ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2025 - 15:21

សម​មិត្ត​ដោ​ថាញ់​ប៊ិញ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ៖

ផ្ដុំ​កម្លាំង​អនុវត្ត​ភារ​កិច្ច​ជា​មួយ​នឹង​ស្មារតី​បង្កើន​ល្បឿន ទម្លុះ​ទម្លាយ ប្ដេជ្ញា​ចិត្ត​បង្កើត​បរិយា​កាស​រំភើប​រីក​រាយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ 

ក្នុង​កិច្ច​ប្រ​ជុំ​ប្ដូរ​វេន​ដើម​ឆ្នាំ វាយ​តម្លៃ​អំ​ពី​សកម្ម​ភាព​របស់​ក្រុង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី ២០២៥ កន្លង​ហើយ សម​មិត្ត ដោ​ថាញ់​ប៊ិញ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ​ដល់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​និង​ភូមិ​ភាគ​នានា គប្បី​ចាប់​ផ្ដើម​អនុវត្ត​ការ​ងារ​ដើម្បី​ប្រ​ញាប់​នាំ​មក​សកម្ម​ភាព​ធម្ម​តា​វិញ; ធានា​សេ​វា​សា​ធារ​ណៈ​ដំ​ណើរ​ការ​រលូន សម្រាប់​បម្រើ​ការ​បាន​ល្អ​ជូន​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។

សម​មិត្ត ដោ​ថាញ់​ប៊ិញ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ជា​មួយ​នឹង​ស្មារតី​បង្កើន​ល្បឿន ភាព​ទម្លុះ​ទម្លាយ សម​មិត្ត​ដោ​ថាញ់​ប៊ិញ បាន​សំ​ណូម​ពរ​ដល់​ស្ថា​ប័ន​និង​អង្គ​ភាព​នានា គប្បី​រូត​រះ​ផ្ដុំ​កម្លាំង​អនុវត្ត​ភារ​កិច្ច កុំ​ឱ្យ​កើត​មាន​ស្ថាន​ភាព​អំ​ណរ​ឆ្នាំ​ថ្មី​អូស​បន្លាយ បណ្ដែត​បណ្ដោយ​ការ​ងារ ប៉ះ​ពាល់​ដល់​សកម្ម​ភាព​ផលិត ធ្វើ​អា​ជីវ​កម្ម​របស់​ប្រ​ជា​ជន និង​អា​ជីវ​កម្ម​នា​នា ប្ដេជ្ញា​ចិត្ត​បង្កើត​បរិយា​កាស​រំភើប​រីក​រាយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ បង្ក​ជា​បុព្វ​បទ​ដើម្បី​កំ​ណើន​ល្បឿន​តួ​លេខ​ពីរ​ខ្ទង់ តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​និង​នា​យក​រដ្ឋ​មន្រ្តី ក្នុង​ឆ្នាំ​២០២៥ ។ គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ធ្វើ​សេនា​ធិការ​ជូន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ញាប់​ពង្រឹង​មុខ​តំ​ណែង​នា​នា ដើម្បី​ផ្ដុំ​កម្លាំង​អនុវត្ត​សម្រេច​ការ​រៀប​ចំ សម្រិត​សម្រាំង​អង្គ​ការ​ចាត់​តាំង។ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ផែន​ការ​ត្រៀម​បម្រុង​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​ប្រ​ព្រឹត្ត​ឡើង​ក្នុង​ឆ្នាំ ២០២៥។ ពន្លឿន​ល្បឿន​រំសាយ​ថវិកា; ធា​នា​ល្បឿន​អនុវត្ត​គម្រោង​សំ​ខាន់ៗ​លើ​ភូមិ​សាស្រ្ត​ក្រុង។ យក​ចិត្ត​ទុក​ដាក់​បង្កើត​បរិស្ថាន​វិនិយោគ អា​ជីវ​កម្ម​ទូ​លំ​ទូ​លាយ ងាយ​ស្រួល; មាន​យន្ត​ការ​គោល​នយោ​បាយ​ព្រមៗ​គ្នា មាន​លទ្ធ​ភាព​និង​ភាព​ទម្លុះ​ទម្លាយ ដើម្បី​ទាក់​ទាញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ប្រ​ភព​ទុន​វិនិយោគ ពិសេស​គឺ​ទាក់​ទាញ​វិនិ​យោគ​ក្រៅ​ថវិ​ការដ្ឋ។ គ្រប់​គ្រង​យ៉ាង​ហ្មត់​ចត់​រាល់​សកម្ម​ភាព​វប្បធម៌ - សង្គម​លើ​ភូមិ​សាស្រ្ត​ក្រុង។ បង្កើន​ការ​ងារ​ធានា​សន្ដិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម; ពង្រឹង​មាំ​ការ​ងារ​បង្ការ ទប់​ស្កាត់​បទ​ល្មើស ពិសេស​គឺ​បទ​ល្មើស​គ្រឿង​ញៀន លេង​ល្បែង​ស៊ី​សង​និង​បាប​គ្រោះ​សង្គម​ផ្សេងៗ។ បន្ត​ចង្អុល​ការ​អនុវត្ត​ល្អ​ការ​ងារ​បង្ការ ប្រ​ឆាំង​អំពើ​ពុក​រលួយ ភាព​អសកម្ម; លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​អ្នក​ដឹក​នាំ​ស្ថា​ប័ន អង្គ​ភាព; វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​ទាន់​ពេល​រាល់​ករណី​ប្រ​ព្រឹត្ត​ល្មើស។ល។

ឆ្លង​តាម​រយៈ​របាយ​ការណ៍​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ ក្រុង​បាន​ផ្ដុំ​កម្លាំង​ចង្អុល​ការ​ចាត់​តាំង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី ២០២៥ ត្រូវ​តាម​ស្មារតី​សាមគ្គី រីក​រាយ មាន​ប្រ​យោជន៍ សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ ធានា​ប្រ​ជា​ជន​គ្រប់​រូប គ្រប់​គ្រួ​សារ សុទ្ធ​សឹង​បាន​រីក​រាយ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី៕

ណាម​ហឿង - ថាច់​ធី

ចែករំលែកអត្ថបទ