16/09/2024 - 16:11

បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​នារី​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​

ភូមិ​ភាគ​នា​នា​នៅ​ខេត្ត​កា​ម៉ាវ តែង​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​នារី​ជន​ជាតិ​ភាគ​តិច​ចូល​រួម​ការ​ងារ​លើ​វិស័យ​ជាច្រើន​ ហេតុ​នេះ​ជួយ​ពួក​គាត់​អំ​ណះ​អំ​ណាង​នូវ​សមត្ថ​ភាព​ រួម​ចំ​ណែក​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អភិវឌ្ឍ​ភូមិ​ស្រុក។​

​  លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​យ័ញ​ធីម៉ី ( ឈរ​ទី៤​រាប់​ពី​ឆ្វេង) ក្នុង​សកម្ម​ភាព​ជួយ​រំដោះ​កសិផល។​

នៅឃុំ​ខាញ់​ហ្វា ស្រុក​អ៊ូ​មិញ​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​នារី​ចូល​រួម​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ភូមិ​ភាគ​បាន​អនុវត្ត​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ក្នុង​នោះ​ផ្តោត​សំ​ខាន់​លើ​ការ​បណ្តុះ​បណ្តាល​ និង​លើក​កម្ពស់​មុខ​ជំ​នា​ញ​ បំ​ពាក់​បំ​ប៉ន​ ពង្រីក​បក្ខ​ជន។​ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ធ្វើ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ បង​ស្រី​យ័ញ​ធីម៉ី បាន​ឱ្យ​ដឹង៖ “ពី​មុន​ខ្ញុំ​ជា​អ្នក​រដ្ឋ​ការ​ផ្នែក​យុត្តិ​ធម៌​ - អត្រា​នុកូល​ដ្ឋាន​ ព្រម​ទាំង​បំ​ពេញ​ការ​ងារ​នៅ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ហើយ​ទទួល​តួនាទី​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ចាប់​ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន។​ ថ្មី​ៗ​នេះ​ ខ្ញុំ​ទើប​ទទួល​តួនា​ទីបន្ថែម​ជា​ប្រ​ធាន​ក្រុម​ឃោសនា​ ឧទ្ទេស​នាម​ពី​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​កន្លែង​ស្នាក់​នៅ​និង​ធ្វើ​ការ​របស់​សម​មិត្ត​ វ៉វ៉ាន់​កៀក។​ ខ្ញុំ​តែង​កំ​ណត់​ក្នុង​ចិត្ត​ថា​ ទោះ​បី​ទទួល​មុខ​តំ​ណែង​អ្វី​ក៏​ដោយ​ ត្រូវ​ខិត​ខំ​សិក្សា​ស្វែង​យល់​ ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ ដើម្បី​សម្រេច​ទិស​ដៅ​រួម។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​តែង​និយាយ​ជា​មួយ​បង​ប្អូន​នារី​ថា​ យើង​ត្រូវ​តែ​ខិត​ខំ​សិក្សា​ស្វែង​យល់​ចូល​រួម​ធ្វើ​ការ​ងារ​ រួម​កម្លាំង​កសាង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត”។​

យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​នារី និង​ជំ​រុញ​សម​ភាព​យេន​ឌ័រ​ នៅ​ដើម​ឆ្នាំ​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ខាញ់​ហ្វា បាន​ចង្អុល​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចេញ​ផែន​ការ​លេខ​ ២២/KH​-UBND ស្តី​ពី​ការ​អនុវត្ត​ការ​ងារ​សម​ភាព​យេន​ឌ័រ​និង​សកម្ម​ភាព​ដើម្បី​ភាព​ជឿន​លឿន​របស់​នារី ឆ្នាំ​២០២៤ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​; បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​ទី៨ “ អនុវត្ត​សម​ភាព​យេន​ឌ័រ​និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​នារី​និង​កុមារ ” ឋិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​

បច្ចុប្បន្ន​ សហ​ព័ន្ធ​នារី​ឃុំ​ មាន​សមា​ជិក​ជន​ជាតិ​ភាគ​តិច​ចំ​នួន​១២០​នាក់។​ ភូមិ​ភាគ​បាន​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​នារី​ចូល​រួម​សកម្ម​ភាព​សង្គម​ សកម្ម​ភាព​ឥណ​ទាន​ កៀក​ជិត​នឹង​ប្រ​ភពទុន។ល។​ នេះ​ជា “បណ្តាញ​” ឃោ​សនា​ផ្ទាល់​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ព័ត៌​មាន​ ចំ​ណេះ​ដឹង​ពី​ការ​ធ្វើ​អា​ជីវ​កម្ម​ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​គោល​ការណ៍​ គោល​នយោ​បាយ​ជួយ​នា​រីជន​ជាតិ​ភាគ​តិច​ផ្លាស់​ប្តូរ​ការ​គិត​របៀប​ធ្វើ​ ហើយ​មាន​ឱកាស​កែ​លម្អ​ និង​លើក​កម្ពស់​ជីវ​ភាព។​

បច្ចុប្បន្ន​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​មាន​បក្ខ​ជន​ចំ​នួន​២៩៩​នាក់ ក្នុង​នោះ​ មាន​បក្ខ​ជន​នារី​៨៥​នាក់ មាន​បក្ខ​ជន​ជាតិ​ភាគ​តិច​២១​នាក់ (បក្ខ​ជន​ជន​ជាតិ​ខ្មែរ​២០​នាក់​និង​បក្ខ​ជន​ជន​ជាតិ​ចិន​ម្នាក់)។​ ក្នុង​ឆ្នាំ​២០២៤ ឃុំ​ខាញ់​ហ្វា ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ប្រ​គល់​ភាគ​កម្រិត​ពង្រីក​បក្ខ​ជន​ចំ​នួន​១០​នាក់ រហូត​មក​ដល់​ពេល​នេះ​បាន​អនុវត្ត​សម្រេច​តាម​ភាគ​កម្រិត​ ក្នុង​នោះ​ពង្រីក​បក្ខ​ជន​នារី​ជន​ជាតិ​ខ្មែរ​បាន​ម្នាក់៕​

យោង​តាម​កា​សែត​កា​ម៉ាវ - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ