នោះគឺអ្នកមីង លីធីឡាញ់ នៅភូមិលេខ៤ ឃុំវិញហ្វាហ៊ឹងណាម ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ អាស្រ័យដោយការព្យាយាមប្រឹងប្រែងប្រកបការងាររកស៊ី ទើបជីវភាពគ្រួសារអ្នកមីងបានលំនឹង មិនត្រឹមតែចាកភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងឈានឡើងធ្វើមានទៀតផង។

អ្នកមីងឡាញ់ កំពុងរើសម្នាស់លក់ឱ្យភ្ញៀវ។
អ្នកមីងឡាញ់ រៀបរាប់៖ គ្រួសារគាត់មានបងប្អូនច្រើន ម្ល៉ោះហើយ ឪពុកម្តាយមិនអាចគិតគូរឱ្យរៀនសូត្រទាំងអស់គ្នាបានទេ។ គាត់តែងទៅតាមឪពុកម្តាយធ្វើការឈ្នួលដើម្បីបន្តជួយដល់បងប្អូន។ អ្នកមីងឡាញ់ ឱ្យដឹង៖ “កាលនោះ អ្នកមីងខ្លាចបំផុតគឺធ្វើការចម្ការម្នាស់ ស្លឹកវាមុតដៃ ស្នាមសព្វស្បែក”។ ប៉ុន្តែតាមរយៈចម្ការម្នាស់នេះ ទើបអ្នកមីងមានគំនិតផ្លាស់ប្ដូរការងារពីធ្វើការឈ្នួលងាកមកលក់ម្នាស់វិញ។ ដោយមិនមានឱកាសទៅលក់ម្នាស់ឆ្ងាយ អ្នកមីងឡាញ់ ចូលទៅចម្ការទិញម្នាស់រួចហើយដឹកទៅលក់ឯផ្សារវ៉ីថាញ (ខេត្តហូវយ៉ាង)។ គ្មានលុយទិញម៉ាស៊ីន ហេតុនោះ អ្នកមីងមានតែអុំទូកបណ្តែតតាមខ្សែទឹក។ មានពេលខ្លះអុំបញ្ច្រាស់ទឹកហត់ពេកអ្នកមីងសន្តោងតាមទូកនេសាទទៅតាមព្រែកសា-ណ។ អ្នកមីងបង្ហើប៖ “ដឹងថាគ្រោះថ្នាក់ ប៉ុន្តែ ខ្ញុំនៅតែប្រថុយ៘! ដើម្បីគ្រួសារ ដើម្បីក្រពះ!” ។
ម្នាស់ស្ពានថ្មល្បីគ្រប់ទិសទី ម្ល៉ោះហើយជីវភាពអ្នកមីងឡាញ់ក៏ផ្លាស់ប្ដូរបន្តិចម្តងៗ។ ផ្តើមពីការធ្វើដំណើរលក់ដូរ អ្នកមីងឡាញ់ជួបប្តីនិងរៀបអាពាហ៍ពិពាហ៍ រួចហើយក៏មានកូនបន្តបន្ទាប់៘ ខណៈពេលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅវិញហ្វាហ៊ឹងណាមរីកចម្រើន អ្នកលក់ម្នាស់ភាគច្រើនចុះទៅទិញដល់ចម្ការ រួចហើយក៏នាំទៅលក់ឱ្យឈ្មួលកណ្ដាល អ្នកមីងមិនសូវស្គាល់ ហេតុនោះក៏ប្រគល់ការលក់ដូរនេះឱ្យទៅកូនស្រីវិញ។ សម្រាប់អ្នកធ្លាប់លក់ដូរ នៅផ្ទះអផ្សុកណាស់ នៅពេលដងផ្លូវជាតិត្រូវបានបើកទូលាយ អ្នកមីងឡាញ់បន្តលក់ម្នាស់នៅមុខផ្ទះ។ អ្នកមីងចាប់យករបរលក់ម្នាស់រាប់សិបឆ្នាំមកហើយ ម៉្លោះហើយគាត់គ្រាន់តែក្រឡេកដឹងថាម្ចាស់នេះផ្អែមឬមិនផ្អែមភ្លាម។ ណាមួយអ្នកមីងជាមនុស្សស្មោះត្រង់ ម្ល៉ោះហើយត្រូវបានអតិថិជនឱ្យជួយរើសនៅពេលឆៀងចូលទិញម្នាស់ម្តងៗ បងលីថាញឡឹម ទើបទៅបំពេញការងារនៅរ៉ាច់សយ ធ្វើដំណើរឆ្លងកាត់ឆៀងចូលទិញម្នាស់មីងឡាញ់ ឱ្យដឹង៖ “ខ្ញុំជាភ្ញៀវស្គាល់របស់អ្នកមីង ពីព្រោះខ្ញុំទិញម្នាស់យកទៅផ្ទះម្តងណាក៏ផ្អែមដែរ ត្រូវបានគេសរសើរមិនដាច់ពីមាត់។ តាមពិតទៅម្នាស់ដែលខ្ញុំទិញ គឺអ្នកមីងជាអ្នករើសទាំងអស់”។
ផ្តើមពីធ្វើការឈ្នួល លក់ម្នាស់គ្រួសារមីងឡាញ់ មានចម្ការម្នាស់របស់ខ្លួន។ ម្នាស់ផ្ទះលក់អស់ អ្នកមីងនិងកូនស្រីក៏ទៅទិញម្នាស់ អ្នកចម្ការក្បែរៗយកមកលក់រកប្រាក់ចំណេញទៀតផង។ ពេលស្ងាត់ភ្ញៀវ អ្នកមីងធ្វើតំណាប់ម្នាស់ ដាំទឹកម្នាស់ឬរម្ងាស់ទឹកម្នាស់លក់ឱ្យភ្ញៀវ។ លោក ក្វាច់តឹងភុក បុគ្គលិកការិយាល័យឃុំវិញហ្វាហ៊ឹងណាម ឱ្យដឹង៖ គ្រួសារអ្នកមីងឡាញ់ ស៊ូទ្រាំលំបាកធ្វើការរកស៊ី ទើបសេដ្ឋកិច្ចរីកចម្រើន កូនចៅធូរធារ។ គ្រួសារអ្នកមីងគឺជាគំរូជម្នះលំបាក ខិតខំឈានឡើងក្នុងជីវភាពនៅភូមិភាគ៕
ហាថាញ- លីសៀ