គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ទើបសហការជាមួយធនាគារ Sacombank រៀបចំពិធីប្រគល់ថវិកាសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ដែលជួបការលំបាកលើភូមិសាស្ត្រខេត្ត។ តាមរយៈនោះ ធនាគារ Sacombank បានប្រគល់ថវិកា ២០ ពាន់លានដុងដល់ខេត្តបាកលីវ ដើម្បីសាងសង់ផ្ទះ ៤០០ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារគោលនយោបាយជួបលំបាក។ ជាមធ្យម ផ្ទះមួយខ្នងតម្លៃ ៥០ លានដុង។
លោក ផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ (ឈរទី២ រាប់ពីស្តាំ ) ទទួលថវិកាឧបត្ថម្ភពីធនាគារ Sacombank។
លោក ផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ សម្ដែងនូវការអរគុណចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់ការចូលរួមដំណើរការរបស់ធនាគារ Sacombank ដែលបានអនុវត្តនូវកម្មវិធីសុខុមាលភាពសង្គមលើភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនោះ ក៏រំពឹងថានឹងទទួលបានការឧបត្ថម្ភកាន់តែច្រើនជាងទៀតពីធនាគារ។ ការជួយឧបត្ថម្ភរបស់ស្ថាប័ន អាជីវកម្ម គឺជាប្រភពកម្លាំងទឹកចិត្តដ៏ធំធេង បង្កលក្ខណសម្បត្តិដល់ប្រជាជននៅតំបន់លំបាក ពិសេស គឺតំបន់ជនរួមជាតិភាគតិច មានជីវភាពលំនឹង ឈានឡើងចាកភាពក្រីក្រដោយចីរភាព៕
លីធាន-ត្រឹងរ៉ូន