មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/12/2024 - 09:18

អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក 

លោក​គឹម​អ៊ុក នៅ​ភូមិ​១៤ ឃុំ​វិញ​មី B ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ តែង​ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ អនុវត្ត​ល្អ​ការ​ចលនា ​អា​ស្រ័យរដ្ឋ​អំ​ណាច​មូល​ដ្ឋាន​បំ​ផុស ដើម្បី​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​សម្បូរ​សប្បាយ។

លោក​គឹម​អ៊ុក កំ​ពុង​ពិនិត្យ​ដំ​ណាំ​ស្រូវ​របស់​គ្រួ​សារ។

កាល​នៅ​មាន​កម្លាំង លោក​គឹម​អ៊ុក ប្រឹង​ប្រែង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ ចាក​ផុត​ពី​ភាព​ក្រី​ក្រ ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ក្នុង​ភូមិ។ មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ លោក​គឹម​អ៊ុក ថែម​ទាំង​ឧបត្ថម្ភ​ដល់​មា​មីង​ដែល​មាន​ជីវ​ភាព​ខ្លះ​ខាត ម្ល៉ោះ​ហើយ​តែង​បាន​មា​មីង​ទំ​នុក​ចិត្ត គោ​រព​ស្រ​ឡាញ់​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ ផ្ដើម​ពី​នោះ គាត់​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ​ចលនា​មា​មីង​រួម​ចំ​ណែក​ក្នុង​ការ​បរិច្ចាគ​ដី កម្លាំង​ពល​កម្ម​និង​ថវិ​កា​ជា​ដើម ដើម្បី​កសាង​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ ឆ្លង​តាម​រយៈ​នោះ លោក​បាន​ចលនា​មា​មីង​ជន​រួម​ជាតិ​ខ្មែរ សប្បុ​រស​ជន រួមវិភាគ​ទាន​កសាង​ស្ពាន​បេ​តុង​សរ​សៃ​ដែក​បាន ៧ ខ្សែ ផ្លូវ​ជន​បទ​ថ្មី​ក្នុង​ភូមិ​បាន ៣ ខ្សែ​សរុប​ប្រ​វែង​ជាង ៣.០០០ ម៉ែត្រ សាង​សង់​ផ្ទះ​កញ្ចុះ ២​ខ្នង​នៅ​វាល​ស្រែ ដើម្បី​មា​មីង​កសិករ​មានកន្លែង​សម្រាក​លម្ហែ​នៅ​ពេល​ទៅ​វាល​ធ្វើ​ស្រែ ចម្ការ; ចលនា​ប្រ​ជា​ជន​បំ​ពាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ ដាំ​ផ្កា​អម​សង​ខាង​ផ្លូវ រក្សា​អនា​ម័យ​បរិស្ថាន​បៃ តង ជ្រះ ស្អាត។ រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ មាន​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ជា​ដើម លោក​គឹម​អ៊ុក តែង​ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​ជា​អំ​ណោយ​ពី ៦០ ទៅ ១០០ ចំ​ណែក​ មាន​ដូច​ជា អង្ករ នំ​និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ជា​ដើម ដើម្បី​ជូន​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​និង​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ។ លោក​គឹម​អ៊ុក ឱ្យ​ដឹង៖ “ជីវ​ភាព​បាន​ធូរ​ធារ ដូច្នេះ ខ្ញុំ​មាន​ឱកាស​រួម​ចំ​ណែក​ជួយ​ដល់​ភូមិ​ស្រុក​និង​ជួយ​ដល់​មា​មីង​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ចាប់​អា​រម្មណ៍​បំ​ផុត គឺ​ការ​ចលនា​សប្បុ​រស​ជន​ជួយ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​មាន​អង្ករ​ហូប​សម្លៀក​បំ​ពាក់​ថ្មី​សម្រាប់​ស្លៀក​ពាក់ និង​មាន​ផ្ទះ​សម្បែង​សម​រម្យ។ សង្កេត​ឃើញ​ពួក​គាត់​ត្រេក​អរ​រីក​រាយ គឺ​យើង​ក៏​សប្បាយ​ចិត្ត ហើយ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ដើម្បី​ធ្វើ​ការ​ងារ​ល្អៗ​ច្រើន​ថែម​ទៀត”។

  លោក​គឹម​អ៊ុក (ឈរ​ឆ្វេង​ដៃ) ទទួល​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ
ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ។

ទន្ទឹម​នឹង​នោះ លោក​គឹម​អ៊ុក នៅ​ទាំង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ រាល់​ករណី​វិវាទ​ក្នុង​ប្រ​ជា​ជន​ដែល​លោក​ចូល​រួម​សម្រុះ​សម្រួល តែង​ទទួល​បាន​ជោគ​ជ័យ រួម​ចំ​ណែក​កសាង​ចំ​ណង​សាមគ្គី ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ស្និទ្ធ​ស្នាល។

លោក​ត្រឹង​វ៉ាន់​កៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​មី B ឱ្យ​ដឹង៖ “ឃុំ​វិញ​មី B សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ក៏​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក​គឹម​អ៊ុក។ លោក​គឹម​អ៊ុក តែង​ខ្នះ​ខ្នែង​ចលនា​មា​មីង​ជន​រួម​ជាតិ​ខ្មែរ សាមគ្គី​រួម​គ្នា​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក ភ្លឺ បៃ​តង ជ្រះ ស្អាត។ លោក​គឹម​អ៊ុក ក៏​ជា​កសិករ​ឆ្នើម ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ ទទួល​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ម្ល៉ោះ​ហើយ រាល់​គំរូ​របស់​លោក​គឹម​អ៊ុក គឺ​ជា​គំរូ​ល្អ​គួរ​ឱ្យ​ស្ងើច​សរ​សើរ”៕

យ៉ី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ