ស្រុកកូវឡាវយុង គឺជាកន្លែងប្រជុំប្រព័ន្ធអេកូឡូស៊ីទឹកសាបដីល្បាប់ និងប្រព័ន្ធអេកូឡូស៊ី ព្រៃលិចទឹកប្រៃឆ្នេរសមុទ្រ ម្ល៉ោះហើយ ត្រូវបានខេត្តសុកត្រាំងឡើងគម្រោងអភិវឌ្ឍទេសចរណ៍ សេវាកម្មលម្ហែកាយកម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

បូជនីយដ្ឋានអ៊ំហូ គឺជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរពេលមកដល់កូវឡាវយុង។
.jpg)
ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ដើរស្ពានឫស្សីកាត់ព្រៃ។

ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅឆ្នេរច្រាំងនៃស្រុកកូវឡាវយុង។

ភ្ញៀវទេសចរស្ទូចក្តាមកម្សាន្ត។

ត្រីសំពោចអាំងប្រឡាក់អំបិលម្ទេស ជាមុខម្ហូបពិសេសត្រូវបានភ្ញៀវទេសចរជាច្រើនចង់ភ្លក្សរសជាតិពេលមកដល់កូវឡាវយុង។
កូវឡាវយុង កំពុងអភិវឌ្ឍទម្រង់ទេសចរណ៍ សហគមន៍ ទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តពីគ្រប់ទិសទី។ នេះគឺជាទម្រង់ជួយឱ្យប្រជាជនការពារជីវបរិស្ថានផង និងពង្រីកលក្ខណៈ វប្បធម៌ដ៏ពិសេសរបស់ភូមិភាគផង។ បងត្រឿងវ៉ាន់យុង នៅឃុំអាងថាញ់៣ ជាអ្នកធ្វើអាជីវកម្ម ទេសចរណ៍សហគមន៍ ឱ្យដឹង៖ “ខ្ញុំធ្វើអាជីវកម្មទេសចរណ៍សហគមន៍រយៈពេលជិត៥ឆ្នាំមក ហើយរៀងរាល់ខែ មានភ្ញៀវទេសចរមកទស្សនាកម្សាន្តជាមធ្យមភាគពី២០០-៣០០នាក់។ ភាគច្រើនភ្ញៀវមកទស្សនាកម្សាន្ត ឆ្លងកាត់បទពិសោធន៍ដើរស្ពានឫស្សីកាត់ព្រៃ អុំទូក ស្ទូចក្តាម ចាប់គ្រំលៀស៘ និងភ្លក្សរសជាតិម្ហូប អាហារបែបស្រុកស្រែនៅលើទឹកដីកោះនេះ។ បច្ចុប្បន្ន ទម្រង់ទេសចរណ៍សហគមន៍ជួយឱ្យគ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រមាណ២០លានដុង/ខែ លើកស្ទួយជីវភាពបានល្អប្រសើរ” ។
រីឯលោកឡឺវវ៉ាន់សឺ គ្រប់គ្រង Farmstay សឹងតៀងនៅឃុំអាងថាញ់៣ ឱ្យដឹង៖ “Farmstay សឹងតៀង មានផ្ទៃដីទូលាយ ៣,៥ ហិកតា មានគ្រប់ប្រភេទទម្រង់ទស្សនាកម្សាន្តកម្រិតខ្ពស់។ ភ្ញៀវទេសចរមកទីនេះដើម្បីលម្ហែអារម្មណ៍ ស្រូបយកបរិយាកាសដ៏ត្រជាក់នៃព្រៃអំពូរ និងទទួលទានម្ហូបអាហារដែលជាផលិតផលពិសេសរបស់ភូមិភាគ មានដូច៖ ស្លម្ជូរត្រីអណ្ដែងប៉ុយ ត្រីផ្អោកខគល់ស្លឹកគ្រៃម្ទេស ត្រីសំពោចអាំង ខ្យងចាក់ច្រែងឆាខ្ទិះដូង និងញាំផ្កាអំពូរ ៘ រៀងរាល់ខែ Farmstay សឹងតៀង រកបានប្រាក់ចំណូលរាប់សិបលានដុង។ រយៈពេលខាងមុខ Farmstay សឹងតៀង នឹងបង្កើនកម្រិតទម្រង់សេវាកម្ម ពិសេស គឺសេវាកម្មកម្រិតខ្ពស់ គួបផ្សំជាមួយនឹងម្ហូបអាហារនិងផលិតផល OCOP របស់ភូមិភាគ ដើម្បីបម្រើជូនភ្ញៀវទេសចរបានល្អពីមួយថ្ងៃទៅមួយថ្ងៃ”។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់ឡូវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្រុកកូវឡាវយុង មានឧត្តមភាពគឺមានផ្លូវឆ្នេរសមុទ្រវែងអន្លាយ ទឹកហូរចាក់មកពីទន្លេហូវដ៏ធំ បង្កើតបានទៅជាទេសភាពធម្មជាតិដ៏សម្បូរបែប ងាយស្រួលអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍និងសេវាកម្មសមុទ្រ។ ខេត្តនឹងរៀបគម្រោងដើម្បីកូវឡាវយុងអភិវឌ្ឍផ្នែកទេសចរណ៍សេវាកម្ម លម្ហែកាយកម្រិតខ្ពស់ និងក្លាយជាកន្លែងដែលគួររស់នៅ មានរូបភាពពិសេសៗដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនផ្សារភ្ជាប់នឹងយីហោ បៃតង - ជីវបរិស្ថាន ទេសភាពបរិស្ថាន ពង្រីកអត្តសញ្ញាណវប្បធម៌ ធានាសន្តិសុខការពារប្រទេសនិងសុាំជាមួយការប្រែប្រួលអាកាសធាតុ៕
យ្វីអាញ- លីសៀ