19/05/2025 - 10:15

សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិកក្រុង​កឹង​ធើ ៣០ ឆ្នាំ​ដំ​ណើ​ការ​អភិវឌ្ឍន៍ 

សាលា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ក្រុង​កឹង​ធើ ស្ថិត​នៅ​ខណ្ឌ​អូរ​ម៉ូង ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ខួប​អនុស្សាវ​រីយ៍ ៣០ ឆ្នាំ នៃ​ការ​បង្កើត​សា​លា។  មាន​សិស្ស​ជា​ច្រើន​របស់​សា​លា បាន​បន្ត​សិក្សា​នៅ​ថ្នាក់​ខ្ពស់ៗ និង​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ជា​ជន​ជាតិ​ភាគ​តិច​សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​របស់​ក្រុង​កឹង​ធើ​និង​ខេត្ត​ក្រុង​នានា​ក្នុង​ទូ​ទាំង​ប្រ​ទេស។

ថ្នាក់​ដឹក​នាំ​សា​លា ជូន​បាច់​ផ្កា​ដល់​កម្មា​ភិបាល​គ្រប់​គ្រង​និង​
គ្រូ​បង្រៀន​គ្រប់​ជំ​នាន់​របស់​សា​លា។

លោក​គ្រូ កាវ​តឹង​ឡិន នា​យក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ដើម​ខែ​កញ្ញា ឆ្នាំ ១៩៩៤ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក ក្រុង​កឹង​ធើ បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ; កាល​នោះ នៅ​មាន​ការ​ខ្វះ​ខាត​ទាំង​មូល​ដ្ឋាន​សម្ភារៈ​និង​គ្រូ​បង្រៀន​មាន​ថ្នាក់​មួយ​ចំ​នួន​រៀន​ពឹង​អា​ស្រ័យ​ទី​តាំង​សា​លា​វិទ្យា​ល័យ​លឺវ​ហ៊ឺវ​ភឿក។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ថ្នាក់​គ្រប់​គ្រង​គ្រប់​លំ​ដាប់​ថ្នាក់ មួយ​អន្លើ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​លំ​បាក បង្រៀន​ល្អ រៀន​ល្អ​របស់​គ្រូ​និង​សិស្ស ជា​សន្សឹមៗ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ មាន​ការ​អភិវឌ្ឍ​និង​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​គួរ​ជា​ទី​មោទនៈ។ ឆ្នាំ ២០១៦ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ; មាន​កិត្តិ​យស​ទទួល​បាន​ប័ណ្ណ​សរ​សើរ “សមូហ​ភាព​ពល​កម្ម​ឆ្នើម” ឆ្នាំ​សិក្សា​២០០៧​- ២០០៨”។

សិស្ស​សា​លា​សម្តែង​ឈុត​របាំ​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍ ៣០ ឆ្នាំ​នៃ​ការ​បង្កើត​សាលា។

ដើម​ឆ្នាំ ២០២២ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ក្រុង​កឹង​ធើ បាន​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ជួស​ជុល បង្កើន​កម្រិត​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ក្រុង​កឹង​ធើ ដើម្បី​ធា​នា​បាន​ល្អ​នូវ​មូល​ដ្ឋាន​សម្ភារៈ​បម្រើ​ការ​បង្រៀន​និង​រៀន ធា​នា​កន្លែង​ហូប​ចុក ស្នាក់​នៅ​របស់​សិស្សា​នុសិស្ស។ តាម​រយៈ​នោះ សា​លា​បាន​វិនិ​យោគ​កសាង​ថ្មី មាន​ដូច​៖ មណ្ឌល​កា​រិយា​ល័យ​និង​អា​ហា​រដ្ឋាន​មួយ​ខ្នង​កម្ពស់ ៣ ជាន់ លើ​ផ្ទៃ​ដី​ទំ​ហំ ៧៣៨ ម៉ែត្រ​កា​រ៉េ ជួស​ជុល​បន្ទប់​រៀន បន្ទប់​មុខ​ងារ អា​គារ​ពហុ​មុខ​ងារ មណ្ឌល​អន្តេវា​សិក​ដ្ឋាន។ល។ បន្ទាប់​ពី​កសាង​ថ្មី​និង​ជួស​ជុល (ពិនិត្យ​ទទួល​សំ​ណង់​នៅ​ខែ​ធ្នូ ឆ្នាំ ២០២៤) សា​លា​មាន​បន្ទប់​រៀន ១៨ បន្ទប់ មាន​បន្ទប់​មុខ​ងារ​និង​បន្ទប់​អនុវត្ត​ពិ​សោធន៍​ជា​ច្រើន សរុប​ថវិ​កា​វិនិ​យោគ​ជាង ២៤,៩ ពាន់​លាន​ដុង។ ឆ្នាំ​សិក្សា ២០២៤​-២០២៥ សា​លា​មាន​សិស្ស​រៀន​១៨ បន្ទប់ សរុប ៥០០ នាក់ និង​មាន​កម្មា​ភិបាល គ្រូ​បង្រៀន ៥១ នាក់ ធា​នា​គ្រូ​បង្រៀន​គ្រប់​វិញ្ញា​សា។

លោក​ចូវ​ណាំ នៅ​ទី​ប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ឱ្យ​ដឹង៖ “អា​ស្រ័យ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ទើប​កូនៗ​ខ្ញុំ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម។ ពី​ព្រោះ ក្នុង​រយៈ​ពេល​រៀន​ចំ​ណេះ​ទូ​ទៅ កូនៗ​បាន​រៀន​និង​ស្នាក់​នៅ​ក្នុង​សា​លា។ ខ្ញុំ​សង្ឃឹម​ថា សា​លា​នឹង​បន្ត​ភារ​កិច្ច​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស ដើម្បី​អភិ​រក្ស​និង​ពង្រីក​ភា​សា អក្សរ​សាស្រ្ត វប្ប​ធម៌ ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច…”៕

       ហា​ថាញ-មុនី

ចែករំលែកអត្ថបទ