10/02/2025 - 15:27

ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ក្នុង​អំ​ឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម 

យោង​តាម​នគរ​បាល​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល​៩​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី ឆ្នាំ ២០២៥ (ចាប់​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​មក​រា ដល់​ថ្ងៃ​ទី ២ ខែ​កុម្ភៈ) ស្ថាន​ភាព​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ដ​ត្រូវ​បាន​រក្សា​លំ​នឹង មិន​ទុក​ឱ្យ​កើត​មាន​ហេតុ​ការណ៍​ដោយ​ចៃ​ដន្យ; សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ សណ្ដាប់​ធ្នាប់​សា​ធា​រណៈ​ត្រូវ​បាន​ធា​នា; គ្មាន​ករណី​អគ្គិ​ភ័យ ហើយ​ក៏​គ្មាន​កំ​ណត់​ត្រា​នៃ​ការ​ដុត​ផាវ​ខុស​ច្បាប់​នោះ​ដែរ។ល។

នគរ​បាល​ក្រុង​កឹង​ធើ ធា​នា​សន្ដិ​សុខ សុ​វត្ថិ​ភាព បម្រើ​ជូន​ប្រ​ជា​ជន​ទទួល​
អំណរបុណ្យចូលឆ្នាំថ្មីវៀតណាម។

អនុវត្ត​ម៉ឺង​ម៉ាត់​បទ​បញ្ជា​របស់​គណៈ​លេ​ខា នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល គណៈ​កម្មា​ធិការ​បក្ស​ក្រុង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​ក្រ​សួង​នគរ​បាល​អំពី​ការ​រៀប​ចំ​ធា​នា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី ឆ្នាំ​២០២៥ នគរ​បាល​ក្រុង​ដាក់​ចេញ​ផែន​ការ សារ​លិ​ខិត​ជា​ច្រើន​ចង្អុល​ការ​ដល់​ការ​ធា​នា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ក្នុង​ឱកាស​មុន​ ក្នុង​និង​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី; កៀរ​គរ​គ្រប់​កង​កម្លាំង ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​រាល់​គ្រោង​ការ ផែន​ការ​ធា​នា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន; អនុ​វត្ត​ចំ​ណុច​ខ្ពស់​ក្នុង​ការ​តស៊ូ វាយ​សម្រុក​បង្រ្កាប​យ៉ាង​ពេញ​ទំ​ហឹង​នូវ​បទ​ល្មើស​គ្រប់​ប្រ​ភេទ; ធា​នា​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ទង្វើ​ល្មើស​ច្បាប់។ ទន្ទឹម​នឹង​នោះ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ដាក់​ចេញ​នូវ​សារ​លិ​ខិត​ជា​ច្រើន​ចង្អុល​ការ​ដល់​មន្ទីរ គណៈ ផ្នែក អង្គ​ការ​មហា​ជន​ភូមិ​ភាគ សហ​ការ​ជា​មួយ​នឹង​កម្លាំង​នគរ​បាល​ប្រតិ​បត្តិ​ល្អ​ដំ​ណាក់​ការ​ចំ​ណុច​ខ្ពស់​នៃ​ការ​វាយ​សង្គ្រុប​និង​បង្រ្កាប​ឧក្រិដ្ឋ​កម្ម ធា​នា​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍ បង្ការ​ទប់​ស្កាត់​អគ្គិ​ភ័យ។ល។

នគរ​បាល​ក្រុង​បង្កើន​កម្លាំង​ចុះ​ទៅ​ភូមិ​សាស្រ្ត​មូល​ដ្ឋាន រៀប​ចំ​បាន​ល្អ​ការ​ងារ​យាម​ប្រ​ចាំ​ការ ត្រៀម​ប្រ​យុទ្ធ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស; សហ​ការ​ធា​នា​សុ​វត្ថិ​ភាព​ដាច់​ខាត​នូវ​សកម្ម​ភាព​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ ព្រឹត្តិ​ការណ៍​នយោ​បាយ វប្ប​ធម៌​សង្គម កន្លែង​កម្សាន្ត និង​ពិធី​បុណ្យ​ផ្សេងៗ​លើ​ភូមិ​សាស្រ្ត។ ក្នុង​នោះ ផ្ដោត​សំ​ខាន់​ធា​នា​សន្ដិ​សុខ សុ​វត្ថិ​ភាព​កម្ម​វិធី​សិល្បៈ​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី “អំ​ណរ​បក្ស​រុង​រឿង - អំ​ណរ​និទាឃ​រដូវ​អឹក​ទី ឆ្នាំ ២០២៥” កន្លែង​បាញ់​កាំ​ជ្រួច​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី និង​ពាន​រង្វាន់​ប្រ​ណាំង​ម៉ូតូ ។ល។

នគរ​បាល​គ្រប់​អង្គ​ភាព ភូមិ​ភាគ​បាន​រៀប​ចំ​ការ​ដើរ​ល្បាត ត្រួត​ពិនិត្យ​វិល​ជុំ​ភូមិ​សាស្រ្ត ក្រើន​រំ​លឹក រំ​សាយ​មុខ​សញ្ញា ៥៣៧ នាក់​ដែល​ផ្ដុំ​គ្នា យប់​ជ្រៅ​បង្ក​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់។ល។ បទ​ល្មើស​អំ​ពី​សណ្ដាប់​ធ្នាប់​សង្គម​កើត​មាន ៥ ករណី (ប្រ​ហាក់​ប្រ​ហែល​គ្នា​នឹង​​ឆ្នាំមុន); សើុប​អង្កេត​និង​ដោះ​ស្រាយ ៥ ករណី សម្រេច​អត្រា ១០០% ។ កម្លាំង​នគរ​បាល​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ដំ​ណោះ​ស្រាយ​ធា​នា​សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍ ខិត​ខំ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​និង​ការ​ស្ទះ​ចរា​ចរណ៍ គ្រោះ​ថ្នាក់​ចរា​ចរណ៍ កាត់​បន្ថយ​ជាង ៥០% បើ​ប្រៀប​នឹង​ឆ្នាំ​មុន។ល។ ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​ត្រួត​ពិនិត្យ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ គ្រប់​គ្រង​គ្រឿង​សព្វា​វុធ ជាតិ​ផ្ទុះ។ល។ រួម​ចំ​ណែក​ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់ បម្រើ​ជូន​ប្រ​ជា​ជន​អំ​ណរ​និទាឃ​រដូវ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព៕

 កា​សែត​កឹង​ធើ​អន​ឡាញ - ថាច់​ធី

ចែករំលែកអត្ថបទ