11/11/2024 - 16:47

កម្ម​វិធី​ទិស​ដៅ​ជាតិ​ពង្រីក​ប្រ​សិទ្ធ​ភាព​ 

តាម​ប្រ​សាសន៍​លោក​ គី​ហ៊ីវ​ថាញ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ (ហៅ​កាត់​ថា​ កម្ម​វិធី​) តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ហូវ​យ៉ាង​មាន​ការ​វិវឌ្ឍ​ច្រើន។​

ដង​ផ្លូវ​គមនា​គមន៍​បាន​បើក​ទូលាយ មា​មីង​ក៏​មាន​ទម្រង់​រក​ទទួល​ទាន​សម​ស្រប​ផង​ដែរ។

វាយ​តម្លៃ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​វិនិ​យោ​គ​ និង​លក្ខណៈ​ចីរ​ភាព​នៃ​កម្ម​វិធី​ ក្រោយ​រយៈ​ពេល​អនុវត្ត​នៅ​ហូវ​យ៉ាង​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ត្រូវ​បាន​កើន​ឡើង​ជាលំ​ដាប់​; ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​ សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​សំ​ខាន់​ៗ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​និង​ធ្វើ​ឱ្យ​សុក្រឹត​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​គោល​នយោ​បាយ​ជំ​នួយ​ការ​ប្រាក់​ យក​ចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ បុល​ទុន​អនុគ្រោះ​ ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​។​ ផ្ដើម​ពី​នោះ​ ប្រាក់​ចំ​ណូល​នៃ​ក្រុម​គ្រួ​សារ​ក្រី​ក្រ​នៅ​ជន​បទ​ត្រូវ​បាន​លើក​ស្ទួយ​ រាល់​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ត្រូវ​បាន​ពង្រីក។​ ពិសេស​ គឺវិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ មាន​ការ​វិវឌ្ឍ​ជឿន​លឿន​; ការ​ការ​ពារ​ ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​; សុខុ​មាល​ភាព​សង្គម​ត្រូវ​បាន​ធានា​ទាន់​ពេល​ ចំ​មុខ​សញ្ញា; ការ​ងារ​ស្រាវ​ជ្រាវ​ អនុវត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​ និង​ជីវ​ភាព​ត្រូវ​បាន​ជំ​រុញ៘

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​បាន​កសាង​រួច​រាល់​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​

លោក​គីហ៊ីវ​ថាញ គូស​បញ្ជាក់​៖ ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ត្រូវ​បាន​អំ​ណះ​អំ​ណាង ខណៈ​ពេល​ទូទាំង​ខេត្ត​មាន​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ​នៅ​១.០៧៥​គ្រួ​សារ​ ស្រូប​អត្រា​១១,៤៦% បើ​ប្រៀប​ធៀប​នឹង​គ្រួ​សារ​ក្រី​ក្ររួម​ទូទាំង​ខេត្ត​ កាត់​បន្ថយ​២,៨៨% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២១ សម្រេច​អត្រា​ដាក់​ចេញ​របស់​ខេត្ត​គឺ​២%។​ ពូគិញ​ថាញ់​យុង នៅ​ឃុំ​ហ្វាលូវ ក្រុង​វី​ថាញ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​មាន​ដង​ផ្លូវ​កាត់​ភូមិ​ភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៦០ ត្រូវ​បាន​ក្រាល​បេ​តុង​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ភូមិ​មាន​ភាព​ងាយ​ស្រួល​ មាមីង​ធ្វើ​ការ​រក​ស៊ី​ក៏​មាន​ភាព​ងាយ​ស្រួល​ មាន​ប្រាក់​ចេញ​ចូល​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​ជាង​មុន​ច្រើន​ណាស់”។​

តាម​ប្រ​សាសន៍​លោក​ ឡេវ៉ាន់​យ៉ូវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វីថាញ ក្រៅ​ពី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ធ្វើ​ជា​ឈ្នា​ន់ ដើម្បី​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​អភិវឌ្ឍ​នៅ​ពេល​អនុវត្ត​កម្ម​វិធី​ ភូមិ​ភាគ​ថែម​ទាំង​ផ្តុំ​កម្លាំង​វិនិ​យោគ​លើ​វិស័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ទូទាំង​ក្រុង​និយាយ​រួម​ និង​អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។​ អគារ​សិក្សា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ ត្រូវ​បាន​កសាង​រឹង​មាំសម្រេច​បទ​ដ្ឋាន​ជាតិ៕​

ហា​ថាញ- លីសៀ ​ 

ចែករំលែកអត្ថបទ