09/09/2024 - 15:46

ចូល​រួម​បង្ការ ទប់​ស្កាត់​បទ​ល្មើស​លួច​ប្លន់​ទ្រព្យ​សម្បត្តិ

បទ​ល្មើស​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​នៅ​ខេត្ត​បាក​លីវ បាន​កើត​មាន​ឡើង​ដោយ​វិធី​និង​ល្បិច​កល​កាន់​តែ​ស្មុគ​ស្មាញ។ ហេតុ​នោះ នគរ​បា​ខេត្ត បាន​ក្រើន​រំលឹក​ដល់​ប្រ​ជា​ជន​គប្បី​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន ហើយ​មោះ​មុត​ក្នុង​ការ​ប្រ​យុទ្ធ ប្រ​ឆាំង​បទ​ល្មើស​ចោរ​កម្ម សំ​ដៅ​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

នគរ​បាល​ខេត្ត​បាក​លីវ បង្ហាញ​មុខ​ក្រុម​ការ​ងារ​ផ្សព្វ​ផ្សាយ ឃោសនា​អប់រំ​ច្បាប់។

ឆ្នាំ​កន្លង នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត​បាក​លីវ កើត​មាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​៤៣០ ករណី ដោយ​មាន​មុខ​សញ្ញា​៥១០​នាក់ ក្នុង​នោះ បទ​ល្មើស​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​មាន​១៥១​ករណី ដោយ​មាន​មុខ​សញ្ញា​១៦៤​នាក់។ ភាគ​ច្រើន​មុខ​សញ្ញា​ទាំង​នេះ តែង​ឆ្លៀត​ឱកាស​លើ​ការ​ធ្វេស​ប្រ​ហែស ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​របស់​ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​ទ្រព្យ​សម្បត្តិ ពួក​គេ​លួច​បាន​ហើយ​ក៏​រត់​គេច​ខ្លួន​បាត់​ទៅ។ ជាក់​ស្ដែង នគរ​បាល​ឃុំ​ផុង​តឹង ទី​រួម​ខេត្ត​យ៉ា​រ៉ាយ  ទើប​ចាប់​បាន​មុខ​សញ្ញា​ម្នាក់​ឈ្មោះ ង្វៀង​វ៉ាន់B នៅ​ភូមិ​២១ ឃុំ​ផុង​តឹង ទី​រួម​ខេត្ត​យ៉ា​រ៉ាយ ធ្លាប់​ប្រ​ព្រឹត្ត​អំ​ពើ​លួច​ទ្រព្យ​គេ​អស់​ចំ​នួន​១២​លើក​លើ​ភូមិ​សាស្រ្ត​ឃុំ​ផុង​តឹង​និង​ឃុំ​ផុង​ថាញ់។ វត្ថុ​ដែល​មុខ​សញ្ញា​នេះ លួច​គឺ​ម៉ា​ស៊ីន​បូម​ទឹក D៦  សម្រាប់​បូម​ទឹក​បញ្ចូល​ស្រះ​របស់​គ្រួសារ​មា​មីង​ចិញ្ចឹម​បង្កង។ សង្កេត​ឃើញ​ការ​ធ្វេស​ប្រ​ហែស​របស់​មា​មីង មុខ​សញ្ញា​ក៏​លួច​យក​ទៅ​លក់។ ថ្មីៗ​នេះ នគរ​បាល​ស្រុក​ភឿក​ឡុង ទើប​បើក​ការ​សើុប​អង្កេត​ករណី​លួច​ម៉ូតូ​ឆ្លង​ខេត្ត ធ្វើ​បណ្ដឹងសើុប​បអង្កេត​និង​ចាប់​ឃុំ​មុខ​សញ្ញា​១២​នាក់ ពី​បទ​“លួច​ទ្រព្យ​សម្បត្តិ” “បទ​ទទួល​ផល​ពី​ចោរ​កម្ម” ដោយ​រឹប​អូស​បាន​ម៉ូតូ​គ្រប់​ប្រ​ភេទ​ចំនួន​២៩​គ្រឿង ហើយ​ប្រ​គល់​ជូន​ទៅ​ម្ចាស់​វិញ។ ក្នុង​ដំ​ណាក់​កាល​សួរ​ចម្លើយ មុខ​សញ្ញា​សារ​ភាព​ថា បាន​សម​គំ​និត​នឹង​បក្ខ​ពួក​ធ្វើ​ការ​លួច​ម៉ូតូ​នៅ​តាម​ស្រុក​នានា​របស់​ខេត្ត​បាក​លីវ និង​ខេត្ត​សុក​ត្រាំង។

ប្រ​មូល​ដក​ហូត​វត្ថុ​តាង​ដែល​មុខ​សញ្ញា ង្វៀង​វ៉ាន់B បាន​លួច។

វរសេនីយ៍​ឯក​បម្រុង ហ្វាង​ង៉ុក​ដាវ ប្រ​ធាន​កា​រិយា​ល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​នគរ​បាល​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ “សព្វ​ថ្ងៃ​នេះ មុខ​សញ្ញា​ចោរ​កម្ម​ធ្វើ​សកម្ម​ភាព​ឆ្លង​ខេត្ត ពួក​គេ​បាន​បែង​ចែក​តួនា​ទី ភារ​កិច្ច​គ្នា​ច្បាស់​លាស់ ហើយ​មាន​ការ​ចាប់​ដៃ​ជា​មួយ​មុខ​សញ្ញា​ដែល​នៅ​ខេត្ត​ក្រៅ។ល។ ជា​ហេតុ​បង្ក​ភាព​លំ​បាក​ដល់​ភ្នាក់​ងារ​សើុប​អង្កេត ប្រ​យុទ្ធ​ប្រ​ឆាំង ចាត់​វិធាន​ការ​របស់​ស្ថា​ប័ន​សមត្ថ​កិច្ច។ អា​ស្រ័យ​ហេតុ​នេះ ប្រ​ជា​ជន​ដែល​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​ចោរ​កម្ម អ្នក​ទទួល​ផល​ពីចោរ​កម្ម ឬ​ក៏​សង្កេត​ឃើញ​អ្នក​ដែល​មាន​អា​កប្ប​កិរិយា​ខុស​ប្រ​ក្រ​តី តែង​ចេញ​ចូល​ដើម្បី​ក្ដាប់​ស្ថាន​ការណ៍ មក​ក្បែរ​ៗ​ផ្ទះ ឬ​រំពៃ​ទ្រព្យ​របស់​អ្នក​ដទៃ​ជា​ដើម។ គប្បី​រាយ​ការណ៍​ជូន​ស្ថា​ប័ន​នគរ​បាល​នៅ​ជិត​បំ​ផុត​ដើម្បី​ចាត់​ការ។ ទន្ទឹម​នឹង​នោះ ប្រ​ជា​ជន​គប្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់ ដូច៖ ត្រូវ​ខ្ទាស់​ទ្វារ ចាក់​សោ​របង​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន នឹង​ចូល​ដេក; គួរ​ដាក់​យាន​យន្ត​នៅ​កន្លែង​ដែល​ងាយ​ស្រួល​មើល​ឃើញ មិន​ត្រូវ​ដាក់​យាន​យន្ត​មុខ​ផ្ទះ មុខ​បន្ទប់​ដែល​គ្មាន​អ្នក​មើល; បង្កើន​ចំ​ណង​មិត្ត​ភាព​នឹង​អ្នក​ដែល​រស់​នៅ​ជុំ​វិញ ពឹង​ជួយ​មើល​ផ្ទះ​សម្បែង​នៅ​ពេល​ទៅ​ណា​ឆ្ងាយ ឬ​ទៅ​ទេស​ចរ​ជា​ដើម។ ប្រ​សិន​បើ​មាន​លក្ខណ​សម្បត្តិ​គួរ​បំ​ពាក់​កា​មេរ៉ា​សន្តិ​សុខ កណ្ដឹង​ផ្ដល់​សញ្ញា​ចោរ​កម្ម ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ”៕

                               យ៉ី​អាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ