03/03/2025 - 15:05

សា​លា​រៀន​នៅ​ឌិញ​ហ្វា 

តាម​ប្រ​សាសន៍​លោក វ៉មិញ​ម៉ាញ់ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង លក្ខ​ឋាន​មួយ​ក្នុង​ចំ​ណោម​លក្ខ​ឋាន​ដែល​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​សម្រេច​បាន​ឆាប់​បំ​ផុត នោះ​គឺ​លក្ខ​ឋាន​អំ​ពី​សា​លា​រៀន​និង​ការ​អប់រំ។ មូល​ហេតុ អា​ស្រ័យ​ភូមិ​ភាគ​កំ​ណត់​ច្បាស់​នេះ គឺ​ជា​លក្ខ​ឋាន​ដ៏​សំ​ខាន់​និង​ជា​មូល​ដ្ឋាន​គ្រឹះ​បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​លើ​ភូមិ​សាស្ត្រ បង្ក​ជា​សម្ទុះ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ដ​ទៃ​ទៀត។

ចាប់​តាំង​ពី​សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ១ សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត ២ គុណ​ភាព​អប់រំ​
ទូទាំងសាលាក៏បានកើនឡើងជាសន្សឹមៗផងដែរ។

បច្ចុប្បន្ន អត្រា​សា​លា​រៀន​នៅ​គ្រប់​កម្រិត​សិក្សា ចាប់​ពី​កម្រិត​មត្តេយ្យ​ដល់​វិទ្យា​ល័យ​លើ​ភូមិ​សាស្ត្រ​ឃុំ សុទ្ធ​តែ​សម្រេច​បទដ្ឋាន​មូល​ដ្ឋាន​សម្ភារៈ​តាម​ការ​កំ​ណត់​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។ ទូ​ទាំង​ឃុំ​មាន ៥ សា​លា​រៀន រួម​មាន​៖ សា​លា​មត្តេយ្យ​ឌិញ​ហ្វា សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ១ សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ២ សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ៣ និង​អនុ​វិទ្យា​ល័យ​ឌិញ​ហ្វា។ ក្នុង​នោះ មាន​៥/៥ សា​លា សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត ១ អំ​ពី​មូល​ដ្ឋាន​សម្ភារៈ មាន ១/៥ សា​លា​សម្រេច​បទ​ដ្ឋាន​កម្រិត ២ អំ​ពី​មូល​ដ្ឋាន​សម្ភារៈ (សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ១)។ សា​លា​មត្តេយ្យ​ឌិញ​ហ្វា​មាន​ផ្ទៃ​ដី​ទំ​ហំ ៣.០៦៥ ម៉ែត្រ​កា​រ៉េ មធ្យម​ភាគ ១៣,៦ ម៉ែត្រ​កា​រ៉េ​លើ​កុមារ​ម្នាក់ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត ១ តាម​សេច​ក្តី​សម្រេច​លេខ​៥៦/​QĐ-UBND ចុះ​ថ្ងៃ​ទី ២៤/​៥/​២០១៨។ សា​លា​បឋម​សិក្សា​ឌិញ​ហ្វា​១ មាន​ផ្ទៃ​ដី​ទំ​ហំ ៧.១៥៥,៥ ម៉ែត្រ​កា​រ៉េ មធ្យម​ភាគ ១០,៧១ ម៉ែត្រ​កា​រ៉េ​លើ​សិស្ស​ម្នាក់ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត ១ តាម​សេចក្តី​សម្រេច​លេខ ២៨៤៧/​QĐ​-UBND ចុះ​ថ្ងៃ​ទី ២៦/​១២​/២០១៧។ សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ២ មាន​ផ្ទៃ​ដី​ទំ​ហំ ៥.៦០០ ម៉ែត្រ​កា​រ៉េ មធ្យម​ភាគ ១៦,៤២ ម៉ែត្រ កា​រ៉េ​លើ​សិស្ស​ម្នាក់ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ កម្រិត​១ អំ​ពី​មូល​ដ្ឋាន​សម្ភារៈ តាម​កំ​ណត់​ហេតុ​នៃ​ការ​ត្រួត​ពិ​និត្យ​របស់​កា​រិយា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ហ្គ​ក្វាវ។ សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ៣ មាន​ផ្ទៃ​ដី​ទំ​ហំ ៧.៧៥២,១២ ម៉ែត្រ​កា​រ៉េ មធ្យម​ភាគ ២៦ ម៉ែត្រ​កា​រ៉េលើ​សិស្ស​ម្នាក់ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត ២ តាម​សេចក្តី​សម្រេច​លេខ ២០៤២​/QĐ​-UBND ចុះ​ថ្ងៃ​ទី ៣១/​៨/​២០២០។ អនុ​វិ​ទ្យា​ល័យ​ឌិញ​ហ្វា មាន​ផ្ទៃ​ដី​ទំ​ហំ ៨.០៩៧,១ ម៉ែត្រ​កា​រ៉េ មធ្យម​ភាគ ១៣,៦ ម៉ែត្រ​កា​រ៉េ​លើ​សិស្ស​ម្នាក់ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិកម្រិត ១ តាម​សេចក្តី​សម្រេច​លេខ​៣៣៣៨/​QĐ​-UBND ចុះ​ថ្ងៃ​ទី២២​/១២/​២០២៣។

សា​លា​រៀន​សម្រេច​បទ​ដ្ឋាន តាម​ការ​កំ​ណត់​ដោយ​មាន​មូល​ដ្ឋាន​សម្ភារៈ​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​សព្វ​គ្រប់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​គ្រូ​បង្រៀន និង​សិស្ស​បង្រៀន​ល្អ រៀន​ល្អ ការ​ថែ​ទាំ​អប់រំ​កុ​មារ​ក៏​មាន​ភាព​ងាយ​ស្រួល។ អ្នក​គ្រូ​ផាង​ធី​ត្រាង​ដាយ នា​យិ​កា​សា​លា​មត្តេយ្យ​ឌិញ​ហ្វា មាន​ក្តី​រីក​រាយ​ពេល​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ អ្នក​គ្រូ​បាន​លើក​ឡើង៖ មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ ទំ​នើប បាន​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់ រលឹក​របស់​ប្រ​ជា​ជន ញុាំង​ឱ្យ​ការ​ងារ​កៀរ​គរ​សិស្ស​ចូល​រៀន​ក៏​មាន​ភាព​ងាយ​ស្រួល។ ពិ​សេស គឺ​គ្រប់​លក្ខណៈ​អនុ​វត្ត​ប្រ​ធាន​បទ ជួយ​ឱ្យ​សិស្ស​ជន​ជាតិ​ខ្មែរ​ថ្នឹក​នឹង​ភា​សា​វៀត។ មិន​ត្រឹម​តែ​គ្រូ​និង​សិស្ស​រីក​រាយ​ប៉ុណ្ណោះទេ អា​ណា​ព្យា​បាល​សិស្ស​ក៏​បាន​ស្ងប់​អា​រម្មណ៍​ពេល​កូន​ចៅ​បាន​ចូល​រៀន​នៅ​សា​លា​សម​រម្យ។ បង​ស្រី​ធី​វ៉ែន នៅ​ភូមិ​ហ្វា​ហីវ ឱ្យ​ដឹង៖ “ឥ​ឡូវ​ក្មួយៗ​រៀន​មួយ​ថ្ងៃ ២ ពេល ដូច្នេះ ពេល​វេ​លា​ក្មួយៗ​នៅ​សា​លា​សឹង​តែ​ពេញ​មួយ​ថ្ងៃ។ ម៉្យាង​សា​លា​រៀន​ក៏​សុ​វត្ថិ​ភាព ជ្រះ​ស្អាត យើង​ខ្ញុំ​ជា​អា​ណា​ព្យា​បាល​ក៏​ស្ងប់​អា​រម្មណ៍​ពេល​ឱ្យ​កូន​ចៅ​ទៅ​រៀន​ដែរ”៕

 ហា​ថាញ-មុ​នី

ចែករំលែកអត្ថបទ