មជ្ឈមណ្ឌលគ្រប់គ្រងនិងប្រតិបត្តិការចរាចរណ៍ទីក្រុង (ចំណុះមន្ទីរសាងសង់ក្រុងកឹងធើ) សហការជាមួយក្រុមហ៊ុនភាគហ៊ុនរថយន្តដឹកអ្នកដំណើរ ភឿងត្រាង - FUTA Bus Lines ទើបដាក់ឱ្យដំណើរការផ្លូវរថយន្តក្រុងជាសាធារណៈ ចេញដំណើរតាំងពីផ្លូវ CT-១៤៖ អាកាសយានដ្ឋានអន្តរជាតិកឹងធើ - ទីប្រជុំជនដាយង៉ាយ (ស្រុកឡុងភូ ខេត្តសុកត្រាំង)។

ទីតាំងចេញដំណើរពី CT-១៤ អាកាសយានដ្ឋានអន្តរជាតិកឹងធើ - ទីប្រជុំជនដាយង៉ាយ។
ផ្លូវ CT-១៤ មានចម្ងាយ ៧៣ គីឡូម៉ែត្រ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិកឹងធើ - ផ្លូវវ៉វ៉ាន់កៀក - ផ្លូវម៉ូវថឹង - ផ្លូវត្រឹងហឹងដាវ - ផ្លូវហុងវឿង - ផ្លូវត្រឹងភូ - ផ្លូវឡេឡើយ - រមណីយដ្ឋានសុងហូវ - ស្ពាននិញកេវ - ផ្លូវង៉ោយ៉ាទឺ - ផ្លូវហាយបាត្រឹង - ផ្លូវង្វៀងអាងនិញ - ផ្លូវ៣០មេសា - ស្ពានក្វាងទ្រុង - ផ្លូវជាតិ ១A - ចំណត់រថយន្តមជ្ឈមណ្ឌលក្រុងកឹងធើ - ផ្លូវជាតិ ១A - ផ្លូវវ៉វ៉ាន់កៀក - កៃកុយ - ទីប្រជុំជនម៉ាយយុាំ (ខេត្តហូវយ៉ាង) - ផ្លូវជាតិណាមសុងហូវ - ផ្លូវជាតិ ៦០ - ចំណត់រថយន្តដាយង៉ាយនិងត្រឡប់មកវិញ។
ផ្លូវរថយន្តក្រុងប្រើប្រាស់រថយន្ត ១៨ គ្រឿង ដំណើរការ ៦០ ជើងក្នុងមួយថ្ងៃ ចេញដំណើរមួយជើងៗចន្លោះ ២៥ នាទី។ ចេញដំណើររៀងរាល់ថ្ងៃចាប់ពីម៉ោង ៥ៈ២០ នាទី រហូតដល់ម៉ោង ១៧ៈ៣០នាទី។ ថ្លៃសំបុត្ររថយន្តក្រុងតម្លៃ ៦០.០០០ ដុង/លើក សម្រាប់កំណាត់ផ្លូវតម្លៃពី ១៥.០០០ - ៦០.០០០ ដុង/លើក; តម្លៃសម្រាប់សិស្ស និស្សិតគឺ ៧.០០០ ដុង/លើក ពីទីតាំងចេញដំណើររហូតដល់ចំណតឡាន...៕
កាសែតកឹងធើ-មុនី