ខេត្តត្រាវិញ ទើបរៀបចំ “Festival ១០០ ឆ្នាំ ដូងខ្ទិះត្រាវិញ និងសប្តាហ៍បុណ្យវូឡាងថាំងហោយ ឆ្នាំ២០២៤”។
លោក ឡេវ៉ាន់ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ
ថ្លែងសុន្ទរកថាបើក Festival ។
កម្មវិធីបានប្រព្រឹត្តឡើងក្នុងអំឡុងពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃ ទី ៣១ ខែសីហា ឆ្នាំ២០២៤ ដោយមាន ៥ អង្គភាពក្រៅខេត្តចូលរួមនិងមានល្វែងដាក់តាំងផលិតផលជាង ២០០ ល្វែង ដោយមានសកម្មភាពដ៏សម្បូរបែប ពិសេសៗ ដូចជា៖ មហោស្រពប្រឡងច្នៃចំណីអាហារ ធ្វើពីដូងខ្ទិះចំនួន ១០០ មុខ ដើម្បីបង្កើតឯតទគ្គកម្ម; ដាក់តាំងផ្លែឈើដែលជាផលិតផលប្រណីតរបស់ភូមិភាគ; សិក្ខាសាលាអំពីតថភាពនិងសក្តានុភាពដូងខ្ទិះ; កិច្ចសន្ទនាស្ដីពីទេសចរណ៍ “កូវកែ - សក្ដានុភាពបណ្ដោយមាត់ទន្លេហូវ” ផ្សារភ្ជាប់នឹងជំរុញដំណើរការវិនិយោគលើវិស័យទេសចរណ៍៕
សើុងម៉ាល័យ-វិមាន