ជាមួយនឹងទង្វើប្រកបដោយភាពឈ្លាសវៃ រយៈពេលកន្លង ការងារផ្សព្វផ្សាយពីការប្រមូលនិងវិនិច្ឆ័យសំរាមត្រូវបានប្រជាជនលើភូមិសាស្ត្រភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ អនុវត្តយ៉ាងមានប្រសិទ្ធភាព បង្កើតបរិស្ថានភ្លឺ បៃតង ជ្រះ ស្អាត រួមចំណែកក្នុងការកសាងជនបទថ្មី។
ពិធីបង្ហាញមុខក្លិបការពារបរិស្ថានភូមិដាយត្រឿង។
លោក ឌាំងក្វឹកដង ប្រធានគណៈកម្មាធិការប្រជាជនឃុំភូកឹង ឱ្យដឹង៖ “អនុវត្តល្អតាមបទបញ្ជាលេខ ២៧-CT/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ផែនការលេខ ០៤/KH-UBND របស់គណៈកម្មាធិការប្រជាជនខេត្ត និងផែនការលេខ ១១៤-KH/HU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ស្តីពីការ “បង្កើនការដឹកនាំរបស់បក្សអំពីការងារការពារបរិស្ថានទីក្រុងនិងជនបទលើភូមិសាស្ត្រស្រុកទីវកឹង” ឆ្នាំ២០២៤ ឃុំភូកឹងចលនាមជ្ឈដ្ឋានប្រជាជនចូលរួមបរិច្ចាគដី ដំណាំឈើ ហូបផ្លែ រួមវិភាគទានថវិកានិងកម្លាំងពលកម្ម គិតជាទឹកប្រាក់ជាង ២ ពាន់លានដុង ដើម្បីអនុវត្តការងារការពារបរិស្ថាន។ ទន្ទឹមនឹងនោះ ឃុំក៏រក្សាបាននូវទម្រង់និងក្លិបជាច្រើនអំពីការការពារបរិស្ថាន មានដូច៖ ក្លិបល្អ ៣ យ៉ាងរបស់សមាគមកសិករ ក្លិបការពារបរិស្ថានរបស់សមាគមអតីតយុទ្ធជន។ល។ តាមរយៈនោះ លទ្ធផលការងារប្រមូលសំរាមបាន ១.៦៤៤ គីឡូក្រាម។ កាត់សម្អាតមែកឈើនិងថែទាំផ្កាលម្អប្រមាណ ៦.២៩៨ ដើម និងដាំថ្មីប្រមាណ ៥.២០០ ដើម មានផ្កាត្រែ ផ្កាដកឃឹម និងផ្កាក្ងោកជាដើម តាមសងខាងផ្លូវជាតិនិងដងផ្លូវលើភូមិសាស្ត្រឃុំ បង្កបរិស្ថានភ្លឺ បៃតង ជ្រះ ស្អាត។ ក្រៅពីនោះ កងកម្លាំងថែមទាំងចូលរួមអនុវត្តការកាប់ឆ្ការមែកឈើ គុម្ពោតព្រៃស៊ុបទ្រុបនិងបោសសម្អាតអនាម័យបរិស្ថានដងផ្លូវសរុបប្រវែងជាង ៩១ គីឡូម៉ែត្រ ស្រង់ត្រកៀតបើកលំហូរផ្លូវទឹកតាមព្រែកប្រឡាយប្រវែង ១៣ គីឡូម៉ែត្រ រួមចំណែកលើកកម្ពស់លក្ខឋានបរិស្ថានក្នុងការកសាងភូមិ ឃុំជនបទថ្មីគំរូ”។
សមាជិកក្លិបការពារបរិស្ថានភូមិដាយត្រឿង។
លោក សាងក្វឹកអាញ សមាជិកសមាគមកសិករភូមិដាយត្រឿង ប្រធានក្លិបការពារបរិស្ថាន ឱ្យដឹង៖ “ក្លិបបានបង្កើតនៅឆ្នាំ ២០២៤ ដោយមានសមាជិក ១៥ នាក់សុទ្ធតែជាជនជាតិខ្មែរ។ ភារកិច្ចរបស់ក្លិប គឺផ្សព្វផ្សាយលើកកម្ពស់ស្មារតីសមាជិកកសិករក្នុងភូមិជាប្រចាំ ក្នុងការថែរក្សានិងការពារបរិស្ថាន កាត់បន្ថយការកខ្វក់បរិស្ថាន រួមចំណែកកសាងជនបទថ្មី។ បច្ចុប្បន្ន ក្លិបពង្រីកបានប្រសិទ្ធភាព”។
ឃុំភូកឹង បន្តសហការផ្សព្វផ្សាយចលនាប្រជាជនអនុវត្តល្អការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីប្រជុំជនស៊ីវិល័យ”។ លើកកម្ពស់ស្មារតីប្រជាជនអំពីសកម្មភាពកែលម្អទេសភាពបរិស្ថាន តុបតែងលម្អកន្លែងទីប្រជុំជន ធានាអនាម័យសុវត្ថិភាពចំណីអាហារ បង្កើតឡើងវិញសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ កសាងដងផ្លូវភ្លឺ បៃតង ជ្រះ ស្អាត ផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពលក្ខឋានភូមិ ឃុំជនបទថ្មីគំរូ...៕
សើុងម៉ាល័យ-មុនី