28/10/2024 - 17:02

សេច​ក្ដី​កំ​ណត់​ថ្មី​អំ​ពី​ទំ​ហំ​ផ្ទៃ​ដី​អប្បបរ​មា​ដែល​អាច​បំ​បែក​ក្បាល​ដី​នៅ​ក្រុង​កឹង​ធើ 

សេច​ក្ដី​សម្រេច​លេខ​ ២០/២០២៤/QĐ-UBND របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១១/១០/​២០២៤ ជំ​នួស​ឱ្យ​សេចក្ដី​សម្រេច​លេខ​ ១៦/២០២២​/QĐ-UBND ចុះ​ថ្ងៃ​ ២៦/៥​/២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ កំ​ណត់​អំ​ពី​លក្ខ​ខ័ណ្ឌ​នៃ​ការ​បំ​បែក​ក្បាល​ដី​ រួម​បញ្ចូល​ប្លង់​ដី​និង​ទំ​ហំ​ផ្ទៃ​ដី​អប្ប​បរមា​អាច​បំ​បែក​ក្បាល​ដី​បាន​សម្រាប់​ប្រ​ភេទ​ដី​នីមួយ​ៗ។​

       ​ រូប​ថត​ជា​ឧទាហរណ៍​។​  

យោង​តាម​នោះ​ មុខ​សញ្ញា​អនុវត្ត​គឺ អង្គ​ការ​គ្រួ​សារ​ បុគ្គល​ប្រើ​ប្រាស់​ដី​ដែល​មាន​តម្រូវ​ការ​បំ​បែក​ក្បាល​ដី​ រួម​បញ្ចូល​ប្លង់​ដី​; ស្ថាប័ន​រដ្ឋ​ អង្គ​ការ​ បុគ្គ​លដែល​ពាក់​ព័ន្ធ​ដល់​ការ​បំ​បែក​ក្បាល​ដី​ រួម​បញ្ចូល​ប្លង់​ដី​លើ​ភូមិ​សាស្រ្ត​ក្រុង។​

ជាក់​ស្ដែង​ ទំ​ហំ​ផ្ទៃ​ដី​អប្ប​បរ​មា​អាច​បំ​បែក​ក្បាល​ដី​នៅ​ទី​ក្រុង​ (សង្កាត់​ ទីប្រ​ជុំ​ជន​) គឺ​ធំ​ជាង​ឬ​ស្មើ​ ៤០​ម២ និង​៦០​ម២ចំ​ពោះ​ដី​នៅ​ជន​បទ​ (ឃុំ​); ចំ​ពោះ​ដី​មិន​មែន​ដី​កសិកម្ម​មិន​មែន​ដី​សង់​លំ​នៅ​ឋាន​ ទំ​ហំ​ផ្ទៃ​ដី​អប្បបរ​មា​ដែល​បំ​បែក​ក្បាល​ដី​ត្រូវ​ធំ​ជាង​ឬ​ស្មើ​២០០ម២។​

សម្រាប់​ប្រ​ភេទ​ដី​ក្នុង​ក្រុម​ដី​កសិកម្ម​ នៅ​ខ័ណ្ឌ​និញ​កេវ​ ដី​ដាំ​ដំ​ណាំ​យូរ​ឆ្នាំ​ ទំ​ហំ​ផ្ទៃ​ដី​អប្បបរ​មា​ដែល​បំ​បែក​ក្បាល​ដី​ថ្មី​ត្រូវ​ធំ​ជាង​ ឬ​ស្មើ​១៥០ម២;  ដី​ផលិត​ស្រូវ​ ដី​ដាំ​ដំ​ណាំ​ប្រ​ចាំ​ឆ្នាំ​ផ្សេង​ទៀត​ ដី​វារី​វប្ប​កម្ម​ ដី​ចញ្ចឹម​សត្វ​ប្រ​មូល​ផ្ដុំ​និង​ដី​កសិកម្ម​ផ្សេង​ទៀត​ ទំ​ហំ​ផ្ទៃ​ដី​អប្ប​បរ​មា​បំ​បែក​ក្បាល​ដី​ថ្មី​ ត្រូវ​ធំ​ជាង​ ឬ​ស្មើ​១.០០០ម២។​

សម្រាប់​ខ័ណ្ឌ​ ស្រុក​ក្រៅ​ពី​នេះ​ ដី​ដាំ​ដំ​ណាំ​យូរ​ឆ្នាំ​ ទំ​ហំ​ផ្ទៃ​ដី​អប្ប​បរ​មា​អាច​បំ​បែក​ក្បាល​ដី​សម្រាប់​បង្កើត​ប្លង់​ដី​ថ្មី​ គឺត្រូវ​ធំ​ជាង​ឬ​ស្មើ​៣០០​ម២ ចំ​ពោះ​ដី​នៅ​សង្កាត់​ ទីប្រ​ជុំ​ជន​ គឺធំ​ជាង​ឬ​ស្មើ​ ៦០០ម២ ចំ​ពោះ​ដី​នៅ​ឃុំ​; ដី​ផលិត​ស្រូវ​ ដី​ដាំ​ដំ​ណាំ​យូរ​ឆ្នាំ​ផ្សេង​ទៀត​ ដី​វារី​វប្ប​កម្ម​ ដី​ចិញ្ចឹម​សត្វ​ប្រ​មូល​ផ្ដុំ​និង​ដី​កសិកម្ម​ផ្សេង​ទៀត​ ទំ​ហំ​ផ្ទៃ​ដី​អប្ប​បរ​មាដែល​បំ​បែក​ក្បាល​ដី​ ត្រូវ​ធំ​ជាង​ឬ​ស្មើ​១.០០០ម២។​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ក៏​បាន​កំ​ណត់​ជាក់​លាក់​អំ​ពី​លក្ខ​ខ័ណ្ឌ​នៃ​ការ​បំ​បែក​ក្បាល​ដី​ រួម​បញ្ចូល​ប្លង់​ ទំ​ហំ​ផ្ទៃ​ដី​អប្ប​បរ​មា​អាច​បំ​បែក​ក្បាល​ដី​ចំ​ពោះ​ប្លង់​ដី​ដែល​មាន​គោល​បំ​ណង​ប្រើ​ប្រាស់​ច្រើន​ (ដី​លំ​នៅ​ឋាន​ ដី​មិន​មែន​ដី​កសិកម្ម​ ហើយ​មិន​មែន​ជាដី​លំ​នៅ​ឋាន​ ដី​កសិកម្ម​); និង​ករណី​ផ្លាស់​ប្ដូរ៕​

                 ប្រ​ភពៈ Chinhphu.vn - ថាច់​ធី

ចែករំលែកអត្ថបទ