ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/05/2025 - 12:53

សុក​ត្រាំង រៀប​ចំពិ​ធីជួប​ជុំ​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ខ្មែរ ឆ្នាំ​២០២៥ 

មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំពិ​ធី​ជួប​ជុំ​ផ្តល់​ព័ត៌​មាន​អំពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម គោល​នយោ​បាយ​ជន​ជាតិ សាសនា​ដល់​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៥។

ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង និង​អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ។

ក្នុង​ពិធី​ជួប​ជុំ ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង បាន​ផ្តល់​ព័ត៌​មាន​ស្តី​ពី​ការ​រៀប​ចំ ចាត់​តាំង​ឡើង​វិញ អង្គ​ភាព​រដ្ឋ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ និង​កសាង​ទម្រង់​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។ លក្ខ​ខណ្ឌ​និង​បទ​ដ្ឋាន​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ ត្រូវ​ធា​នា​ទ្រង់​ទ្រាយ សម​ស្រប​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​បាន​ល្អ មិន​បង្កើត​ថ្នាក់​ស្រុក​បំ​ប្រួញ​តូច ក្រោយ​ពី​រៀប​ចំ​ទូទាំង​ប្រ​ទេស​កាត់​បន្ថយ​បរិ​មាណ​ភាព​ពី ៦០​-៧០% អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម ត្រី​មាស​ទី១ ឆ្នាំ​២០២៥ ...។

ក្នុង​ពិធី​ជួប​ជុំ ព្រះ​ចៅ​អធិ​ការ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ចូល​រួម​មាន​ថេរ​ដី​កា​ធ្វើ​បទ​បង្ហាញ​ពាក់​ព័ន្ធ​ដល់​ស្ថាន​ភាព ប្រ​ជុំ​ជីវ​ភាព​ជំ​នឿ​សាសនា​របស់​វត្ត ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​រយៈ​ពេល​កន្លង និង​ស្ថាន​ភាព​សកម្ម​ភាព​រយៈ​ពេល​ខាង​មុខ; ការ​រួម​ដំ​ណើរ​របស់​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ក្នុង​ការ​អនុវត្ត​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​និង​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ៕

យោង៖ កា​សែត​សុក​ត្រាំង -លី​សៀ

ចែករំលែកអត្ថបទ