ឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ គឺជាឃុំជនបទថ្មីកម្រិតខ្ពស់។ អាស្រ័យភូមិភាគផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ ម្ល៉ោះហើយ ឃុំនៅមានគ្រួសារក្រីក្រត្រឹមតែ ១៥ គ្រួសារប៉ុណ្ណោះ ស្រូបអត្រា ០,៤២% នៃចំនួនប្រជាជនទូទាំងឃុំ។

មាមីងខ្មែរនៅភូមិដៃទទឹងបង្វែរផ្ទៃដីធ្វើស្រែមិនសូវបានផល ងាកមកដាំដំណាំរួមផ្សំ។
លោកត្រឹងវ៉ាន់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយ ឱ្យដឹង៖ “ដើម្បីលុបបំបាត់ភាពក្រីក្រដោយចីរភាព ឃុំបានផ្សព្វផ្សាយវិធានការជាច្រើន មានដូច៖ បណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិវឌ្ឍការផលិតកសិកម្ម និងបង្កើនការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ទន្ទឹមនឹងឧត្តមភាពអភិវឌ្ឍន៍ដំណាំស្រូវ ឃុំនៅទាំងអនុវត្តបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ គួបផ្សំបង្វែរផ្ទៃដីធ្វើស្រែដែលមិនសូវមានប្រសិទ្ធភាព ងាកមកដាំដំណាំផ្សេងៗ (ឪឡឹក ល្ពៅ ក្រូចឆ្មារ) លើផ្ទៃដី១០ហិកតា។ ដើម្បីជួយគ្រួសារលំបាកអំពីដើមទុនក្នុងការអភិវឌ្ឍផលិតកម្ម ឃុំក៏បានសហការជាមួយនឹងធនាគារគោលនយោបាយ - សង្គមស្រុក ដើម្បីរំសាយប្រភពទុនបុលជាច្រើន និងសហការជាមួយមជ្ឈមណ្ឌលអប់រំប្រចាំស្រុក បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេលខ្លីនៅភូមិដៃទទឹង ជូនសិក្ខាកាមចំនួន ២៥ នាក់។ ព្រមទាំងតម្រង់ទិសវិជ្ជាជីវៈនិងឧទ្ទេសនាមការងារធ្វើជូនពលករចំនួន ៣០៥ នាក់ធ្វើការនៅក្រុមហ៊ុនសម្រេច ១២២% នៃផែនការ; ចំណែកពលករដែលធ្វើការនៅបរទេសតាមកិច្ចសន្យាមាន២២ នាក់ សម្រេចជាង ១៤៦% នៃផែនការ”។

ដងផ្លូវជនបទថ្មីនៅភូមិដៃទទឹង ឃុំតឹបង៉ាយ។
ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅជាង ៩៥% អាស្រ័យអនុវត្តល្អការងារលុបបំបាត់ភាពក្រីក្រ និងឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច មកទល់បច្ចុប្បន្ន ភូមិដៃទទឹងនៅមានគ្រួសារក្រីក្រត្រឹមតែ ១ គ្រួសារប៉ុណ្ណោះ។ លោកថាច់រុង លេខាសាខាបក្សភូមិដៃទទឹង ឱ្យដឹង៖ “ក្នុងភូមិមានផ្ទៃដីកសិកម្មជាង ៤០៥ ហិកតា ផលិតស្រូវ ៣ រដូវ/ឆ្នាំ ក្រៅពីនោះ គឺផ្ទៃដីដាំឈើហូបផ្លែនិងដំណាំរួមផ្សំជាង ៤៥ ហិកតា គួបផ្សំនឹងការចិញ្ចឹមគោ។ រយៈពេលកន្លង ភូមិភាគតែងរួមដំណើរជាមួយនឹងមាមីងខ្មែរអភិវឌ្ឍផលិតកម្មរួមជាមួយនឹងឧបត្ថម្ភទុនបុល ទើបមកទល់បច្ចុប្បន្ន ជីវភាពរបស់មាមីងមានភាពល្អប្រសើរ ជាមួយនឹងកម្រិតចំណូលមធ្យមភាគលើមនុស្សម្នាក់ ៦៥ លានដុង/ឆ្នាំ។
ចំពោះគ្រួសារដែលជួបលំបាកអំពីលំនៅឋាន ឆ្នាំ២០២៤ ឃុំតឹបង៉ាយបានផ្សព្វផ្សាយសាងសង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីចំនួន ៧០ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារលំបាកនៅក្នុងភូមិសាស្រ្តឃុំ សរុបថវិកាអនុវត្តជាង ៣,៨៥៩ លានដុង។ បច្ចុប្បន្ន ផ្ទះបានកសាងសម្រេចព្រមទាំងពិនិត្យប្រគល់ជូនគ្រួសារប្រើប្រាស់ត្រូវតាមកាលកំណត់៕
សើុងម៉ាល័យ - ថាច់ធី