ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/03/2025 - 10:48

អាង​យ៉ាង ផលិត​ផល ១៨២ មុខ​បាន​ទទួល​ស្គាល់​ជា "ផលិត​ផល OCOP" ចាប់​ពី​ផ្កាយ​៣​ឡើង​ទៅ 

មក​ទល់​ពេល​នេះ ខេត្ត​អាង​យ៉ាង បាន​អនុវត្ត​ការ​វាយ​តម្លៃ ចាត់​ចំ​ណាត់​ថ្នាក់​និង​ទទួល​ស្គាល់ “ផលិត​ផល OCOP” ចំ​នួន ១៨២ មុខ សម្រេច​ចាប់​ពី​ផ្កាយ​៣​ឡើង​ទៅ។ ក្នុង​នោះ មាន​ផលិត​ផល​៥​មុខ សម្រេច OCOP ផ្កាយ ៥ ផលិត​ផល​១៤​មុខ សម្រេច OCOP ផ្កាយ ៤ និង​ផលិត​ផល​១៦៣​មុខ សម្រេច OCOP ផ្កាយ​៣ របស់​អង្គ​ភាព​សេដ្ឋ​កិច្ច​ចំ​នួន ១២៥ (សហ​ករណ៍​ចំ​នួន​១១ ក្រុម​សហ​ការ​ចំ​នួន២ សហ​គ្រាស​ចំ​នួន​២៦ គ្រឹះ​ស្ថាន​ផលិត​កម្ម/គ្រួ​សារ​អា​ជីវ​កម្ម​ចំ​នួន​៨៦)។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី ក្នុង​ចំ​ណោម​ផលិត​ផល OCOP ដែល​បាន​ពោល​ខាង​លើ មាន​ផលិត​ផល​ចំ​នួន​៣០​មុខ ផុត​កំ​ណត់​ទទួល​ស្គាល់​៣៦​ខែ និង​កំ​ពុង​ធ្វើ​បែប​បទ​វាយ​តម្លៃ ចាត់​ចំ​ណាត់​ថ្នាក់​ឡើង​វិញ តាម​សេចក្តី​កំ​ណត់។

  ទឹក​ត្នោត​ខាប់ ទឹក​ត្នោត​គ្រាប់​និង​ទឹក​ត្នោត​ម្សៅ​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន
Palmania (ស្រុក​ទ្រី​តូង) បាន​ទទួល​ស្គាល់​ជា​ផលិត​ផល OCOP ផ្កាយ ៥
នៅ​ដើម​ឆ្នាំ​២០២៥។ (រូប​ថត ក្រុម​ហ៊ុន​ផ្តល់​ជូន)

ឆ្នាំ ២០២៥ ខេត្ត​អាង​យ៉ាង បន្ត​ការ​ឧបត្ថម្ភ អង្គ​ភាព​សេដ្ឋ​កិច្ច​ដែល​មាន​ផលិត​ផល​បាន​ទទួល​ស្គាល់​សម្រេច OCOP អភិវឌ្ឍ​នូវ​លក្ខ​ឋាន​តាម​សេចក្តី​កំ​ណត់ ដើម្បី​វាយ​តម្លៃ​និង​បង្កើន​ចំ​ណាត់​ថ្នាក់​ផ្កាយ OCOP។ ខិត​ខំ​ឱ្យ​មាន​ផលិត​ផល​យ៉ាង​តិច​បំ​ផុត​ពី ៥០ - ៦០ មុខ បាន​វាយ​តម្លៃ​និង​ចាត់​ចំ​ណាត់​ថ្នាក់ “ផលិត​ផល OCOP” ផ្កាយ ៣ និង​មាន​ផលិត​ផល​យ៉ាង​តិច​បំ​ផុត​៥​មុខ បាន​វាយ​តម្លៃ​និង​ចាត់​ចំ​ណាត់​ថ្នាក់ “ផលិត​ផល OCOP” ផ្កាយ ៤។ ទន្ទឹម​នឹង​នោះ ធ្វើ​ការ​ត្រួត​ពិនិត្យ​ផលិត​ផល OCOP ដែល​ចូល​រួម​វាយ​តម្លៃ​និង​ចាត់​ចំ​ណាត់​ថ្នាក់​ឡើង​វិញ បន្ទាប់​ពី​ផុត​កំ​ណត់​៣៦​ខែ (ក្នុង​ឆ្នាំ​២០២៥) និង​មាន​ផលិត​ផល​យ៉ាង​តិច​បំ​ផុត​៥​មុខ សំ​ណើ​វាយ​តម្លៃ​និង​បង្កើន​ចំ​ណាត់​ថ្នាក់ “ផលិត​ផល OCOP”៕

    ថាញឡុង -វិមាន

ចែករំលែកអត្ថបទ