សមាគមនារីកងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងខ្នះខ្នែងចូលរួមរាល់សកម្មភាពសុខុមាលភាពសង្គមដោយការគិតគូរដល់ប្រជាជនក្រីក្រ និងសិស្សក្រលើភូមិសាស្ត្រតំបន់ព្រំដែនសមុទ្រ។
នារីការពារព្រំដែនអនុវត្តមានប្រសិទ្ធភាពទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ”។
ក្រៅពីអនុវត្តល្អភារកិច្ចនយោបាយ កសាងគ្រួសារសុខដុមរមនា សុភមង្គល ជឿនលឿន សមភាព សមាគមនារីការពារព្រំដែនសុកត្រាំង ថែមទាំងអនុវត្តល្អរាល់ចលនាប្រឡងប្រណាំងរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ទៀតផង។ តួយ៉ាងដូចការចូលរួមកម្មវិធីផ្សេងៗ ដូច៖ និទាឃរដូវការពារព្រំដែន កក់ក្តៅទឹកចិត្តអ្នកស្រុក ទិវាការពារព្រំដែនទូទាំងប្រជាជន បុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ដោះដូរចម្រៀងបំពេរ ចម្រៀងប្រជាប្រិយ បុណ្យចូលឆ្នាំដាំដើមឈើនឹកគុណអ៊ំហូជានិច្ច។ល។ វរសេនីយ៍ត្រី ឡេថាញញ៉ាញ ប្រធានសមាគមនារីកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឱ្យដឹង៖ “កម្មាភិបាល សមាជិកហាត់ពត់ លត់ដំគុណសម្បត្តិ សីលធម៌ជាប្រចាំ លើកកម្ពស់កម្រិតវិជ្ជាជីវៈ សមត្ថភាពការងារដោយឥតឈប់ឈរ ខ្នះខ្នែងរៀនសូត្រស្រាវជ្រាវ ចូលរួមរាល់ការប្រឡងដែលថ្នាក់លើបំផុសចលនា។ ពិសេស ឃោសនា ផ្សព្វផ្សាយចំណេះដឹងអំពីសមភាពយេនឌ័រ ថែទាំសុខភាពស្ត្រីនិងកុមារ ចលនាគ្រួសារសមាជិកទាំង១០០% ចិញ្ចឹមកូនបានល្អ ប្រដៅកូនលុះក្នុងដំបូន្មាន៘”
វរសេនីយ៍ត្រីឡេថាញញ៉ាញ ប្រធានសមាគមនារីកងទ័ពការពារព្រំដែនខេត្ត សួរសុខទុក្ខនិងជូនអំណោយដល់មនុស្សចាស់គ្មានទីពឹង នៅឃុំឡាយហ្វា ទីរួមខេត្តវិញចូវ។
សមាជិកនារីការពារព្រំដែនទទួលគាំពារសិស្សម្នាក់ ដោយកម្រិតប្រាក់ឧបត្ថម្ភ៤០០.០០០ដុង/ខែ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត។ ទន្ទឹមនឹងនោះ សមាគមថែមទាំងផ្សព្វផ្សាយនិងរក្សាមានប្រសិទ្ធភាពទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ” នៅតំបន់ព្រំដែនសមុទ្រទៀតផង។ ទម្រង់បានឧបត្ថម្ភអំណោយរាប់រយចំណែកដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅតំបន់ព្រំដែនសមុទ្រ គិតជាតម្លៃទឹកប្រាក់សរុបជាង១០០លានដុង។ ព្រមជាមួយនោះ សមាគមថែមទាំងរក្សាទម្រង់ផ្សេងៗ ដូច៖ ចិញ្ចឹមជ្រូកដី ក្រុមចូលរួមទុនជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ខាប់អង្ករសប្បុរសធម៌៘ សមាគមឧបត្ថម្ភអង្ករជាង៤០០គីឡូក្រាមដល់ចង្រ្កានបាយសប្បុរសធម៌នៃមន្ទីរពេទ្យយោធានិងប្រជាជនខេត្តសុកត្រាំង។
វរសេនីយ៍ត្រី ហូមិញថៀង ស្នងការនយោបាយ ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “ដោយកិច្ចសហការរបស់សមាគមនារីការពារព្រំដែនខេត្ត បានជួយអង្គភាពអនុវត្តនិងរក្សាមានប្រសិទ្ធភាពទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ”។ ឆ្លងតាមរយៈនោះ ទម្រង់ត្រូវបានអនុវត្តរៀងរាល់ខែ សមាគមនារីបានចលនាសប្បុរសជនរួមវិភាគទានជាអង្ករ គ្រឿងឧបភោគបរិភោគ ចំណែកបន្លែផ្លែឈើគឺអង្គភាពដាំដុះដោយខ្លួនឯង ដើម្បីចែករំលែកដល់មាមីងក្រីក្រ មនុស្សចាស់គ្មានទីពឹងនៅតំបន់ព្រំដែនសមុទ្រជម្នះការលំបាក។ ឆ្លងតាមរយៈនោះ កសាងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ រួមចំណែកកសាងជំហរទឹកចិត្តប្រជាជនរឹងមាំតាមតំបន់ព្រំដែនសមុទ្រ”៕
យ្វីអាញ-លីសៀ