​សមត្ថ​កិច្ច)។ សម្រេច​ការ​ផ្តល់​សច្ចា​ប័ន​កែ​សម្រួល​រៀប​គម្រោង​ប្លង់​ទី​ក្រុង​កឹង​ធើដំ​ណាក់​កាល​២០២១​-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៥០ ប្រ​មូល​ផ្តុំ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​រដ្ឋ​ ពិនិត្យ​និង​ធ្វើ​ឱ្យ​សុក្រឹត​ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តា​ក្រុម​ជំនួយ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​រដ្ឋ។ ចង្អុល​ការ​ជម្រុញ​ល្បឿន​បណ្តា​សំ​ណង់​គមនា​គមន៍​សំ​ខាន់ៗ។ កៀរ​គរ​ប្រ​ភព​ធន​ធាន​សម្រាប់​វិនិ​យោគ​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម។

ទន្ទឹម​នឹង​នោះ​ប្រ​មូល​ផ្តុំ​ដោះ​ស្រាយ​ទាន់​ពេល​ការ​លំបាក​ ជំ​ពាក់​ជំ​ពិន​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​នា​នា​បន្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​វិនិ​យោគ។ ជម្រុញ​កែ​ទម្រង់​រដ្ឋ​បាល​ ផ្លាស់​ប្តូរ​ឌីជី​ថល។ យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អប​ណ្តា​ភារ​កិច្ច​ វិធាន​ការ​គិត​អាន​បុព្វ​ហេតុ​អប់រំ​និង​បណ្តុះ​បណ្តាល ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ បណ្តា​គោ​លន​យោ​បាយ​សុខុ​មាល​ភាព​សង្គម។ រៀប​ចំ​ល្អ​ការ​ចាត់​តាំង​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី​១៥​និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​អា​ណត្តិ​កាល​២០២៦​-២០៣១។ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗគ្នា​ ប្រ​សិទ្ធ​ភាព​វិធាន​ការ​ជាក់​ស្តែង​បណ្តា​សេ​ចក្តីសម្រេច​ចិត្ត​យុទ្ធ​សាស្រ្ត​របស់​ការិយា​ល័យ​នយោ​បាយ​។ល។

ចំ​ពោះ​យោ​បល់​របស់​ម្ចាស់​ឆ្នោត​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​បាន​ឱ្យ​ដឹង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​នឹង​ខិត​ខំ​យ៉ាង​ប្តូរ​ផ្តាច់​ក្នុង​ការ​រំដោះ​ផ្ទៃ​ដី​ វិនិច្ឆ័យ​អ្នក​ម៉ៅ​ការ​ កម្មា​ភិបាល​អន់​ខ្សោយ​ បំ​ផុត​គឺ​បណ្តា​គម្រោង​សំ​ខាន់​ៗ។ កៀរ​គរ​ប្រ​ភព​ធន​ធាន​សម្រាប់​វិនិយោគ​កសាង​ទី​ធ្លា​ចំ​ណត​ឡាន​ កន្លែង​ចំ​ណត​ឡាន​ប្រ​មូល​ផ្តុំនៅ​មជ្ឈ​មណ្ឌល​ កសាង​សម្រេច​មជ្ឈ​មណ្ឌល​សម្រប់សម្រួល​ចរា​ចរណ៍​ក្រុង​ផ្សារ​ភ្ជាប់​វិនិ​យោគ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ចរា​ចរណ៍​ទំ​នើប​-ITS។ រៀប​គម្រោង​ប្លង់​ឡើង​វិញ​មណ្ឌល​ក្រុង​និង​បើក​ទូ​លាយ​តាម​ទិស​អភិវឌ្ឍ​ក្រុង​ទំ​នើប​ ក្រុង​ឌីជី​ថល​ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល គួប​ផ្សំ​បច្ចេក​ទេស​ឌីជី​ថល​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​រឹង​ បំផុត​គឺ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍។ កសាង​ផែន​ការ​រុះ​រើ​បណ្តា​គ្រឹះ​ស្ថាន​ឧស្សាហ​កម្ម​ សុខាភិ​បាល​ អប់រំ​និង​ទី​ស្នាក់​ការ​រដ្ឋ​បាល​ចេញ​ក្រៅ​មជ្ឈ​មណ្ឌល​ក្រុង​ ដើរ​ដើម្បី​កាត់​បន្ថយ​ចំ​នួន​មធ្យោ​បាយ។

អំ​ពី​បញ្ហា​ទឹក​ជន់​លេច​អូស​បន្លាយ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ប្រ​គល់​ឱ្យ​មន្ទីរ​សំ​ណង់​ផ្សព្វ​ផ្សាយ​បង្កើត​គំនូរ​រៀប​គម្រោង​ប្លង់​រួម​របស់​ទី​ក្រុង​ ក្នុង​នោះ​ រៀប​ចំ​ព្រមៗ​គ្នា​ប្រ​ព័ន្ធ​បង្ហូត​ទឹក​ក្រុង​ ក្រោយ​ពី​បាន​ផ្តល់​សច្ចា​ប័ន​នឹង​ប្រ​មូល​ផ្តុំប្រ​ភព​ធន​ធាន​ដើម្បី​វិនិ​យោគ​ កាត់​បន្ថយ​ជា​អប្ប​បរ​មា​ ស្ថាន​ភាព​ទឹក​ជន់​លិច​អូស​បន្លាយ។

តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិ​កា។

អំ​ពី​វិស័យ​សុខាភិ​បាល​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កំ​ពុង​ចង្អុល​ការ​យ៉ាង​ប្តូរ​ផ្តាច់​ពន្លឿន​ល្បឿន​នៃ​គម្រោង​កសាង​មន្ទីរ​ពេទ្យ​មហា​រីក​ទី​ក្រុង​ ពិនិត្យ​ស្ថាន​ភាព​អនុ​វត្ត​ម្ចាស់​ការ​ហិ​រញ្ញ​វត្ថុ​នៃ​បណ្តា​មន្ទីរ​ពេទ្យ​ដើម្បី​កែ​សម្រួល​ឱ្យ​បាន​សម​ស្រប។ បញ្ហា​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​ កំ​ពុង​ប្រ​មូល​ផ្តុំ​សម្រាប់​គម្រោង​បង្កើត​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ថ្នាក់​តំ​បន់​ អា​ទិ​ភាព​ប្រ​គល់​អប្ប​បរ​មា​​៣%​ថវិកា​រដ្ឋ​សម្រាប់​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា​ ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ផ្លាស់​ប្តូរ​ឌីជី​ថល។ វិស័យ​មហា​ផ្ទៃ​ រដ្ឋ​អំ​ណាច​២​ថ្នាក់​ ប្រ​មូល​ផ្តុំកសាង​តួ​នា​ទី​ការ​ងារ​ សម្រេច​ការ​សុក្រឹត​អង្គ​ភាព​បុព្វ​ហេ​តុ​រដ្ឋ​។ល។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ឱ្យ​ដឹង​ គម្រោង​មន្ទីរ​ពេទ្យ​មហា​រីក​ទី​ក្រុង​កឹង​ធើ( ទ្រង់​ទ្រាយ​៥០០គ្រែ) កំ​ពុង​ធ្វើ​សំ​ណុំ​បែប​បទ​សុក្រឹត​ ខិត​ខំ​ចាប់​ផ្តើម​ដំ​ណើរ​សាង​សង់​ចុង​ឆ្នាំ​២០២៥​និង​សម្រេច​ចុង​ឆ្នាំ​២០២៦ គម្រោង​បង្កើន​កម្រិត​ បើក​ទូ​លាយ​ផ្លូវ​ជាតិ​លេខ​៩១ ទី​ក្រុង​កឹង​ធើ( កំ​ណាត់​ចាប់​ពី​ ០គ.ម​ដល់​ ៧គ.ម) កំ​ពុង​ធ្វើ​ការ​សំ​ណង​ ជំ​នួយ​និង​រក​កន្លែង​នៅ​ថ្មី​ ខិត​ខំ​រំដោះ​ផ្ទៃ​ដី​ឱ្យ​សម្រេច​ក្នុង​ឆ្នាំ​២០២៥​នេះ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ចូវដុង​-កឹង​ធើ-សុក​ត្រាំង​(៣​គម្រោង​សមាស​ភាព​ចំ​ណុះ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ)កំ​ពុង​ដំណើរ​ការ​កសាង​ បម្រុង​ឱ្យ​រថ​យន្ត​បើក​បរ​ក្នុង​ចុង​ឆ្នាំ​២០២៦។

អំ​ពី​ការ​រំសាយ​ថវិកា​ទុន​រដ្ឋ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​នឹង​បន្ត​ដោះ​ស្រាយ​ការ​លំបាក​ក្នុង​ការ​រំដោះ​ផ្ទៃ​ដី​ ចាត់​ទុក​ការ​ងារ​នេះ​ជា​ភារ​កិច្ច​សំ​ខាន់​ ខិត​ខំ​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ថ្មី​ចំ​នួន​៨​ក្នុង​ឆ្នាំ​២០២៦ ដើម្បី​អនុ​វត្ត​ល្អ​ការ​តាំង​ទី​លំ​នៅ​ថ្មី​ លំ​នឹង​កន្លែង​រស់​នៅ​ជូន​ប្រ​ជា​ជន​ដែល​ត្រូវ​រុះ​រើ​ដោយ​គម្រោង​ អនុ​វត្ត​ម៉ឹង​ម៉ាត់​លក្ខន្តិកៈ​ក្នុង​ការ​គ្រប់​គ្រង​ ផ្តល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ​ គ្រប់​គ្រង​វិនិយោគ​កសាង​ មិន​ទុក​ឱ្យ​ខុស​ច្បាប់​។ល។  

ប្រ​ភព​÷ baocantho.com.vn-ដា​លី​ន​

ចែករំលែកអត្ថបទ