រដ្ឋាភិបាល ទើបចេញអនុក្រឹត្យលេខ ១១២/២០២៤/NĐ-CP កំណត់លម្អិតអំពីដីផលិតស្រូវ។ ក្នុងនោះ ចែងច្បាស់គោលនយោបាយឧបត្ថម្ភការពារដីផលិតស្រូវ; ការវិនិយោគ ឧបត្ថម្ភវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ អនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទំនើបសម្រាប់តំបន់រៀបចំគម្រោងផលិតស្រូវដែលសម្រេចទិន្នផល គុណភាពខ្ពស់។
កសិករខេត្តបាកលីវ កំពុងមមាញឹកប្រមូលផលស្រូវ។
យោងតាមអនុក្រឹត្យ ថវិការដ្ឋឧបត្ថម្ភការផលិតស្រូវ ដូចខាងក្រោម៖
១ - ឧបត្ថម្ភ ១.៥០០.០០០ ដុង/ហិកតា/ឆ្នាំ ចំពោះដីជំនាញផលិតស្រូវ;
២ - ឧបត្ថម្ភ ៧៥០.០០០ ដុង/ហិកតា/ ឆ្នាំ ចំពោះដីផលិតស្រូវក្រៅពីនោះ លើកលែងដីស្រែនៅតំបន់ភ្នំដែលបានពង្រីកដោយឯកឯង មិនតាមគម្រោងផែនការប្រើប្រាស់ដីផលិតស្រូវ។
៣ - ឧបត្ថម្ភបន្ថែម ១.៥០០.០០០ ដុង/ហិកតា/ឆ្នាំ ចំពោះដីជំនាញផលិតស្រូវនៅតំបន់ឡើងគម្រោងផលិតស្រូវសម្រេចទិន្នផល គុណភាពខ្ពស់។
អនុក្រឹត្យបានចែងច្បាស់ផ្ទៃដីផលិតស្រូវត្រូវបានឧបត្ថម្ភទៅតាមចំណុចទី ១ ចំណុចទី ២ ដូចពោលខាងលើ គឺកំណត់តាមទិន្នន័យស្ថិតិដីធ្លីរបស់បណ្ដាខេត្ត ក្រុងចំណុះមជ្ឈិមដែលក្រសួងធនធាន និងបរិស្ថាន ចេញសេចក្ដីប្រកាសក្នុងឆ្នាំបន្ទាប់មុនឆ្នាំដើមសម័យកាលលំនឹង ថវិកាដោយឡែកចំពោះថវិកាបែងចែកសម្រាប់ឆ្នាំ ២០២៥ គឺទិន្នន័យស្ថិតិដីធ្លីរបស់បណ្ដាខេត្ត ក្រុងចំណុះមជ្ឈិម អាស្រ័យក្រសួងធនធាននិងបរិស្ថានចេញសេចក្ដីប្រកាសក្នុងឆ្នាំ ២០២៣។
ផ្ទៃដីផលិតស្រូវត្រូវបានឧបត្ថម្ភទៅតាមសេចក្ដីកំណត់ត្រង់ចំណុចទី៣ ខាងលើ អាស្រ័យគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត កំណត់បញ្ជាក់តាមសេចក្ដីកំណត់ត្រង់ប្រការ ២ មាត្រា៥ នៃអនុក្រឹត្យនេះ និងប្រកាសក្នុងឆ្នាំបន្ទាប់មុនឆ្នាំដើមសម័យកាលលំនឹងថវិកា។
ចំពោះឆ្នាំក្នុងសម័យកាលលំនឹងថវិកា យន្តការឧបត្ថម្ភពីថវិកាមជ្ឈិមជូនថវិកាភូមិភាគទៅលើគោលនយោបាយកំណត់ត្រង់ប្រការ ១ មាត្រា ១៤ នៃអនុក្រឹត្យនេះ គឺអនុវត្តល័ក្ខការណ៍ឧបត្ថម្ភពីថវិកាមជ្ឈិមជូនភូមិភាគសម្រាប់អនុវត្តគោលនយោបាយសុខុមាលភាពសង្គម អាស្រ័យមជ្ឈិមចេញសេចក្ដីប្រកាសស្របតាមសម័យកាលនីមួយៗ។
គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ទទួលខុសត្រូវគ្រប់គ្រង បែងចែកប្រភពថវិកាបានឧបត្ថម្ភសម្រាប់អនុវត្តការពារដីផលិតស្រូវតាមសេចក្ដីកំណត់។
អនុក្រឹត្យមានសុពលភាព ចាប់ពីថ្ងៃចុះហត្ថលេខាប្រកាសឱ្យប្រើ (១១/៩/២០២៤)៕
ប្រភព៖ TTXVN- ប្រែសម្រួល៖ ថាច់ធី