10/02/2025 - 15:27

កម្ម​វិធី​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច 

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​បាក​លីវ។

ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​កម្ម​វិធី បាន​រួម​ចំ​ណែក​អភិរក្ស និង​ពង្រីក​វប្ប​ធម៌​
របស់ជនរួមជាតិខ្មែរនៅខេត្តបាកលីវ។

ក្នុង​ដំ​ណាក់​កាល ២០២១ - ២០២៤ ខេត្ត​បាក​លីវ បាន​បែង​ចែក​ប្រ​ភព​ទុន​ជាង ១១៨ ពាន់​លាន​ដុង ដើម្បី​អនុវត្ត​គម្រោង​របស់​កម្ម​វិធី​នៅ​តាម​ឃុំ​ចំ​នួន ១៤ លើ​វិស័យ​ផ្សេង​ៗ ដូច​ជា៖ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​ផលិត​កម្ម លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​សុខា​ភិ​បាល។ ឆ្លង​តាម​រយៈ​នោះ ខេត្ត​បាន​សាង​សង់​ផ្ទះ ៤៦៨ ខ្នង ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព។ ទន្ទឹម​នឹង​នោះ ខេត្ត​ក៏​បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សកម្ម​ភាព​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ ផ្គត់​ផ្គង់​ទឹក​ស្អាត កសាង​សា​លា​រៀន​និង​ដំ​ណាក់​សុខា​ភិបាល​ជា​ដើម។ ម៉្យាង​ទៀត កម្ម​វិធី​នៅ​ទាំង​ផ្តោត​សំ​ខាន់​ដល់​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ លើក​កម្ពស់​ស្មារតី​យល់​ដឹង​ច្បាប់។ ជាក់​ស្តែង​ឆ្នាំ ២០២៤ ខេត្ត​បាក​លីវ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់ ៥២០ លាន​ដុង​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ខ្មែរ​នា​នា ក្នុង​រដូវ​វិស្សម​កាល និង​ឧបត្ថម្ភ​ទឹក​ប្រាក់ ១៤០ លាន​ដុង​ដល់​ទូក-ង​ចំ​នួន ៧ ដែល​ចូល​រួម​ពាន​រង្វាន់​ប្រ​ណាំង​ទូក-ង អា​ស្រ័យ​ខេត្ត​សុក​ត្រាំង រៀប​ចំ​ឡើង។ តាម​ប្រ​សាសន៍​លោក លឿង​វ៉ាន់​ផ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ កម្ម​វិធី​បាន​បង្ក​កម្លាំង​ចល​ករ​ជំ​រុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ជួយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​មាន​លក្ខណៈ​សម្បត្តិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។ កម្ម​វិធី​នេះ នៅ​ទាំង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ធា​នា​សុខុ​មាល​ភាព​សង្គម និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ទៀត​ផង។ នៅ​ចុង​ឆ្នាំ ២០២៤ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ត្រឹម​តែ ១,៤% និង​អត្រា​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ត្រឹម​តែ​២,៥%។

លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ “ដំ​ណាក់​កាល​បន្ទាប់ ខេត្ត​នឹង​ពន្លឿន​ល្បឿន​និង​ពង្រីក​ប្រ​សិទ្ធ​ភាព​អនុវត្ត​នូវ​ខ្លឹម​សារ​គម្រោង​សមាស​ភាព​នៃ​កម្ម​វិធី។ បន្ត​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​រូបី​និង​អរូបី​របស់​ជន​ជាតិ​ភាគ​តិច និង​ផ្គួប​បញ្ចូល​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ទុន​កម្ម​វិធី​របស់​មជ្ឈិម​ជា​មួយ​នឹង​ប្រ​ភព​ទុន​ភូមិ​ភាគ និង​ប្រ​ភព​ទុន​កៀរ​គរ​ស្រប​ច្បាប់​ផ្សេងៗ​ទៀត ដើម្បី​បន្ត​វិនិ​យោគ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សង្គម​សំ​ខាន់ៗ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ពិ​សេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ផលិត​កម្ម ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន៕   

  យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ