នៅក្នុងកិច្ចទូទាំងក្រុមប្រឹក្សាជនជាតិលើកទី ១០ ក្រោមអធិបតីភាពរបស់ប្រធានក្រុមប្រឹក្សាជនជាតិ លោកអ៊ីថាញហាណេក្តាំ ក្រុមប្រឹក្សាជនជាតិ បានពិភាក្សានិងផ្តល់យោបល់លើសេចក្តី ព្រាងរបាយការណ៍ត្រួតពិនិត្យប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីកិច្ចការកម្មាភិបាលជាជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២៣”។
ទិដ្ឋភាពកិច្ចប្រជុំក្រុមប្រឹក្សាជនជាតិលើកទី១០។
ឆ្លងតាមរយៈការពិភាក្សា អ្នកតំណាងទាំងឡាយបានវាយតម្លៃខ្ពស់របាយការណ៍លទ្ធផល ត្រួតពិនិត្យប្រធានបទ។ ក្នុងអំឡុងពេលកន្លង ការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីកិច្ចការ បុគ្គលិកជាជនជាតិភាគតិច តែងបានបក្សនិងរដ្ឋ យកចិត្តទុកដាក់ចង្អុលការនិងរៀបចំអនុវត្តមានប្រសិទ្ធភាព; កងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ កើនទាំងបរិមាណនិងគុណភាពតាមទិសដៅធ្វើឱ្យសុក្រឹត។ ឆ្លងតាមរយៈនោះ បានរួមចំណែកកសាងនិងពង្រីកកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិនិងភូមិភាគដំណាក់កាលបច្ចុប្បន្ន។
សំណើបណ្តាដោះស្រាយមូលដ្ឋាន សំដៅលើកកម្ពស់បរិមាណនិងគុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច រាល់មតិយោបល់គប្បីយកចិត្តទុកដាក់ដល់ក្រុម ដំណោះស្រាយចំនួន ០៤ គឺ៖ (១) ក្រុមដំណោះស្រាយអំពីស្មារតីភ្ញាក់រលឹក; (២) ក្រុមដំណោះស្រាយអំពីយន្តការនិងគោលនយោបាយ; (៣) ក្រុមដំណោះស្រាយអំពីប្រភពធនធាន; (៤) ក្រុមដំណោះស្រាយអំពីរៀបចំអនុវត្ត។ ប្រការគួរកត់សម្គាល់ គឺគប្បីបង្កើនការត្រួតពិនិត្យគុណភាពនិងប្រសិទ្ធភាពអភិបាលកិច្ចរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីកិច្ចការកម្មាភិបាលជាជនជាតិភាគតិច បំផុតគឺក្នុងការរៀបចំគម្រោងផែនការបណ្តុះបណ្តាល បំពាក់បំប៉ន ជ្រើសរើស ប្រើប្រាស់និងតែងតាំងកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាបច្ចុប្បន្ន។ អ្នកតំណាងទាំងឡាយក៏បានស្នើរដ្ឋាភិបាល ពិនិត្យផ្ទៀងផ្ទាត់ ធ្វើឱ្យសុក្រឹតនូវប្រព័ន្ធលិខិតបទដ្ឋានគតិយុត្តិ ស្ដីពីកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច។ ក្នុងនោះ ស្រាវជ្រាវនិងប្រកាសឱ្យប្រើនូវសេចក្តីកំណត់ បានឆាប់រហ័សអំពីយន្តការដោយឡែកក្នុងការជ្រើសរើស គ្រប់គ្រងនិងប្រើប្រាស់ចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច; កំណត់ជាក់ស្តែងអំពីលំដាប់លំដោយបែបបទ ជ្រើសរើស ពិនិត្យជម្រើសចំពោះអ្នកសិក្សាតាមរបបជម្រើសតាំងនិងនិស្សិតជាជនជាតិភាគតិច; ពិនិត្យផ្ទៀងផ្ទាត់ បំពេញបន្ថែមនូវគោលនយោបាយអាទិភាព បណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ បណ្តុះបណ្តាលភាសាជនជាតិភាគតិចនិងបណ្តុះបណ្តាលភាសាបរទេស ចំពោះអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច៕
យោង៖ quochoi.vn - វិមាន