យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) តម្លៃពាណិជ្ជកម្មកម្ពុជា - វៀតណាម ក្នុងរយៈពេល ៩ ខែដើម ឆ្នាំ២០២៤ សម្រេច ៥,៨១ ពាន់លានដុល្លារកើន ២១,៩% បើធៀបនឹងកម្រិត ៤,៧៧ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ (YoY)។
រូបជាឧទាហរណ៍។
របាយការណ៍បង្ហាញថា កម្ពុជាបាននាំទំនិញទៅកាន់ប្រទេសវៀតណាមសម្រេច២,៧២ ពាន់លានដុល្លារ កើន ៣៣,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈពេលនាំចូលទំនិញពីវៀតណាមសម្រេច ៣,០៩ ពាន់លានដុល្លារ កើន១៣% (YoY)។ វៀតណាមជាទីផ្សារនាំចេញដ៏ធំលំដាប់ទីពីររបស់កម្ពុជា សំខាន់ គឺវត្ថុធាតុដើមបម្រើផ្នែកឧស្សាហកម្មកែច្នៃកសិផល មានដូចជា៖ អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយនិងបារី។ ជាមួយគ្នានោះ ទំនិញកម្ពុជានាំចូលពីប្រទេសវៀតណាម រួមមាន៖ សម្ភារៈសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ជី ចំណីសត្វ បន្លែ ផ្លែឈើ។
លោកប៉ែនសុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹង៖ កំណើនតម្លៃពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនៃប្រទេសទាំងពីរនាពេលកន្លង ដើម្បីសម្រេចបានទិសដៅពាណិជ្ជកម្មទ្វេភាគី។ ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគម្រោងវិនិយោគជាច្រើននៅកម្ពុជា ដោយមានគម្រោងវិនិយោគកំពុងដំណើរការចំនួន ២០៨ សរុបទុនចុះបញ្ជី ២,៩១ ពាន់លានដុល្លារ។ ក្នុងពេលនោះ កម្ពុជាមានគម្រោង វិនិយោគនៅវៀតណាមចំនួន ៣៥ សរុបទុនចុះបញ្ជី ៧៥,៧៦ ពាន់លានដុល្លារ៕
យោង៖ mekongasean.vn - មុនី