03/02/2025 - 15:53

ការ​ "ចាប់​ដៃ​គ្នា​" ល្អ​ឥត​ខ្ចោះ​ 

នៅ​ពាន​រង្វាន់​វាយ​សី Super ១.០០០ ដំ​បូង​ ក្នុង​ឆ្នាំ​ ២០២៥ បាន​បង្ហាញ​ដល់​សា​ធា​រ​ណៈ​ជន​ពី​គូ​កី​ឡា​ករ​ដែល​ទើប​ “ចាប់​ដៃ​គ្នា​” សុទ្ធ​សឹង​ជា​កីឡា​ករ​ល្បី​ៗ​ក្នុង​មជ្ឈ​ដ្ឋាន​កីឡា​វាយ​សី​ពិភព​លោក។​ ខណៈ​ដែល​ពួក​គេ​កំ​ពុង​ជា​កីឡា​ករ​ “លំ​ដាប់​កំ​ពូល​” ដូច្នេះ​ពួក​គេ​មិន​ចំ​ណាយ​ពេល​យូរ​ស្វែង​យល់​និង​រួម​គ្នា“បង្កើត​បាន​ស្នា​ដៃ​ឆ្នើម​” នោះ​ទេ។​

ម្ចាស់​ជើង​ឯក​ថ្មី​នៃ​ពាន​រង្វាន់​ម៉ា​ឡេស៊ី​ Open ២០២៥។​ រូប​៖ Internet

ខណៈ​ពេល​មិត្ត​ប្រ​កួត​គូរ​បស់​កីឡា​ការិ​នី Yuki Fukushima រង​របួស​ដាច់​សរ​សៃ​ជង្គង់​លើក​ទី ២ កីឡា​ការិ​នី Yuki ក៏​ត្រូវ​សម្រាក​យ៉ាង​យូរ​ដែរ។​ ក្នុង​ពេល​នោះ​ មិត្ត​ប្រ​កួត​គូរ​បស់​កីឡា​ករ​ Mayu Matsumoto គឺ​បាន​លាលះ​ពី​អា​ជីព។​ ពួក​គេ​ធ្លាប់​ជា​ដៃ​គូ​ប្រ​កួត​ប្រ​ជែង​ជា​ច្រើន​ឆ្នាំ​ទាំង​ពាន​រង្វាន់​អន្តរ​ជាតិ​និង​ក្នុង​ប្រ​ទេស​ផង។​ មាន​ដំ​ណាក់​កាល​ខ្លះ​ គូកីឡា​ទាំង​២​នេះ​ បាន​ប្តូរ​គ្នា​គ្រង​តំ​ណែង​លំ​ដាប់​ថ្នាក់​លេខ​មួយ​ពិភព​លោក។​ ការ​ប្រ​កួត​ជួប​គ្នា​ជា​ច្រើន​លើក​របស់​ពួក​គេ​បាន​ក្លាយ​ជា​ការ​ប្រ​កួត​ដ៏​អស្ចារ្យ​ ព្រោះ​ទេព​កោ​សល្យ ប្រ​ហាក់​ប្រ​ហែល​គ្នា។​ ការ​ដែល​កីឡា​ករ​ទាំង​ ២ ធ្លាប់​ទល់​មុខ​គ្នា​ ឥឡូវ​បែរ​ជា​ចាប់​ដៃ​គ្នា​តើ​ទទួល​បាន​ផ្លែ​ផ្កា​ដែរ​ឬ​ទេ? ក្តី​បារម្ភ​របស់​អ្នក​គាំ​ទ្រ ត្រូវ​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់​ដោយ​ស្នា​ដៃ​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ទាំង​ ២ ដំ​បូង​ ក្រោយ​ពី​ចាប់​ដៃ​ជា​មួយ​គ្នា។​ ដោយ​ឡែក​ដំ​ណើរ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រ​កួត​នៅ​ម៉ា​ឡេស៊ី​កន្លង​ហើយ​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ណាស់ ខណៈ​ពេល​ដែល​ពួក​គេ​ឈ្នះ​ទាំង​ស្រុង​លើ​គ្រាប់​ពូជ​ និង​ជើង​ឯក​ពិភព​លោក។ល។​ ដោយ​លទ្ធ​ផល​ ២-០។​ យុទ្ធ​សាស្រ្ត​ ប្រ​កួត​ដ៏​ឈ្លាស​វៃ វាយ​បក​ពិបាក​ស្មាន​ ការ​ពារ​សី​បាន​ល្អ​ វាយ​សម្រុក​ដ៏​ពិសេស។ល។​ ឯចំ​ណុច ខ្សោយ​មាន​តែមួយ​គឺគូកីឡា​ករ​ថ្មី​នេះ​ មាន​អា​យុ​ច្រើន។​ ប្រ​សិន​បើ​ពួក​គេ​ឆាប់​ចាប់​ដៃ​គ្នា​មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ? តែ​មិន​យឺត​ពេល​ឡើយ​ ខណៈ​អតីត​កីឡា​ករ​លំ​ដាប់​លេខ​មួយ​ពិភព​លោក​ ឈរ​ជា​មួយ​គ្នា។​ ពួក​គេ​អាច​ក្រ​ឡាស់​ស្ថាន​ភាព​ដ៏​អស្ចារ្យ​ទៅ​លើ​គូកី​ឡា​ករ​ចិន​ ដើម្បី​គ្រង​តំ​ណែង​ជើង​ឯក​នៅ​ពាន​រង្វាន់​ដ៏​ថ្លៃ​ថ្លា​ Super ១.០០០ លើ​ទឹក​ដី​ម៉ាឡេ​ស៊ី​។​ កីឡា​ការិ​នី Yuki ស្រក់​ទឹក​ភ្នែក​ អ្នក​គាំ​ទ្រ​ក៏​រំ​ជួល​ចិត្ត​ ពី​ព្រោះ​យូរ​ណាស់​មក​ហើយ​ ទើប​ឃើញ​អត្ត​ពលិក​ដែល​ពោរ​ពេញ​ដោយ​ទេព​កោ​សល្យ ២ នាក់​នេះ​គ្រង​តំ​ណែង​ខ្ពស់​បំ​ផុត។​

រីឯ​គូបុរស​នា​រីថៃ​ Depachol P. និង​ Supissara P. នោះ​ ទើប​តែ​ចាប់​ដៃ​គ្នា​ប្រ​កួត​ពីរ​បី​ពាន​រង្វាន់​ថ្មី​ៗ​នេះ​ ហើយ​បាន​ “ឈ្នះ​” ពាន​ Super ៥០០ នៅ​ឥណ្ឌា​កាល​ពី​ចុង​ឆ្នាំ​ ២០២៤។​ ចាប់​ផ្តើម​ពាន​រង្វាន់​ដើម​ឆ្នាំ​ ពួក​គេ​កាន់​តែ​យល់​ចិត្ត​គ្នា​និង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។​ រួច​បាន​យក​ឈ្នះ​លើ​គូកី​ឡា​ករ​លំ​ដាប់លេខ​ពីរ​ពិភព​លោក​ ដើម្បី​គ្រង​តំ​ណែង​ជើង​ឯក​ គូបុរស​នា​រីថៃ​ បាន​បង្ហាញ​ពី​ការ​ចាប់​ដៃ​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​។​ នាង វាយ​សីឆ្លង​សំ​ណាញ់​យ៉ាង​ល្អ​ រីឯ​ Depachol មាន​ភាព​រហ័សរ​ហួន​ណាស់។​

ងាក​មក​គូបុរស​កូរ៉េ​ខាង​ត្បូង​ Kim Won Ho និង​ Sea Seung Jae ក៏​ទើប​ចាប់​ដៃ​គ្នា​នៅ​ពាន​រង្វាន់​នេះ​ដែរ​ ប៉ុន្តែ​លេង​ល្អ​ឥត​ខ្ចោះ។​ ម្នាក់​រស់​ដៃ​ឆ្វេង​ ម្នាក់​រស់​ដៃ​ស្តាំ​ ពួក​គេ​បិទ​ទីលាន​ជិត​ មិន​ឱ្យ​ដៃ​គូមាន​ឱកាស​ឡើយ។​ ពេល​វាយ​សីខ្លី​ពួក​គេ​វាយ​ដូច​រន្ទះ​ ពេល​គប់​ក៏​សា​ហាវ​ ពេល​ការ​ពារ​រឹង​ដូច​ចាក់​គ្រឹះ​បេ​តុង៘ កាន់​តែលេង​កាន់​តែ​យល់​គ្នា​ ម្ល៉ោះ​ហើយ​គូកី​ឡា​ករ​កូរ៉េ​ខាង​ត្បូង​ ក្រ​ឡាស់​ស្ថាន​ភាព​គ្រង​តំ​ណែង​ជើង​ឯក​នៅ​ម៉ា​ឡេស៊ី​ Open ២០២៥ គឺ​សក្តិ​សម​ណាស់។​

ជើង​ឯក​នៃ​ខ្លឹម​សារ​ប្រ​កួត​គូទាំង​ ៣ នៅ​ពាន​រង្វាន់​ Super ១.០០០ នា​ដើម​ឆ្នាំ​ គឺ​ជា​គូកីឡា​ករ​ ដែល​ទើប​តែ​ចាប់​ដៃ​គ្នា​ ប៉ុន្តែ​លេង​ល្អ​ឥត​ខ្ចោះ​ដោយ​ទេព​កោស​ល្យ​របស់​ពួក​គេ។​ រំពឹង​ថា​ ការ​ចាប់​គូថ្មី​នេះ​ ពួក​គេ​នឹង​បន្ត​ទទួល​បាន​ជោគ​ជ័យ​ ក្នុង​ឆ្នាំ​ ២០២៥ ជាមិន​ខាន៕​

                                 ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ