មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តអាងយ៉ាង ទើបសហការរៀបចំបើកវគ្គបង្ហាត់ភ្លេងពិណពាទ្យបាន២ថ្នាក់ ជូនជនរួមជាតិខ្មែរក្នុងឆ្នាំ ២០២៤ នៅវត្តបវរពោធិញ្ញាណស្រឡូង (ឃុំលឿងភី) និងវត្តស្វាយស (ឃុំណូយតូ) ស្រុកទ្រីតូង។
នេះជាសកម្មភាពមួយស្ថិតក្នុងគម្រោងទី៦៖ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ក្នុងរយៈពេលសិក្សាចំនួន ៤៥ ថ្ងៃ យុវជនខ្មែរទាំង ២៨ នាក់និងបានសិប្បករ គ្រូបង្រៀនមានបទពិសោធន៍ យល់ដឹងជ្រៅជ្រះខាងភ្លេងពិណពាទ្យ បង្ហាត់នូវចំណេះដឹងខាងភ្លេងពិណពាទ្យ របៀបលេងឧបករណ៍ ភ្លេងនីមួយៗ និងរបៀបប្រគំឧបករណ៍ភ្លេងជាមួយគ្នា ដើម្បីបង្កើតជាបទភ្លេងដ៏ទាក់ទាញអារម្មណ៍។
ភ្លេងពិណពាទ្យ ជាបេតិកភណ្ឌវប្បធម៌ប្រពៃណីដ៏មានតម្លៃរបស់ជនរួមជាតិខ្មែរ រួមមានឧបករណ៍ភ្លេងចំនួន ៥ និងធ្វើពីវត្ថុធាតុ៥ប្រភេទ ដូចជា៖ ស្ពាន់ ដែក ឈើ ខ្យល់និងស្បែក។ ប្រភេទឧបករណ៍នីមួយៗ មានកំណត់សំឡេងច្បាស់លាស់ ដើម្បីធានាលក្ខណៈនៃការប្រគំស៊ីចង្វាក់គ្នា បង្កើតបានសូរសំឡេងពីទាបដល់ខ្ពស់ពីរោះរងំលន្លង់លន្លោច។
ការរៀបចំបើកវគ្គបង្ហាត់ភ្លេងពិណពាទ្យដល់យុវជនខ្មែរ មានសារៈសំខាន់ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ បម្រើអភិវឌ្ឍទេសចរណ៍នៅស្រុកទ្រីតូង; រួមចំណែកធ្វើឱ្យសម្បូរបែបនូវភ្លេងនិងវប្បធម៌របស់ជនរួមជាតិខ្មែរលើភូមិសាស្រ្ត។
ភ្លេងពិណពាទ្យ ជាបេតិកភណ្ឌវប្បធម៌ប្រពៃណីដ៏មានតម្លៃរបស់ជនរួមជាតិខ្មែរ៕
យោង៖ កាសែតអាងយ៉ាង -វិមាន