ខួបអនុស្សាវរីយ៍ ៩៤ ឆ្នាំ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០-១៨/១១/២០២៤) គ្រប់ភូមិភាគក្នុងទូទាំងប្រទេស បានចាត់តាំងព្រមៗគ្នា ទិវាមហាសាមគ្គីទូទាំងជនជាតិនៅមណ្ឌលតាំងទីលំនៅ (ទិវាបុណ្យ)។ សមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ និងគ្រប់ផ្នែក គ្រប់ថ្នាក់ បានអញ្ជើញចូលរួមសប្បាយរីករាយជាមួយនឹងប្រជាជន។ នៅតាមទីតាំងដែលចុះទៅ សមមិត្តថ្នាក់ដឹកនាំសប្បាយរីករាយ ខណៈពេលឃើញដងផ្លូវនៅតាមស្រុកភូមិ ជ្រះស្អាត ពិសេសគឺបរិយាកាសនៃស្មារតីសាមគ្គី ភាពសប្បាយរីករាយនិងស្និទ្ធស្នាលរបស់ប្រជាជន។ សមមិត្តថ្នាក់ដឹកនាំ ក៏បានសំណូមពរដល់ភូមិភាគនានា ត្រូវខិតខំថែទាំ បង្កការវិវឌ្ឍជាវិជ្ជមានក្នុងការកសាងផ្នត់រស់នៅវប្បធម៌ គ្រួសារវប្បធម៌ បរិស្ថានវប្បធម៌ រួមកម្លាំងស្រុះស្រួលកសាងភូមិស្រុករីកចម្រើន សម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។ល។
លោកអគ្គលេខា តូឡឹម អញ្ជើញចូលរួមទិវាបុណ្យជាមួយនឹងប្រជាជនយ៉ាងកុះករមកពីភូមិ មណ្ឌលនានានៃសង្កាត់ក្វាងថាញ់ ខ័ណ្ឌបាឌិញ ក្រុងហាណូយ។ រូបថត៖ tienphong.vn
ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង អញ្ជើញចូលរួមទិវាបុណ្យជាមួយនឹងកម្មាភិបាល ប្រជាជនភូមិឡើយ ឃុំថាញ់ហឿង ស្រុកថាញ់លីម ខេត្តហាណាម។ រូបថត៖ quochoi.vn
ទិវាបុណ្យ បានរៀបចំឡើងដោយមានសកម្មភាពដ៏សម្បូរបែបនិងរំភើបរីករាយ ជាមួយនឹងផ្នែក “ពិធី” និងផ្នែក “ជួបជុំ” ដោយប្រមូលផ្ដុំប្រជាជនគ្រប់ជាន់ស្រទាប់នៅមណ្ឌលតាំងទីលំនៅចូលរួម។ ការមូលមតិគ្នានិងការប្ដេជ្ញាចិត្តកសាងភូមិស្រុករបស់មាមីងនៅមណ្ឌលតាំងទីលំនៅ ជាពិសេស គឺមណ្ឌលតាំងទីលំនៅដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ បានបង្ហាញពីលទ្ធផលដូចខាងក្រោម៖ ចំនួនគ្រួសារវប្បធម៌ឆ្នាំក្រោយកើនជាងឆ្នាំមុន ចំនួនគ្រួសារក្រីក្រថយចុះ ជីវភាពប្រជាជនបានកែលម្អ មុខមាត់ជនបទនិងក្រុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ល។ ទិវាបុណ្យមិនត្រឹមតែជាថ្ងៃខួបអនុស្សាវរីយ៍ប៉ុណ្ណោះទេ នៅទាំងរំលឹកឱ្យប្រជាជនម្នាក់ៗពីការទទួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍និងប្រទេសជាតិទៀតផង។ សាមគ្គីភាពគឺកត្តាស្នូលដើម្បីជ័យជម្នះគ្រប់យ៉ាងរបស់ជនជាតិវៀតណាមគ្រប់សម័យកាលប្រវត្តិសាស្រ្ត។ ទិវាបុណ្យនេះ គឺជាការអំពាវនាវស្នងបន្តប្រវេណីសាមគ្គី ដើម្បីកសាងប្រទេសវៀតណាមសន្ដិភាព ចម្រើនរុងរឿងនិងសុភមង្គល៕
P.V - ថាច់ធី