មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/09/2024 - 15:46

ចាក​ភាព​ក្រី​ក្រ​ដោយ​ការ​ចិញ្ចឹម​សត្វ

ដោយ​បាន​ការ​ជំ​នួយ​ពី​ប្រ​ភព​ទុន​គោល​នយោ​បាយ លោក​ហ្វិញខេន នៅ​ភូមិ​ទឹក​ប្រៃ​២ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​រួច​ចាក​ផុត​ភាព​ក្រី​ក្រ ដោយ​សារ​ទម្រង់​ចិញ្ចឹម​សត្វ។

លោក​ហ្វិញ​ខេន កំ​ពុង​ដាក់​ស្មៅ​គោ។

ដោយ​គ្រួ​សារ​ក្រី​ក្រ ថែម​ទាំង​កូន​ច្រើន​ បាន​ជា​ប្តី​ប្រ​ព័ន្ធ​លោក​ខេន តែង​តែ​ដើរ​ស៊ី​ឈ្នួល​ដើម្បី​ផ្កត់​ផ្គង់​ជីវ​ភាព​និង​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​តូច​មួយ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​បាន​ការ​ជំ​នួយ​របស់​រដ្ឋ​អំ​ពីលំ​នៅ​ឋាន​និង​បុល​ទុនអា​ទិភាព​ដើម្បី​ចិញ្ចឹម​ជ្រូក ចិញ្ចឹម​គោ បាន​ជួយ​ឱ្យ​គ្រួ​សារ​លោក​ខេន មាន​បង្ក​លក្ខណៈ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។

តាម​សម្ដី​លោក​ខេន ក្នុង​រយៈ​ពេល៥ឆ្នាំ​មក​នេះ គ្រួ​សារ​របស់​គាត់​បាន​ជំ​នួយ​បុល​ទុន​អា​ទិភាព​ជាង ២០០ លាន​ដុង ដើម្បី​ចិញ្ចឹម​សត្វ ចំ​ណែក​កូនៗ​បាន​រដ្ឋ​អំ​ណាច​ណែ​នាំ​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​នានា​ក្នុង​និង​ក្រៅ​ខេត្ត ទើប​មាន​ប្រាក់​ចំ​ណូល​កែ​លម្អ​ជីវ​ភាព។ លោក​ខេន រៀប​រាប់៖ “ប៉ុន្មាន​ឆ្នាំ​មក​នេះ ខ្ញុំ​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​គ្រប់​យ៉ាង ដូច​ជា ធ្វើ​សំ​ណង់ បាច​ជី បាញ់​ថ្នាំ លី​ស្រូវ​ជា​ដើម បាន​ត្រឹម​តែ​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ នៅ​ពេល​ដែល​រដ្ឋ​បាន​ឱ្យ​បុល​ទុន​ជំ​នួយ​គោ ២ ក្បាល ជ្រូក ២ ក្បាល និង​ណែ​នាំ​ពី​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ ខ្ញុំ​តាំង​ចិត្ត​ខំ​ប្រឹង​រក​ស៊ី​ដើម្បី​ចាក​ភាព​ក្រី​ក្រ” ។ លោក​ខេន បាន​វិនិយោគ​សង់​ទ្រុង​ជ្រូក រោង​គោ និង​ដាំ​ស្មៅ​ជុំ​វិញ​ផ្ទះ​ដើម្បី​ចិញ្ចឹម​គោនិង​ជ្រូក។ ដោយ​សារ​ការ​ចិញ្ចឹម​សត្វ​សម​ប្រ​កប​ជ្រូក​មេ ២ កើត​កូន​បាន​ជាង ២០ ក្បាល គាត់​ទុក​ចិញ្ចឹម ១០ ក្បាល ចំ​នួន​ក្រៅ​ពី​នោះ​គាត់​លក់​ក្នុង​មួយ​ក្បាល ១,៤ លាន​ដុង ដើម្បី​យក​ប្រាក់​ដោះ​ស្រាយ​ជីវ​ភាព។ ចំ​ណែក​គោ​កើត​មក​ចិញ្ចឹម​បាន ៧-៨ ខែ លក់​បាន​ជាង ៧ លាន​ដុង​ក្នុង​មួយ​ក្បាល។ តាម​ការ​គិត​របស់​លោក​ខេន ជា​មធ្យម​ជ្រូក​សាច់​មួយ​ក្បាល​ក្រោយ​ពី​ផាត់​ទាត់​រួច នៅ​ចំ​ណេញ​ប្រ​ហែល ៤,៥ លាន​ដុង​ក្នុង​មួយ​ក្បាល។

អា​ស្រ័យ​យល់​ច្បាស់​អំពី​បច្ចេក​ទេស​ថែ​ទាំ​ ទើប​ហ្វូង​គោ​របស់​គ្រួ​សារ​លោក​ខេន​ធាត់​ធំ​ល្អ​។

ដោយ​រស់​នៅ​ចេះ​សន្សំ​សំ​ចៃ និង​ប្រឹង​ប្រែង​ក្នុង​ការ​រក​ស៊ី បន្ទាប់​ពី​សន្សំ​សំ​ចៃ​ជា​ច្រើន​ឆ្នាំ​និង​ប្រាក់​ដែល​កូនៗ​ផ្ញើ​មក​ដើម​ឆ្នាំ ២០២៤ លោក​ខេន បាន​សង់​ផ្ទះ​មួយ​ខ្នង​គិត​តម្លៃ​ជាង ៤០០ លាន​ដុង។ នេះ​ជា​ក្តី​រីក​រាយ​និង​សុភ​មង្គល​ដែល​លោក​ខេន មិន​ដែល​ហ៊ាន​ស្រ​មៃ​ដល់។ លោក​ខេន អំ​ណួត៖ “អា​យុ​ជិត​៦០ឆ្នាំ ជីវិត​ខ្ញុំ​ទើប​មាន​ផ្ទះ​ស្រស់​ស្អាត​មួយ​នៅ ហើយ​កូន​របស់​ខ្ញុំ​៤​នាក់​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ក្រុម​ហ៊ុន មាន​ប្រាក់​ចំ​ណូល​លំ​នឹង ចំ​ណែក​កូន​ពៅ​កំ​ពុង​រៀន​សា​លា​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ។ ភាព​សប្បាយ​រីក​រាយ​និង​សុភ​មង្គល​របស់​គ្រួ​សារ​ខ្ញុំ គឺ​ដោយ​សារ​ការ​ជំ​នួយ​របស់​រដ្ឋ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន បង្ក​លក្ខណៈ​ឱ្យ​គ្រួ​សារ​ប្រ​ជា​ជន​ក្រី​ក្រ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច”។

ដើម្បី​ឱ្យ​មាន​ហ្វូង​ជ្រូក​និង​ហ្វូង​គោ មាន​ភាព​រីក​ចម្រើន​ល្អ លោក​ខេន តែង​សម្អាត​រោង​គោ ទ្រុង​ជ្រូក​ឱ្យ​បាន​ស្អាត​បាត និង​ស្រ​ឡះ​ស្រ​ឡំ មាន​ខ្យល់​អា​កាស​ចេញ​ចូល ចេះ​របៀប​ថែ​ទាំ និង​ចាក់​វ៉ាក់​សាំង​បាន​គ្រប់​គ្រាន់​ដល់​ហ្វូង​គោ និង​ជ្រូក។ អា​ស្រ័យ​ហេតុ​នេះ ហ្វូង​ជ្រូក​និង​គោ បាន​ធាត់​ធំ​ល្អ មាន​អា​ជីវ​ករ​ជា​ច្រើន​មក​ទិញ បច្ចុប្បន្ន​លោក​ខេន កំ​ពុង​ពង្រីក​ទម្រង់​ចិញ្ចឹម​បន្ថែម។ លោក​សើុង​តុង លេ​ខា​បក្ស​ភូមិ​ទឹក​ប្រៃ ២ មាន​ប្រ​សាសន៍៖ “ប្តី​ប្រ​ព័ន្ធ​លោកហ្វិញ​ខេន ស៊ូ​លំ​បាក​ខិត​ខំ​ធ្វើ​ការ​ងារ​រស់​នៅ​ចេះ​សន្សំ​សំ​ចៃ ដូច្នេះ ទើប​សេះ​សល់​បាន​សង់​ផ្ទះ និង​មាន​ប្រាក់​ចិញ្ចឹម​កូន​រៀន​សូត្រ។ បច្ចុប្បន្ន ទម្រង់​ចិញ្ចឹម​សត្វ​របស់​លោក​ខេន មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ ព្រម​ទាំង​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​ភូមិ​ភាគ​ផង​ដែរ”៕

                                  លី​ធាន-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ