មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/02/2025 - 14:28

វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ អស់​ពី​ចិត្ត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ក្រ 

វេជ្ជ​បណ្ឌិត យ័ញ​ង៉ុក​ចូវ អា​យុ​៣៩​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ កើត​និង​ធំ​ដឹង​ក្តី​នៅ​សង្កាត់​វិញ​ឡើយ ក្រុង​រាច់​យ៉ា ខេត្ត​គៀង​យ៉ាង តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ តាំង​ពី​កុ​មារ គាត់​ស្រ​ឡាញ់​អាវ​គ្រូ​ពេទ្យ​ និង​ចិញ្ចឹម​ក្តី​ស្រ​មៃ​ធ្វើ​ជា​គ្រូ​ពេទ្យ​ព្យា​បាល​ជំងឺ​ឱ្យ​អ្នក​ក្រ​បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ ពេល​ជីវ​ភាព​របស់​មា​មីង​ជា​ច្រើន​នៅ​ជួប​ការ​លំ​បាក។

 វេជ្ជ​បណ្ឌិត យ័ញ​ង៉ុក​ចូវ កំ​ពុង​ពិនិត្យ​ជំងឺ​ឱ្យ​អ្នក​ជំងឺ​ក្នុង​បន្ទប់​ពិនិត្យ​នៃ
មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់។

វេជ្ជ​បណ្ឌិត យ័ញ​ង៉ុក​ចូវ ចែក​រំ​លែក៖ កាល​ពី​កុមារ ខ្ញុំ​ចិញ្ចឹម​ក្តី​ស្រ​មៃ​ធ្វើ​ជា​វេជ្ជ​បណ្ឌិត ដើម្បី​ព្យា​បាល​ជំងឺ​ដល់​មា​មីង​ខ្មែរអ្នក​ក្រ ​នៅ​ពេល​ដែល​លក្ខណៈ​សុខា​ភិ​បាល​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ​នៅ​ភូមិ​ភាគនៅ​ជួប​ការ​លំ​បាក​ច្រើន។ ក្រោយ​ពី​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ យ័ញ​ង៉ុក​ចូវ ជាប់​ជម្រើស​រៀន​នៅ​មន្ទីរ​ពេទ្យ ១២១ កឹង​ធើ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា គាត់​ដាក់​ពាក្យ​សុំ​ការ​ងារ​និង​បាន​ចាត់​មក​បម្រើ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ចូវ​ថាញ់។ តាំង​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ គ្រូ​ពេទ្យ យ័ញ​ង៉ុក​ចូវ ត្រូវ​បាន​អង្គ​ភាព​បញ្ជូន​ទៅ​រៀន​នៅ​មហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ និង​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​បំ​ពេញ​ក្តី​ស្រ​មៃ​របស់​ខ្លួន​កាល​ពី​កុ​មារ។

វេជ្ជ​បណ្ឌិត ង្វៀង​វ៉ាន់​អាង នា​យក​រង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ចូវ​ថាញ់ បាន​ឱ្យ​ដឹង ជា​វេជ្ជ​បណ្ឌិត​មួយ​រូប​ជា​ជន​ជាតិ​ខ្មែរ ហើយ​បាន​ថ្នាក់​ដឹក​នាំ​ប្រ​គល់​ភារ​កិច្ច​ជា​អនុ​ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំ​ងឺ វេជ្ជ​បណ្ឌិត យ័ញ​ង៉ុក​ចូវ ជា​កម្មា​ភិបាល​មាន​សមត្ថ​ភាព ជំ​នាញ​វិជ្ជា​ជីវៈ​ល្អ តែង​យក​អស់​ពី​លទ្ធ​ភាព​ក្នុង​ការ​ថែ​ទាំ​និង​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​មា​មីង។ ក្នុង​ដំ​ណាក់​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ វេជ្ជ​បណ្ឌិត​ចូវ មាន​ភាព​ងាយ​ស្រួល​ពេល​ទំ​នាក់​ទំ​នង​ជា​មួយ​អ្នក​ជំងឺ​ជា​ជន​ជាតិ​ខ្មែរ ហេតុ​នេះ អាច​ដឹង​ពី​ស្ថាន​ភាព​ជំងឺ​បាន​ឆាប់​រហ័ស យល់​ពី​គោល​បំ​ណង​របស់​មា​មីង ជួយ​ឱ្យ​ការ​ពិនិត្យ​ជំ​ងឺ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់។ អ្នក​ជំ​ងឺ យ័ញ​ង៉ុក នៅ​ឃុំ​ម៉ុង​ទ័រ B ស្រុក​ចូវ​ថាញ់ បាន​ឱ្យ​ដឹង ជា​ជន​ជាតិ​ខ្មែរ ខ្ញុំ​និង​មា​មីង​មាន​មោទ​នភាព​ក្រៃ​លែង ព្រោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​វេជ្ជ​បណ្ឌិត​អស់​ពី​ចិត្ត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ដូច​វេជ្ជ​បណ្ឌិត យ័ញ​ង៉ុក​ចូវ។ មិន​ត្រឹម​តែ​ពិនិត្យ​ជំងឺ វេជ្ជ​បណ្ឌិត​ចូវ នៅ​ទាំង​រួស​រាយ​រាក់​ទាក់​និង​លើក​ទឹក​ចិត្ត​ដល់​មា​មីង​យើង​ខ្ញុំ​ទៀត​ផង។ បន្ទាប់​ពី​ការ​ពិនិត្យ​សុខ​ភាព​ម្តងៗ វេជ្ជ​បណ្ឌិត​ចូវ តែង​ណែ​នាំ​ច្បាស់​លាស់​ពី​របៀប​ផឹក​ថ្នាំ​ទៀង​ទាត់ ថែ​ទាំ​សុខ​ភាព​នៅ​នឹង​ផ្ទះ ដើម្បី​ធា​នា​ការ​ពារ​សុខ​ភាព​ក្នុង​ការ​ពល​កម្ម​ផលិត។

ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​ស្រុក​ចូវ​ថាញ់ បាន​បង្កើត​នៅ​ខែ​សី​ហា ឆ្នាំ​២០១៦ ដោយ​មាន​សមា​ជិក​ជា​វេជ្ជ​បណ្ឌិត គិលា​នុបដ្ឋាក គ្រូ​ពេទ្យ ឱសថ​កា​រី នៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ចូវ​ថាញ់។ ក្រៅ​ពី​កិច្ច​ការ​របស់​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ សមា​ជិក​របស់​ក្លឹប​នៅ​ទាំង​រ៉ាប់​រង សហ​ការ​ជា​មួយ​សា​ខា​សមា​គម​កាក​បាទ​ក្រ​ហម​នៅ​មូល​ដ្ឋាន ដើម្បី​រៀប​ចំ​ការ​ពិនិត្យ​ជំងឺ ពិគ្រោះ​យោ​យល់​និង​ផ្តល់​ថ្នាំពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ពណ៌​លឿង មនុស្ស​ចាស់​ដែល​មាន​ស្ថាន​ភាព​លំ​បាក ជន​រួម​ជាតិ​ជន​ជាតិ​ភាគ​តិច។ល។ នៅ​ឃុំ​នា​នា​លើ​ភូមិ​សាស្ត្រ​ស្រុក។

ក្នុង​ដំ​ណាក់​ការ​បំ​ពេញ​ការ​ងារ វេជ្ជ​បណ្ឌិត យ័ញ​ង៉ុក​ចូវ សម្រេច​បាន​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង អា​ស្រ័យ​សម្រេច​បាន​ស្នា​ដៃ​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​អំ​ពី​ប្រ​ធាន​បទ “តថ​ភាព​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ចូវ​ថាញ់ ឆ្នាំ​២០១៧”; សម្រេច​កិត្តិ​នាម​បក្ខ​ជន​អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច និង​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ជា​ច្រើន​ក្នុង​សកម្ម​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ”៕

យោង៖ vpubnd.kien​giang.gov.vn-មុនី

ចែករំលែកអត្ថបទ