10/02/2025 - 15:27

អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​ពិ​សេស​ដោយ​ឡែក​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច 

បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ ឆ្នាំ​កន្លង ភូមិ​ភាគ​នានា​នៅ​តំ​បន់​ណាម​បូ បន្ត​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច។

កា​សែត​កឹង​ធើ​និង​សមា​គម​កសិករ​ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង សហ​ការ​ជូន​អំ​ណោយ​ជំ​រុញ​ដំ​ណើរ​សិស្ស​ជន​ជាតិ​ខ្មែរ​ទៅ​សា​លា ឆ្នាំ​សិក្សា ២០២៤​-២០២៥។

តាម​ផ្នែក​ទទួល​បន្ទុក​ភូមិ​សាស្រ្ត​ខេត្ត​នានា​នៅ​ណាម​បូ (នា​យកដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ - គណៈ​កម្មា​ធិការ​ជន​ជាតិ) គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​នា​នា​នៅ​ណាម​បូ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ខ្លឹម​សារ​សំ​ខាន់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ តួ​យ៉ាង​ដូច៖ នៅ​ខេត្ត​ត្រា​វិញ មាន​សេចក្តី​សម្រេច​ចិត្ត​លេខ ១៩/ ២០២២/​NQ-​HĐND ចុះ​ថ្ងៃ​ទី ៩ ខែ​ធ្នូ ឆ្នាំ ២០២២ កំ​ណត់​កម្រិត​ឧបត្ថម្ភ​បង់​ថ្លៃ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មិន​មែន​មុខ​សញ្ញា​បាន​ថវិកា​រដ្ឋ​បង់​និង​ឧបត្ថម្ភ​កម្រិត​បង់​ថ្លៃ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ លើ​ភូមិ​សាស្រ្ត​ខេត្ត។ ដំ​ណាក់​កាល ២០២៣​-២០២៥ ខេត្ត​ត្រា​វិញ បាន​ចំ​ណាយ​ទឹក​ប្រាក់​ជាង ១៦៦ លាន​ដុង បង់​ថ្លៃ​ធា​នា​រ៉ាប់​រង​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ជា​ជន​ជាតិ​ភាគ​តិច ១៧១ នាក់។ នៅ​ខេត្ត​គៀង​យ៉ាង បាក​លីវ និង​ក្រុង​កឹង​ធើ ក៏​មាន​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន អំ​ពី​ការ​ឧបត្ថម្ភ​ថវិកា​បង់​ថ្លៃ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ដែរ។ ក្រៅ​ពី​នោះ ក្រុង​កឹង​ធើ ក៏​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ចំ​នួន ២២ ខ្នង គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១.០៩០ លាន​ដុង ជូន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច។ ខេត្ត​គៀង​យ៉ាង បាន​អនុវត្ត​គម្រោង “កសាង​ប្រ​ព័ន្ធ​ព័ត៌​មាន​ទិន្ន​ន័យ​អំ​ពី​ការ​ងារ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង” ជំ​ហាន​ដំ​បូង​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ប្រ​មូល​ព័ត៌​មាន គ្រប់​គ្រង​ទិន្ន​ន័យ ស្ថិតិ​ស្តី​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម កាត់​បន្ថយ​ភាព​ក្រី​ក្រ អភិ​រក្ស​វប្ប​ធម៌ កែ​លម្អ​ទំ​នៀម​ទម្លាប់​ឱន​ថយ​ក្នុង​តំបន់​ជន​ជាតិ​ភាគ​តិច។

អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ពិសេស​ដោយ​ឡែក ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​ណាម​បូ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​រួម​ជាតិ មាន​ដូច​ការ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច និង​បុណ្យ​ទាន​ផ្សេងៗ​ទៀត; គោល​នយោ​បាយ​អភិវឌ្ឍន៍​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ដល់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច; ឧបត្ថម្ភ​អ្នក​បង្រៀន​អក្សរ​ខ្មែរ​និង​អក្សរ​ចិន។ តួ​យ៉ាង​ដូច៖ ក្រុង​កឹង​ធើ មាន​សេច​ក្តី​សម្រេច​ចិត្ត​លេខ ០១/​២០១៥​/NQ-HĐND ចុះ​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០១៥ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​អំ​ពី​ការ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ចំ​ពោះ​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច។ ខេត្ត​សុក​ត្រាំង មាន​សេចក្តី​សម្រេច​ចិត្ត​លេខ ១៧/​២០១៩/ NQ-HĐND ចុះ​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ ២០១៩ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត កំ​ណត់​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក ឧបត្ថម្ភ​អ្នក​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្ស​មកាល; អក្សរ​ចិន​នៅ​តាម​សា​លា​ក្រៅ​ប្រ​ព័ន្ធ​រដ្ឋ​ការ។ ខេត្ត​ត្រា​វិញ មាន​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១៣/​២០២០​/NQ-HĐND ចុះ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិ​កា ឆ្នាំ ២០២០ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត កំ​ណត់​គោល​នយោ​បាយ​ឧបត្ថម្ភ​អ្នក​បង្រៀន​បំ​ពេញ​វិជ្ជា​ភា​សា​ខ្មែរ​នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត។ល។ តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង រៀង​រាល់​ឆ្នាំ ខេត្ត​មាន​ឯក​សារ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជន​ជាតិ​ចាម និង​ជន​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​ជាតិ។ ឆ្នាំ ២០២៤ ខេត្ត​អាង​យ៉ាង បាន​ចំ​ណាយ​ប្រាក់​ជាង ៧០៤ លាន​ដុង ឧបត្ថម្ភ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ជិត ២.៣៥០ គ្រួ​សារ និង​ចំ​ណាយ​ប្រាក់​ជាង ៥៣៥ លាន​ដុង ឧបត្ថម្ភ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជិត ១.៧៨០ គ្រួ​សារ ឧបត្ថម្ភ​មួយ​ផ្នែក​សម្រាប់​ជន​រួម​ជាតិ​ទិញ​អី​វ៉ាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។

តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​ទទួល​បន្ទុក​ខេត្ត​នា​នា​នៅ​ណាម​បូ (នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ ភូមិ​ភាគ - គណៈ​កម្មា​ធិការ​ជន​ជាតិ) ទន្ទឹម​នឹង​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​រួម​ផ្សេងៗ ភូមិ​ភាគ​នានា​នៅ​ណាម​បូ​ក៏​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក បាន​រួម​ចំ​ណែក​អភិវឌ្ឍ​ន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ពេល​កន្លង៕

  ថាញ​ឡុង-វិមាន

ចែករំលែកអត្ថបទ